30 C
Phnom Penh

ក្រសួង​និយាយ​ថា គ្រោះ​រាំង​ស្ងួត​ប៉ះ​ពាល់​កសិករ​និង​គោល​ដៅ​ផលិតកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ក្រសួង​កសិកម្ម ដែល​ព្រមាន​ថា កង្វះ​ទឹក​ភ្លៀង គួប​ផ្សំ​នឹង​ការ​ខ្វះ​កម្លាំង​ពលកម្ម អាច​រារាំង​រដ្ឋាភិបាល​មិន​ឲ្យ​សម្រេច​បាន​គោលដៅ​ផលិតកម្ម​ស្រូវ​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ​បាន​ឲ្យ​ដឹង ផ្ទៃ​ដី​ស្រែ​ជាង​១៥០.០០០​ហិកតា​បាន​ប៉ះពាល់​ដោយសារតែ​គ្រោះ​រាំង​ស្ងួត​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស។

ក្រសួង​កសិកម្ម​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា “ឆ្នាំ​នេះ ការ​រាំង​ស្ងួត​ដើម​រដូវ​ដែល​មាន​រយៈ​ពេល​យូរ បាន​ធ្វើ​ឲ្យ​ខ្វះ​ទឹក ខណៈ​ដែល​កម្លាំង​ផ្នែក​កសិកម្ម​បាន​ថយ​ចុះ ដូច្នេះ​កសិករ​ជា​ច្រើន​នាក់​កំពុង​បោះ​បង់​ចោល​ស្រូវ ជាជាង​ស្ទូង​ស្រូវ​ទៅ​វិញ”។

ស្រូវ​ពង្រោះ​គឺ​រហ័ស​ជាង​ស្រូវ​សន្ទូង ប៉ុន្តែ​ឲ្យ​ផល​តិច​ជាង។

លោក ហ៊ាន វ៉ានហន អគ្គនាយក​រង​នៅ​ក្រសួង​កសិកម្ម បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា រដ្ឋាភិបាល​បាន​ជួប​ហានិភ័យ​មិន​អាច​សម្រេច​គោលដៅ​ផលិតកម្ម​ស្រូវ​របស់​ខ្លួន​ប្រហែល​២,៥៧​លាន​ហិកតា​នៅ​ឆ្នាំ​នេះ។

លោក វ៉ានហន បាន​និយាយ​ថា “យើង​គិត​ថា ពី​ឥឡូវ​រហូត​ដល់​ពេល​ដែល​យើង​នៅ​អាច​ដក​ស្ទូង​ស្រូវ ប្រសិនបើ​ភ្លៀង​ធ្លាក់​យឺត ផលិតផល​មិន​អាច​បំពេញ​បាន​តាម​គោល​ដៅ​ឡើយ”។

លោក​បាន​បន្ថែម​ថា “សព្វ​ថ្ងៃ​នេះ យើង​ធ្វើ​កសិកម្ម​ពឹង​លើ​ទឹក​ភ្លៀង ប៉ុន្តែ​វា​ពិបាក​ណាស់​ក្នុង​ការ​ទស្សន៍ទាយ​ស្ថានភាព​ពី​ឥឡូវ​រហូត​ដល់​ចុង​រដូវ”។

លោក សំអាត វាសនា សមាជិក​ប្រតិបត្តិ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​និយាយ​ថា គ្រោះ​រាំង​ស្ងួត​ខ្លាំង​បាន​កើត​មាន​នៅ​ខេត្ត​បាត់​ដំបង ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ផលិត​ស្រូវ​បាន​ច្រើន​បំផុត​របស់​ប្រទេស​កម្ពុជា។

លោក​បាន​និយាយ​ថា “ដូច្នេះ​ជា​ទូទៅ កសិករ​ជាប់​បំណុល​ច្រើន។ ពួកគាត់​ពឹង​ផ្អែក​លើ​ប្រាក់​ផ្ញើ​មក​ឲ្យ​ពី​កូនៗ​ដែល​ធ្វើការ​នៅ​ក្រៅ​ប្រទេស និង​នៅ​តាម​រោងចក្រ​នានា​ក្នុង​ក្រុង​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត ឬ​ផ្នែក​ផ្សេង​ទៀត​ដូចជា​សំណង់​ជាដើម”។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក យ៉ង សាំង​កុមារ ប្រធាន​អង្គការ​សេដាក ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្នែក​កសិកម្ម បាន​និយាយ​ថា ផល​ប៉ះ​ពាល់​ដោយសារ​គ្រោះ​រាំង​ស្ងួត​បច្ចុប្បន្ន អាច​សម្រាល​បាន ប្រសិនបើ ភ្លៀង​ធម្មតា​ធ្លាក់​នៅ​ដើម​ខែ​តុលា។

លោក​បាន​និយាយ​ថា “ខ្ញុំ​គិត​ថា វា​មិន​អី​ទេ ថ្វីបើ​មិន​មាន​ទឹក​ភ្លៀង​គ្រប់គ្រាន់​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស ដូចជា កំពង់​ស្ពឺ និង​បាត់​ដំបង​ក៏ដោយ ពីព្រោះ​មិន​ទាន់​ផុត​រដូវ​ភ្លៀង​ទេ”និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស