28 C
Phnom Penh

លោក​ កឹម សុខា និង​លោក ស ខេង​ ​នឹង​​​ជួប​គ្នា​នៅ​រដ្ឋសភា​​​ថ្ងៃ​​​នេះ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​អ្នក​​​នាំពាក្យ​​​គណបក្ស​​​សង្គ្រោះជាតិ​​​​ម្នាក់​​​​បាន​​​​ឲ្យ​​​ដឹង​​​​ថា លោក កឹម សុខា អនុ ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​នឹង​​​ជួប​​​ប្រជុំ​​​ជាមួយ​​​​​​លោក ស ខេង​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​នៅ​​​ល្ងាច​​​នេះ​​​ក្នុង​​​បំណង​​​ពិភាក្សា​​​អំពីការ​​​ដាក់​​​​​ពន្ធនាគារ​​​សកម្ម​​​ជន​​​គណបក្ស​​​ប្រឆាំង​​​១​​​៤​​​រូប​​​​​​កាល​​​ពី​​​ពេល​​​​​​ថ្មី​​​ៗ​​​នេះ​​​ជុំ​​​វិញ​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​កុបកម្ម​​​ដែល​​​កើត​​​ចេញ​​​ពី​​​ការ​​​តវ៉ា​​ដ៏​​​ហិង្សា​​​មួយ​​​កាល​​​ពី​​​ខែ​​​កក្កដា​​​ ឆ្នាំ​​​មុន​​​។

នៅ​​​ក្នុង​​​ករណី​​​ដែល​​​គណបក្ស​​​ប្រឆាំង​​​លើក​​​ឡើង​​​ថា ជា​​​ហេតុ​​​ផល​​​នយោបាយ​​​​​​​នោះ សកម្ម​​​ជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​១១​​​រូប ត្រូវ​​​បាន​​​​​​រក​​​ឃើញ​​​ពិរុទ្ធ​​​ភាព​​​​​​តាម​​​ការ​​​ចោទ​ប្រកាន់​​​ពីបទ​​​កុប​​​កម្ម​​​កាល​​​ពីខែ​​​មុន​​​ជុំ​​​វិញ​​​ការ​​​តវ៉ា​​​នៅ​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ហើយ​​​ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ដាក់​​​ពន្ធនាគារ​​​ពី៧ឆ្នាំ​​​ដល់​​​២០​​​​​​ឆ្នាំ​​​។

សកម្ម​​​ជន​​​បី​​​រូប​​​ទៀត​​​ត្រូវ​​​បាន​​​ចា​​​ប់​​​ខ្លួន​​​ជុំ​​​វិញ​ការ​​​ចោទ​​​ប្រកាន់​​​ដូច​​​គ្នា​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​ដើម្បី​​​រង់​​​ចាំ​​​ការ​​​ជំនុំ​​​ជម្រះ​​​។

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​លើក​​​ឡើង​​​ថា ការ​​​ ដាក់​​​ពន្ធនាគារ​​​នេះ​​​រំលោភ​​​កិច្ច​​​ព្រម​​​ព្រៀង​​​នយោ​បាយ​​​ ២២ កក្កដា ឆ្នាំមុន​​​ ដែល​​​បាន​​​បញ្ចប់​​​ ការ​​​ធ្វើ​​​ពហិការ​​​មិនចូល​សភា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ ហើយ​​​លោក អ៊ូ ច័ន្ទឫទ្ធិ អ្នក​​​នាំពាក្យ​​​ស្តី​​​ទី​​​គណបក្ស​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​នឹង​​​ត្រូវ​​លើកយក​មកពិភាក្សា ឡើង​​វិញ​​​នៅថ្ងៃ​​​នេះ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ពី​​​កិច្ច​​​ប្រជុំ​​​នៅ​ម៉ោង​​​៥​​​ល្ងាចនេះ​​​​ថា “ខ្ញុំ​​​មិន​​​អាច​​​ផ្តល់​​​ព័ត៌​​​មាន​​​លម្អិត​​​អំពី​​​របៀប​​​វារៈ​​​បាន​​​ទេ​​​។ ជា​​​ទូទៅ ​​​យើង ​​​នឹង​​​ពិភាក្សា​​​អំពី​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​២២​​​កក្កដា​​​២០១៤ ដែល​​​ក្នុង​​​នោះ​​​យើង​​​បាន​​​ព្រម​​​ព្រៀង​​​​ ដាក់​​​បញ្ចូល​​​ចំណុច​​​មួយ​​​ចំនួន​​​អំពី​​​កំណែ​​​ទម្រង់​​​ស្ថាប័ន​​​រដ្ឋ​​​មួយ​​​ចំនួន​​​”។

នៅ​​​ពេល​​​​​​សួរ​​​ថា តើ​​​ការ​​​ដាក់​​​ពន្ធនាគារ​​​អ្នក​ទាំង​​​១៤​​​រូប​​​នេះ ​​​នឹង​​​ត្រូវ​​​លើក​​​យក​​​មក​​​ពិភាក្សា​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ លោក ច័ន្ទឫទ្ធិ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​ជា​​​គោល​​​បំណង​​​របស់​​​យើង​​​​​​។ លោក​​​បាន​​​ថ្លែង​​​ថា “យើង​​​នឹង​​​រក​​​ឱកាស​​​​​​ដើម្បី​លើក​​​ឡើង​​​នូវ​​​បញ្ហា​​​នេះ​​​”។

ប៉ុន្តែ​ លោក សុខ ឥសាន អ្នក​​​នាំ​​​ពាក្យ​​​គណ បក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា  កិច្ច​​​ប្រជុំ​​​នេះ​​​នឹង​​​មិន​​​ប៉ះ​​​ពាល់ដល់​បញ្ហា​​​សកម្ម ជន​ដែល​​​​ជាប់​​​ពន្ធនាគារ​​​​​​ទាំង​​​នោះ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​យើង​​​ពិភាក្សា​​​អំពី​​​សកម្ម​​​ជន​​​គណបក្ស​​​សង្គ្រោះ​​​ ជាតិ​​​ទាំង​​​១១​​​នាក់នោះ វាមិន​​​​​មែន​​​ជា​​​ការ​​​ពិភាក្សា​​​ទេ ពីព្រោះ​​​អ្នក​​​ទាំង​​​១១​​​នាក់នេះ​​​​មិន​​​​​​មែន​​​ជា​​​បញ្ហា​​​នយោបាយ​​ទេ វា​​​ជា​​​នីតិវិធី​​​ច្បាប់​​​  និង​​​​​​ជាកិច្ច​​​ការ​​​របស់​​​តុលាការ​​​”។

នគរ​​​បាល​​​​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​កំពុង​​​ស្វែង​​​ រក​​​សកម្ម​​​ជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ពីរ​​​រូប​​​ទៀត​​​ដែល​​​មាន​​​វត្ត​​​មាន​​​នៅ​​​ទីលាន​​​ប្រជា​​​ធិប តេយ្យ​​​នៅ​​​ឡើយ​​​។

សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិប្រាំ​​​ពីរ​​​រូប​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មា​​ន​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​ បន្ទាប់​​​ពីការ​​​តវ៉ា ប៉ុន្តែ ​​​បាន​​​គេច​​​ពី​​​សវនា​​ការ​​​ជំនុំ​​​ជម្រះ​​​ រហូត​​​មក​​​ទល់​​​ ពេល​​​េនះ។ អត្ថបទ​​​កាសែត​​​រស្មី​​​កម្ពុជា​​​កាល​​​ពី​​​​​​ម្សិលមិញ បាន​​​ចុះ​​​ផ្សាយ​​​អត្ថ​​​បទ​​​ទំព័​​​រមុខ​​​របស់​​​​​​ខ្លួន​​​ដោយ​​​គ្មាន​​​ប្រភព​​​ច្បាស់​​​លាស់​​​ដែល​​​លើក​​​ឡើង​​​ថាអ្នក​​​ទាំង​​​ប្រាំពីរ​​​រូប​​​នឹង​​​ត្រូវ​​​កោះ​​​ហៅ​​ឲ្យ​​​បង្ហាញ​​​ខ្លួន​​​នៅ​​​តុលាការ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​នេះ​​​។

លោក កែវ មុនី ចៅ​​​ក្រម​​​សើុប​​​សួរ​​​ក្នុង​​​រឿង​​​ក្តី នេះ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​​​​អត្ថាធិប្បាយ​​​បាន​​​ ទេ​​​៕សារុន​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស