28 C
Phnom Penh

ប្រាសាទ​អង្គរ​វត្ត​​​​របស់​កម្ពុជា​ ជាប់​ឈ្មោះ​ជា​គោល​ដៅ​ទេសចរណ៍​ដ៏ល្បី​​ល្បាញ​បំផុត​​​​​​ក្នុង​ពិភពលោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​ Lonely Planet’s Ultimate Travelist ​​2015 ជា​​​បញ្ជី​​​ចាត់​​​ចំណាត់​​​ថ្នាក់​​​តំបន់​​​ទេស​​​ចរណ៍​​​​​ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​កាល​​​​​​ពី​​​ថ្ងៃ​​​ច័ន្ទ បាន​​​ឲ្យ​​​ដឹង​​​ថា ​​បរិវេណ​ប្រាសាទ​​​អង្គរ​​​វត្ត​​​ដែល​​​ស្ថិត​​​ក្នុង​​​​​ខេត្ត​​​សៀម​​​រាប​​​គឺ​​​ជា​​​គោល​​​​​​ដៅ​​​ទេស​ចរណ៍​​​​​​​ដ៏​ល្បី​​​ឈ្មោះ​​​ដែលគ្មាន​គូប្រៀប​​​​ក្នុង​​​ពិភព​​​លោក។​​​​​ប្រាសាទ​​​អង្គរវត្ត​​​​​​ក្នុង​ប្រទេស​​​កម្ពុជា​ទទួល​​​​បាន​​​​​​សំឡេង​ឆ្នោត​៣៤​​​ភាគ​​​រយ​​​ច្រើន​​​ជាង​​​ដៃ​​​គូ​​​ប្រកួត​​​ប្រជែង​​​​​​ដ៏​​​ប្រកៀក​​​ប្រកិត​បំផុត​​​​របស់​​​ខ្លួន​​គឺ​​​ប្រាសាទ​​​បាក់​​​បែក Machu Picchu ​របស់​ប៉េរូ។

យោង​​​តាម​​​សេចក្តី​​​ប្រកាស​​​ព័ត៌​​​មាន​​​ពី​​​Lonely Planet ដែ​​​ល​​​លើក​​​ឡើង​​​ថា ខ្លួន​នឹង​​​បោះ​​​ពុម្ព​​​ផ្សាយ​​​សៀវ​​​ភៅ​​​បង្ហាញ​​​ពី​​​ទី​​​កន្លែង​​​នានា​​​បាន​​​ឲ្យ​​​ដឹង​​​ថា គោល​ដៅទាំង​​​នេះ​​​ត្រូ​​​វ​​​បាន​​​ចាត់​​​ចំណាត់​​​ថ្នាក់​​​ដោយ​​​អ្នក​​​ជំនាញ​​​ទេស​ចរណ៍​​​មួយ​​​ក្រុម​​​ និង​​​អ្នក​សរសេរ​សៀវ​ភៅ​ល្បីៗ ​ហើយ​​​​កន្លែង​​​ល្បី​​​ៗ​​កំពូល​ចំនួន​​​​៥០០​​​កន្លែង​​​​គួរ​មាន​នៅ​​​​ក្នុង​​​បញ្ជី​​​ ដែល​​ត្រូវ​តែ​ទៅ​ទស្សនា​​​របស់​ភ្ញៀវ​ទោស​ចរ​គ្រប់រូប​។

តំបន់​គោល​​​ដៅ​​​ទេសចរណ៍​​​អាស៊ីដទៃ​​​ទៀត​​​ស្ថិត​​​ក្នុង​​​លំដាប់កំពូល​​​​ទាំង​​​១០​​​ គឺ​​​មហា​កំផែង​​​ចិន​​​ និង​ប្រាសាទ​ Taj Mahal នៅឥណ្ឌា​​​ស្ថិត​​​ក្នុង​​​លំដា​ប់​​​ទី​​​៤ និង​​​ទី​​​៥​​​  ព្រមទាំង​ថ្ម​​​ប៉ប៉្រះ​​ទឹក​​​​ Great Barrier Reef ​​​នៅ​​​ប្រទេស​​​អូស្ត្រាលី ​និង Machu Picchu នៅ​​​ប្រទេស​​​ប៉េរូ ស្ថិត​​​ក្នុង​​​លំដាប់​​​កំពូល​​​ទាំង​​​៥​​​។

សេចក្តី​​​ប្រកាស​​​ព័ត៌​​​មា​​​ន​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ថា ​​”សូម្បី​​​តែ​​​ក្នុង​​​តំបន់​​​ដែល​​​សម្បូរ​ដោយ​​​ប្រាសាទ​​​​​ដូច​​​ជា​​​តំបន់​​​អាស៊ី​​​អាគ្នេយ៍​​​ ប្រាសាទ​​​អង្គរ​​​វត្ត​​​ គឺ​​​​ជា​​​ប្រាសាទ​​​ដ៏​​​អស្ចារ្យ ជា​ឋានសួគ៌​លើ​ផែនដី ​​​ប្រាសាទ​​​ធ្វើ​​​អំពី​​​ថ្មភក់​​​រាប់​​​ពាន់​​​ និង​​​ចម្លាក់​​​ឆ្លាក់​​​ពី​​ផ្ទៃរាប​​​​រហូត​​​ដល់​​​ពិដាន​ដែល​ដក​ស្រង់​ចេញ​​​​​​​​​ពីរឿង​ព្រេង​​​​​​​រ៉ាមាយ៉ាណៈ មហា​ភារតៈ​និង​​​ប៉ូរណៈ​​​”។

ប្រាសាទ​​​បុរាណ​​​ជា​​​ច្រើន​​​ដែល​​​ស្ថិត​​​ក្នុង​​​លំដាប់​​​កំពូល​​​​​​ពេល​ធ្វើការ​​​ស្ទង់​​​មតិ​​​ស្រដៀង​​​គ្នា​​​ពី​ទី​​​តាំង​​​ទេសចរណ៍​​​ដូច​​​ជា​គេហទំព័រ​ Trip Advisor ជាដើម​បាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​ពី​កំណើន​​​ភ្ញៀវ​​​ទេសចរ​​​ដោយ​​តួលេខ​​​ថ្មី​​​បំផុត​​​បង្ហាញ​​​ថា មាន​​​ភ្ញៀវ​​​ទេសចរ​​​បរទេស​​​១,២៣​​​លាន​​​នាក់​​​បាន​​​មក​​​ទស្សនា​​​ប្រាសាទ​​​បុរាណ​​​នេះ​​​ក្នុង​​​ឆមាស​​​ទី​​​១នៃ​​​​ដើម​​​ឆ្នាំ​​​នេះ​​​។

យោង​​​តាម​​​អាជ្ញាធរ​​​អប្សរា ដែល​​​បាន​​​បន្ទោស​​​កត្តា​​​សាកល​​​ដូច​​​ជា ការ​​​ផ្ទុះ​​​ឡើង​​​នូវ​ជំងឺ​​​ Mers​​​ ក្នុង​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង​​​ និង​​​ការ​​​បាត់​​​​ដំណឹង​​​​យន្ត​​​ហោះ Air Asia MH370 បាន​​​ឲ្យ​​​ដឹង​​​ថា មាន​​​​​​ការ​​​ធ្លាក់​​​ចុះ​​​បន្តិច​​​បន្តួច​​​នូវ​​​​ចំនួន​​​ភ្ញៀវ​ទេសចរ​​​ បើ​​​​ធៀប​​​ទៅ​​​នឹង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​កាល​​​ពី​​​ឆ្មាំ​​​មុន​​​។

បើ​​​ទោះ​​​ជា​​​អាជ្ញាធរ​​​អប្សរា​​​ ពិនិត្យឃើញ​​​​​​​ថា ​មានការ​ធ្លាក់​​​ចុះ​​​ប្រាក់​​​ចំណូល​​​ និង​​​ភ្ញៀវ​​​ទេសចរ​​​​​បន្តិច​​​បន្តួច​​​ក្នុង​​​ឆមាស​​​ទី​​​១​​​ក៏​​​ដោយ​​​ ក៏​​​ខែ​​​កក្កដា ​មាន​​​​​​ការ​​​កើន​​​​​​ឡើង​ភ្ញៀវ​ទេសចរ​​៥​​​ភាគ​​​រយ​​​បើ​​​​​​​ធៀប​​​ទៅ​​​នឹង​​​ខែ​​​ដូច​​​គ្នា​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​មុន ដែល​​​​​​មាន​​​​​​ភ្ញៀ​​​វ​​​ទេសចរ​​​ប្រហែល​​​១៦០.០០០​នាក់​​​មក​​​ទស្សនា​​​ឧទ្យាន​​​បុរាណ​​​អង្គរ​​​​​​។

លោក ទិត្យ ចន្ថា អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ទេស​ចរណ៍​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ឈរ​​​នៅ​​​លំដាប់​ទី​​​១​​​​​​នៅ​​​ក្នុង​​​បញ្ជី​​​ផ្សេង​​​ទៀត​​​នៃ​​​ការ​​​ទាក់​​​ទាញ​​​ភ្ញៀវ​​​ទេសចរ​​ពិភពលោក​​​​ គឺ​​​ជា​​​ព័ត៌​​​មាន​​​ល្អ​​​បំផុត​​​សម្រាប់​​​ប្រទេស​​​កម្ពុជា​​​។

លោក​​​​​​បាន​​​ថ្លែង​​​ថា “ខ្ញុ​​​ំ​​​រីក​​​រាយ​​​ណាស់​​​ដោយ​​​​​ទទួល​​​​​​បាន​​​ព័ត៌​​​មាន​​​នេះ។ ការ​​​ចុះ​​បញ្ជីកាន់​​​តែ​​​ច្រើន​​​ ធ្វើ​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​កាន់​​​តែ​​​ល្បី​​​ឈ្មោះ​​​ និង​​​នាំ​​​មក​​​នូវ​​​ភ្ញៀវ​​​ទេសចរ​​​បន្ថែម​​​ទៀត”​​​។ ​លោក​​​បាន​​​បន្ថែម​​​ថា ក្រសួង​​​បាន​​​សហការ​​​ជា​​​មួយ​​​អាជ្ញាធរ​​​អប្សរា​​​ដើម្បី​​​ធានា​​​សុចរិត​​​ភាព​​​​​​​​​របស់​​​ប្រាសាទ​​​។ “បើ​​ទោះ​ជា​មាន​ភ្ញៀវ​​​ទេស​ចរ​​​កាន់តែច្រើន​ក៏​ដោយ​ ក៏​​គ្មាន​បញ្ហា​ដែរ​​​​​​​”។

លោក​​​ស្រី​ ជូ ស៊ុន​​​កិរិយា អ្នក​​​នាំពាក្យ​​​អាជ្ញា​ធរ​​​អប្សរា​​​បាន​​​យល់​​​ស្រប​​​ដូច្នេះ​​​ដែរ។ លោក​​​ស្រី​​​បាន​​​ថ្លែង​​​ថា ”យើង​​​មាន​​​នីតិវិធី​​​មួយ​​​ចំនួន​​ហើយ​​​ ដូច​​​ជា​​​ការ​​​កំណត់​​​ចំនួន​ភ្ញៀវ​ទេសចរ​​​​មក​​​ទស្សនា​​​មួយ​​​លើក​​​​​”។

កាល​​​​​​ពី​​​២០​​​ឆ្នាំ​​​មុន​​​ អង្គការ​​​យូណេស្កូ បាន​​​លើក​​​ឡើង​​​ថា ចំនួន​​​ភ្ញៀវ​​​ទេសចរ​​​ប្រចាំ​​​ឆ្នាំ​​​មិន​​​លើស​​​ពី​​​៧០០.០០០នាក់​​​ឡើយ​​​។ ​ប៉ុន្តែ ​កាល​​​ពី​​​ម្សិលមិញ លោក​​​ស្រី​​​ អាន ឡឺម៉េស ​នាយក​​​ប្រចាំ​​​ប្រទេស​​​បាន​​​ថ្លែង​​​ថា អង្គការ​​​នេះ​​​ជឿ​​​ថា ​​​ចំនួន​​​ភ្ញៀវ​​​ទេសចរ​​​កាន់តែ​ច្រើន​​​​សព្វថ្ងៃនេះ​​​​​អាច​គ្រប់​គ្រង​បាន​​។

លោកស្រី​​​បាន​​​ថ្លែង​​​ថា ”សមត្ថភាព​​មាន​​​កម្រិត​​​ដែល​ប្រាសាទ​អាច​​​ស្រូប​​​ទាញ​​​​ភ្ញៀវ​ទេសចរ​បាន​​​នៅពេល​​​ជាក់​លាក់​មួយ មិន​​​មាន​​​មាន​​​ន័យ​​​ថា យើង​​​គួរ​​​​​​រឹត​បន្តឹង​​​​​ចំនួន​​​ភ្ញៀវ​​​ទេស​ចរ​​​មក​​​ទស្សនា​​​តំបន់​​​អង្គរ​​​ឡើយ។ បញ្ហា​​ស្ថិត​នៅ​ត្រង់​ការ​រៀប​ចំ​ថា តើ​នរណា​ទៅ​​កន្លែង​ណា នៅពេល​ណា​តែ​​​​ប៉ុណ្ណោះ​​​”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស