33 C
Phnom Penh

ក្រុម​​​ប្រឹក្សា​​​​​​ធម្មនុញ្ញ​​​ប្រកាស​​​ថា​​​ច្បាប់​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​ស្រ​​​ប​​​នឹង​​​រដ្ឋ​​​ធម្ម​​​នុញ្ញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សាធម្មនុញ្ញ​​​​​​​ប្រកាស​​​ថ្ងៃ​​​នេះ​​​ថា ច្បាប់​អង្គការ​​ក្រៅ​រដ្ឋាភិបាល​​​​​​​​​​ដែល​​​អនុមតិ​​​ដោយ​​​សភា​​​និង​​​ព្រឹទ្ធ​​​សភា​​​កាល​​​ពី​​​ខែ​​​មុន​​​ ថា​​​​​​​ស្រប​​​​​​នឹង​​​រដ្ឋធម្មនុញ្ញ។

សេចក្តី​​​សម្រេច​​​ថ្ងៃ​​​នេះ​​​ដែល​​​ចុះ​​​ហត្ថ​​​លេខា​​​ដោយ​​​លោក​​​ ឯក ​​​សំអុល​​​ ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​ និយាយ​​​ថា “ក្រុម​​​ប្រឹក្សា​​​ធម្ម​​​នុញ្ញ​​​សម្រេច​​​ មាត្រា​​​១​​​ ច្បាប់​​​ស្តី​​​ពី​​​សមាគម​​​​​​និង​​​អង្គ​​​ការ​​​ក្រៅ​​​រដ្ឋា​​​ភិបាល​​​ដែល​​​រដ្ឋ​​​សភា​​​អនុមតិ​​​ និង​​​ព្រឹទ្ធ​​​សភា​​​​​​បាន​​​ពិនិត្យ​​​​​​និង​​​ឲ្យ​​​យោ​​​បល់​​​​​​ឯកភាព​​​​​​ទាំង​​​ស្រុង​​​​​​លើ​​​ទម្រង់​​​និង​​​គតិ​​​ច្បាប់​​​ ត្រូវ​​​បាន​​​ប្រកាស​​​ថា ស្រប​​​នឹង​​​រដ្ឋ​​​ធម្ម​​​នុញ្ញ”។​​​​​​​

រដ្ឋ​​​សភា​​​បាន​​​អនុម័ត​​​ច្បាប់​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៣​​​ ខែកក្កដា ហើយ​​​ព្រឹទ្ធ​​​សភា​​​ក៏​​​បាន​​​​​​អនុម័ត​​​ដែរ​​​កាល​​​ពី​​​​​​​​​​​​​​​ថ្ងៃ​​​ទី​​​២៤ ខែ​​​កក្កដា។ ទាំង​​​ពីរ​​​លើក​​​ សមាជិក​​​សភាគណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​បាន​​​​​​អនុម័ត​​​ច្បាប់​​​នោះ​​​​​​ ទោះ​​​បី​​​ជា​​​មាន​​​ការ​​​ធ្វើ​​​ពហិការ​​​របស់​​​គណ​​​បក្ស​​​​​​ប្រឆាំង​​​ដែល​​​ជំទាស់​​​នឹង​​​ច្បាប់​​​នេះ​​​ក៏​​​ដោយ​​​។

លោក ព្រហ្ម ញាណ​​​វិចិត្រ អ្នក​​​នាំ​​​ពាក្យ​​​និង​​​ជា​​​សមា​​​ជិកក្រុមប្រឹក្សាធម្មនុញ្ញ​​​​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ក្រុមប្រឹក្សាធម្មនុញ្ញ​​​​​​​​​​​​​​​បាន​​​​​​អនុមតិ​​​ជា​​​ឯកច្ឆន្ទនូវ​​​​​​ច្បាប់​អង្គការ​​ក្រៅ​រដ្ឋាភិបាល។​​​

​​​​​​​​​លោក ញាណ​​​វិចិត្រ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​រៀប​​​​​​ចំ​​​បញ្ជូន​​​ទៅ​​​ស្ថាប័ន​​​​​​សភា ព្រឹទ្ធ​​​សភា​​​ ជាពិ​​​សេស​​​ព្រះករុណា​​​ លោក​​​នឹង​​​រៀប​​​ចំ​​​ឡាយ​​​ព្រហស្ត​​​លេខា។​​​ យើង​​​ខំ​​​ធ្វើ​​​ម៉េច​​​​​​ឲ្យ​​​ទាន់​​​ទៅ​​​​​​ស្ថាប័ន​​​​​​​​​ទាំង​​​បី​​​និង​​​រៀប​​​ចំ​​​ទៅ​​​រដ្ឋាភិបាល​​​ទៀត ហើយ​​​ស្អែក​​​​​​នឹង​​​ទៅ​​​ដល់​​​ហើយ”។​​​

កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣០ ខែ​​​កក្កដា សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​១៣​​​រូប​​​​​​​​​បាន​​​ផ្ញើ​​​​​​លិខិត​​​ជូន​​​លោក​​​ ឯក ​​​សំអុល​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​ ​​​ក្នុង​​​ការ​​​ខិត​​​ខំប្រឹង​​​ប្រែង​​​ចុង​​​ក្រោយ ​​​ដើម្បី​​ចង់ឃើញ​​​សេច​​​ក្តីព្រាង​ច្បាប់​​​នេះ​ត្រូវ​បាន​ច្រាន​ចោល៕​​​

 

​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស