Latest
លោក ចូ បៃដិន ប្រាប់លោក ហ្សេឡេនស្គី ថាជំនួយសព្វាវុធនឹងបញ្ជូនទៅឱ្យអ៊ុយក្រែនឆាប់ៗនេះ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានប្រាប់សមភាគីអ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡេនស្គី ថា ទីក្រុងវ៉ាស៊ីនតោនត្រូវប្រញាប់បញ្ជូនជំនួយយោធាថ្មីៗដើម្បីជួយទីក្រុងគៀវ នៅក្នុងការប្រយុទ្ធតស៊ូប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
លោកថា ជំនួយសព្វាវុធរបស់សហរដ្ឋអាមេរិក នឹងទៅដល់ប្រទេសអ៊ុយក្រែន ឆាប់ៗនេះហើយ។
នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទមួយកាលពីថ្ងៃចន្ទ ទី២២ ខែមេសា ដែលត្រូវបានដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP លោក បៃដិន ក៏បានបញ្ជាក់ឡើងវិញផងដែរពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន ខណៈទីក្រុងគៀវ កំពុងការពារសេរីភាពរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានពីរុស្ស៊ី។
បើតាមលោក បៃដិន សហរដ្ឋអាមេរិកនឹងប្រញាប់បញ្ជូនជំនួយយោធាថ្មីទៅឱ្យអ៊ុយក្រែន...