31 C
Phnom Penh

ក្រុមអ្នក​នេសាទ​ប្រហែល​១០០​នាក់​ នៅខេត្ត​កោះកុង​បន្ត​យុទ្ធនាការ​របស់​ខ្លួន​​ប្រឆាំង​ការ​បូមខ្សាច់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ ខណៈ​​​អ្នក​​​នេសាទក្នុង​​ខេត្ត​​​កោះ​​​កុង​​​​​​​​​ប្រហែល​​​១០០នាក់​​​បាន​​​បន្ត​​​យុទ្ធ​​​នាការរយ​​​ៈ​​​ពេល​​​ច្រើន​​​ខែ​​​​​​របស់​​​ខ្លួន​​​ប្រឆាំង​​​​​​ក្រុមហ៊ុន​​​ដែល​​​ពួក​​​គាត់​​​ចោទ​​​ថា បាន​​​បូម​​​ខ្សាច់​​​ខុស​​​ច្បាប់​​​នោះ អង្គ​​​ការ​​​មិន​​​​​​មែន​​​រដ្ឋាភិបាល​​​ការ​​​ពារ​​​បរិស្ថាន​​​មួយ​​​បាន​​​អះ​​​អាង​​​ថា ឥឡូវ​​​​​​​​​​ក្រុម ហ៊ុន​​​នេះ​​​បាន​​​ជួល​​​អ្នក​​​ភូមិ​​​ឲ្យ​​​ធ្វើសន្តិសុខ​​​ក្នុង​​​ការ​​​ព្យាយាម​​​ដើម្បី​បំបែក​​​សហគមន៍​​​នេះ​។

លោក សន ចាន់តារា សកម្ម​​​ជន​​​មក​​​ពី​​​អង្គការ​​​មាតាធម្មជាតិ​​​ជា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋា​​​ភិបាល​​​បាន​​​​​លើក​​​ឡើង​​​ថា  លោក​​​ និង​​​​​​សហ​​​សេវិក​​​​​​ប្រាំពី​​​រនាក់​​​ទៀត​​​បាន​​​ចូល​​​រួម​​​ជាមួយ​​​អ្នក​​​ភូមិ​​​ដើម្បី​​​រារាំង​​​សាឡង់ និង​​​អេស្កាវា៉ទ័រ​​​របស់​​​ក្រុម​​​ហ៊ុន Direct Access មិន​​​ឲ្យ​​​បូម​​​ខ្សាច់​​​នៅ ​​​​​​ពាម​​​អណ្តូង​​​ទឹក​​​ស្ថិត​​​ក្នុង​​​ស្រុក​​​បទុម​​​សាគរ។

អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាលនេះ​​​​និង​​​សហ​​​គម​​ន៍​​​នេសាទ​​​បាន​​​ចោទ​​​ក្រុមហ៊ុន​​​នេះ​​​ថាបាន​បូម​​​ខ្សាច់​​​ចូល​​​យ៉ាង​​​ជ្រៅ​​​ ដោយ​បណ្តាល​​​ឲ្យ​​​ទឹក​​​​​​កខ្វក់​​​ បាក់​​​ច្រាំង​​​ទន្លេ ហើយ​​​​បរិ​​​មាណ​​​​​​ត្រី​​​ និង​​​ក្តាម​មានការ​ធ្លាក់​ចុះ​​​​។

លោក ចាន់​​​​​​តារា បាន​​​ថ្លែង​​​ថា សាឡង់​​​១០​​​គ្រឿង​​​ក្នុង​​​ចំណោម​​​សាឡង់​​​១៨​​​គ្រឿង និង​​​អេស្កាវ៉ាទ័រ​​​ពីរគ្រឿង​ក្នុង​ចំណោម​អេស្កាវ៉ា​ទ័រ​​​ប្រាំបី​​​គ្រឿង​​​​​​របស់​​​ក្រុម​​​ហ៊ុន​​​នេះកំពុង​ធ្វើ​​​​​​​ប្រតិ​បត្តិការ​​​នៅ​​​ក្នុង​​​ពាម​​​នេះ​​​កាល​​​ពី​​​ម្សិល​​​មិញ។ ​​​មក​​​ដល់​​​ម៉ោង​​​ប្រហែល​៥​​​ល្ងាច​​​ អ្នក​​​ភូមិ​​​ និង​​​សកម្ម​ជន​​​ទាំង​​​នោះ​​​បាន​​​ព្យាយាម​​​សណ្តោង​​​សាឡង់​​​ពីរ​​​គ្រឿង​​​ដែល​​​ដឹក​​​អេស្កា​​​វ៉ាទ័រ​​​​​​ទាំង​​​នោះ​​​ចេញ​​​។

លោក​​​បាន​​​លើកឡើង​​​​ថា “អ្នក​​​ភូមិ​​​មូល​​​ដ្ឋាន​​​បាន​​​ប្រើ​​​ទូក​​​ប្រាំ​​​ពីរ​​​គ្រឿង​​​ដើម្បី​ព្យាយាម​​​ដេញ​​​​​​​​​​​​​អេស្កាវ៉ាទ័រ​​​ពីរ​​​គ្រឿង​​​ពី​​​ពាម​​​នោះ​​​។ ​​​លោក​បាន​បន្ថែម​ថា អ្នក​​​បើក​​​សាឡង់​​​បាន​​​អះ​​​អាង​​​ថា សាឡង់​​​របស់​​​ពួក​​​គេ​​​ខូច​​​ មិន​​​អាច​​​បើក​​​ចេញ​បាន​​​ទេ​​​”។

លោក ចាន់​​​តារា បាន​​​ថ្លែង​​​ថា “ក្រុម​​​អ្នក​​​ភូមិ​​​បាន​រឹប​អូស​​​​សាឡង់​​​ទី​​​៣​​​ ហើយ​​​បាន​​​បង្គាប់​​​ឲ្យ​​​អ្នក​បើក​​​បរ​​​ សណ្តោង​​​សាឡង់​​​ទាំង​​​ពីរ​​​គ្រឿង​​​​​​ដែល​​​ខូច​​​នោះចេញ​​​​”។

យោង​​​តាម​​​សកម្មជន​​​រូប​​​នេះ​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​បើក​​​សាឡង់នោះ​​​​បាន​​​ធ្វើ​​​តាម​​​ការ​​​ទាម​​​ទារ​​​របស់​​​អ្នក​​​ភូមិ​​​ ពីព្រោះ​​​គាត់​​​ទំនង​​​ជា​​​ត្រូវ​​​បាន​​​ក្រុម​​​អ្នក​​​ភូមិ​​​បំភិត​​​បំភ័យ​​​ដែល​​​ពួក​​​គាត់​​​បាន​​​ឡោម​​​ព័ទ្ធ​​​សាឡង់​​​នោះ​​​​ជា​​​មួយ​​​ទូក​​​នេសាទ​​​ប្រាំពីរ​​​គ្រឿង​​​ទៀត​​​។

លោក ចាន់​​​តារា បានថ្លែង​​​ថា ឥឡូវ​​​នេះ​​​ក្រុម​​​ហ៊ុន Direct Access​​​ បាន​​​ជួល​​​អ្នក​​​នេសាទ​​​ក្នុង​​​មូល​​​ដ្ឋាន​​​ប្រហែល​​​១០​​​នាក់​​​ ដែល​​​ពួកគាត់​បាន​​​ប្រាប់​​​អង្គកា​​​រមាតា​​​ធម្មជាតិ​​​ថា ពួកគាត់​​​ម្នាក់​​​​​​ៗ​ទទួល​​​បានប្រាក់​​​១០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ​​​ ដោយ​​​ធ្វើ​​​ជា​​​សន្តិសុខ​​​យាម​​​សាឡង់​​​ក្នុង​​​ករណី​​​បញ្ហា​​​ក្លាយ​​​ជា​​​ហិង្សា​​​។

លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា “ខ្ញុំ​​​គិត​​​ថា នេះ​​​ជា​​​យុទ្ធ​​​សាស្ត្រ​​​របស់​​​ក្រុមហ៊ុន ពីព្រោះ​​​ពួក​​​គេ​​​ចង់​​​បំបែក​​​បំបាក់​​​សហគមន៍​​​។ ក្រុមហ៊ុន​​​មិន​​​ចង់​​​ប្រើ​​​ប្រាស់​កម្លាំង​​​នគរ​​​បាល​​​ឲ្យ​​​​​​យាម​​​សាឡង់​​​ទាំង​​​នោះ​​​ទេ ពីព្រោះ​​​សាធារណជ​​​ន​​​​​​​​​​​​នឹង​​​រិះ​​​គន់​​​ ដូច្នេះហើយ​​​​​​បាន​​​ជា​​​ពួកគេ​​​ប្រើ​​​ប្រាស់​​​អ្នកភូមិ​​​​ទាំង​​​នេះ​​​”។

គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​ក្រុម​​​ហ៊ុន Direct Access ដើម្បីសុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​។

លោក អន វីរៈ អភិបាល​​​ស្រុក​​​បទុម​​​សាគរ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នគ​​​របាល​​​​​​នឹង​​​ត្រូវ​​​​​ទាក់​​​ទង​ តែក្នុង​ករណី​​​ ក្រុម​​​ហ៊ុន Direct Access​​​ស្នើ​​​សុំ​​​ឲ្យ​​​ជួយ​​​តែ​ប៉ុណ្ណោះ​។

លោក​​​​​​បាន​​​ថ្លែង​​​ថា “ឥឡូវ​​​នេះ​​​ យើង​​​មិន​​​មាន​​​គម្រោង​​​ចាប់​​​​​​ខ្លួន​​​អ្នក​​​តវ៉ា​​​ណា​​​ម្នាក់​​​ឡើយ​​​”។ ​​​លោ​​​ក​​​កំពុង​​​រង់​​​ចាំ​​​ក្រសួង​​​រ៉ែ និង​​​ថាម​​​ពល​​​សម្រេច​​​ថា តើ​ត្រូវ​​​បន្ត​​​អាជ្ញាប័ណ្ណ​​​ដល់​​​ក្រុម​​​ហ៊ុន Direct Access​​​ នៅពេល​​​​​​ក្រុម​​​ហ៊ុន​​​នេះ​​​អស់​​​​​​សុពល​​​ភាព​​​នៅ​​​ថ្ងៃ​​​ពុធឬ​​​យ៉ាង​​​ណា​​​នោះ​​។

លោក ឌិត​​​ ទីណា​​​ អ្នក​​​នាំពាក្យ​​​ក្រសួង​​​រ៉ែ ​​​និង​​​ថាម​​​ពល​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​មិញ​​​ថា មិន​​​ទាន់​​​មាន​​​ការ​​​សម្រេច​​​នៅ​​​ឡើយ​​​ទេ ប៉ុន្តែថា អ្នក​​​ជំនាញ​​​មួយ​​​ក្រុម​​​ដែល​ត្រូវ​​​បាន​​​​​​បញ្ចូន​​​ទៅ​​​ទី​​​នោះ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២០ ខែ​​​កក្កដានោះ​ ​​​បាន​​​កំណត់​​​ថា ក្រុម​​​ហ៊ុន ​​​Direct Access​​​ មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ច្បាប់​​ឡើយ​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​បូម​​​ខ្សាច់​​​ផ្អែក​​​តាម​​​អាជ្ញាប័ណ្ណ​​​របស់​​​ខ្លួន​​​”។ ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​ថា ក្រុមហ៊ុន​​​នេះ​​​បាន​​​បូម​​​ខ្សាច់​​​ចូល​​​ជ្រៅ​​​ហួស​​​ពី​​​កិច្ច​​​សន្យា​​​របស់​​​ខ្លួន​​​នោះ ​​​ជា​​​រឿង​​​មិន​​​ពិត​​​ឡើយ​​​។

លោក​​​បាន​​​​​​និយាយពី​​​បច្ចេកទេស​​​របស់​​​អង្គការ​​​មាតា​​​ធម្មជាតិ​​​ថា “អ្នក​​​មិន​​​អាចគ្រាន់​​​តែ​​​​យក​​​ខ្សែ​​​ចង​​​ដំុថ្ម ហើយទម្លាក់​​​ចូល​​​ក្នុង​​​ទន្លេ​​​បាន​​​ទេ​​​ នោះ​​​​​​មិន​​​មែន​​​ជា​​​វិធី​​​ក្នុង​​​ការ​​​វាស់​​​វែង​​​ឡើយ​​​។ លោក​​​បាន​​​បន្ថែម​​​ថា ហេតុ​​​​​​អ្វី​​​បាន​​​ជា​​​ជឿ​​​សម្តី​​​មនុស្ស​​​មួយ​​​ក្រុម​​​ ហើយ​​​មិន​​​ជឿ​​​សម្តី​​​​​​ក្រុម​​​​​​អ្នក​​​ជំនាញ​?”៕ សារុន​​​ (រាយការណ៍​​​បន្ថែម​​​ដោយ​​​​​​ Chris Mueller)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស