38 C
Phnom Penh

បុរស​​​ថៃ​​​ម្នាក់​​​ស្លាប់​​​ដោយ​​​សារ​​​​​​លោត​​​ចេញ​​​​​​ពី​​​រថយន្ត​​​​​​ ខណៈ​ពេល​​ដឹក​ទៅ​កាន់​​​ស្នង​ការដ្ឋាននគរ​បាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​នគរ​​​បាល​​​ម្នាក់​​​បាន​​​​ឲ្យដឹង​ថា បុរស​​​ថៃ​​​ម្នាក់​​​បាន​​​ស្លាប់​​​នៅ​​​ខេត្ត​​​បៃ៉លិន​​​ កាល​​​ពី​​​ម្សិល​មិញ​​​ បន្ទាប់ពី​​​បាន​​​លោត​​​ចេញ​​​ពី​​​រថយន្ត​​​កំពុង​​​បើក​​​ ដែល​​​ដឹក​​​គាត់​​​​​​ទៅ​​​ស្នង​​​ការដ្ឋាន​​​នគរ​​​​​​បាល​​​​​ខេត្ត​​​ដើម្បី​​​សាកសួរ​​​​ រួ​​​ម​​​ជាមួយ​​​ជន​​​ជាតិ​​​ថៃ​​​១៥​​​​​​​​​នាក់​​​ផ្សេង​​​ទៀត និង​​​ជន​​​ជាតិ​​​ម៉ាឡេស៊ីម្នាក់។

លោក សាញ់​ ណាំ ស្នង​​​ការ​​​រង​​​ខេត្ត​​​នេះ​បាន​​​លើកឡើង​​​​ថា នគ​​​របាល​​​អន្តោប្រវេសន៍​​​​​​បាន​​​ប្រមូល​​​ជន​​​បរទេស​​​១៧​​​នាក់​​​ក្នុង​​​ឃុំ​​​ស្ទឹង​​​កាច់ ស្រុក​​​សាលាក្រៅ​​​ ជា​​​កន្លែង​​​ដែល​​​ពួកគេ​​​រស់​​​នៅ​​​ដោយ​​​ខុស​​​ច្បាប់​​​។ ប៉ុន្តែ នៅ​​​តាម​​​ផ្លូវ​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​​​​ ម៉ាទីន ​​​ពុំ ​​​​ម៉ានុប អាយុ​​​៥៩​​​ឆ្នាំ​​​ បាន​​​លោត​​​ចេញ​​​ពី​​​រថយន្ត​​​។​​​ លោក បានមានប្រសាសន៍​​​ថា “គេ​​​បាន​​​បញ្ជូន​​​ជន​​​នេះ​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​អង្អែក​​​ខេត្ត​​​ប៉ៃលិន​​​ហើយ​​​គាត់​​​បាន​​​ស្លាប់​​​នៅ​​​ទី​​​នោះ​​​ដោយ​​​សារ​​​តែ​​​របួស​​​ធ្ងន់​​​។ ខ្ញុំ​​​មិន​​​ដឹង​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​គាត់​​​​​លោត​​​ចេញ​​​ទេ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ​ម៉ាទីនពុំ ម៉ានុប ​​​ប្រហែល​​​ជា​​​ខ្លាច​គេ​​​​ចាប់​​​​​​ខ្លួន​​​។

លោក ណាំ លើកឡើងទៀត​​​​ថា ​អាជ្ញាធរ​​​​​​​​​ថៃ​​​កំពុង​​​ធ្វើ​​​ដំណើរ​​​មក​​​ប្រទេស​​​កម្ពុជា​​​ដើម្បី​​​ទទួល​​​យក​​​សព​​​នេះ​​​កាល​​​ពី​​​ល្ងាច​​​ម្សិល​​​មិញ​​​។ ​​លោក​​​បាន​​​មានប្រសាសន៍​ថា ”នេះមិន​​​មែន​​​​​​ជា​​​កំហុស​​​របស់​​​យើង​​​ទេ​​​​​​ ពីព្រោះ​​​គាត់​​​បាន​​​លោត​​​ចេ​​​ញ​​​ដោយ​​​ខ្លួន​​​​​​ឯង​​​”។

លោក​​​បាន​​​បន្ថែម​​​ថា ​ការប្រមូល​ជន​​​ជាតិ​​​ថៃ​​​និង​​​ជនជាតិ​​​ម៉ាឡេស៊ី​​​នេះ​​ ​​​ត្រូវ​​​បាន​​​​​​​ធ្វើ​ឡើង​​​​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​ការ​​​ធ្វើ​​​ជំរឿន​​​ជន​​​បរទេស​​​នៅ​​​ខេត្ត​ប៉ៃលិន​​​ ដែល​​​បាន​​​ចាប់​​​ផ្តើម​​​កាលពី​​​​ថ្ងៃ​​​ទី​​​៥ ខែ​​​សីហា៕ និត​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស