28 C
Phnom Penh

អ្នក​បើក​​រថយន្ត​​​ក្រុង​ប្រឈម​​ការ​ជាប់​ពន្ធនាគារ​​៥ឆ្នាំ​​ក្នុង​ករណី​​គ្រោះ​​​​ថ្នាក់​​​​បណ្ដាល​​ឲ្យ​​​១៧​នាក់​ស្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ឯកសារ​​​តុលាការ​ដែល​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា អ្នក​បើក​រថយន្ត​ដែល​បាន​ធ្លាក់​​ចំណោត​នៅ​តំបន់​ជួរ​ភ្នំ​​ក្នុង​ខេត្ត​​ឧត្តរមានជ័យ​កាលពី​សប្ដាហ៍​មុន ​ដោយ​​​​បណ្ដាល​ឲ្យ​អ្នក​ដំណើរ​​១៧​នាក់​ស្លាប់​នោះ​ ​ត្រូវ​គេ​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន​​ និង​​ប្រឈម​​​ការ​​​ជាប់ពន្ធនាគារ​​រយៈ​ពេល​៥​ឆ្នាំ​។

​ក្នុង​ដីកា​​ចុះ​កាលបរិច្ឆេទ​ថ្ងៃ​អាទិត្យ​ ចៅក្រម​​ អាំង សុភា ​បាន​ចោទ​​​ សយ វណ្ណាត អាយុ​២៧​ឆ្នាំ ពីបទ​បើក​បរ​ធ្វេសប្រហែស​​បង្ក​ឲ្យ​មាន​​មនុស្ស​​​​រង​របួស និង​​ស្លាប់ ។

លោក ធូ សុភា ​នាយ​ការិយាល័យ​នគរ​បាល​​​​​ចរាចរ​​ណ៍​ខេត្ត​​​​នេះ​បានឲ្យ​ដឹង​​ថា លោក វណ្ណាត ​​​​ត្រូវ​បាន​បញ្ជូន​ទៅ​​ពន្ធនាគារ​នៅ​ថ្ងៃ​​​ដែល​ចេញ​ដីកា​។ លោក​បាន​​មាន​ប្រសាសន៍​ថា ​”​គេ​​​បាន​​បញ្ជូន​​​គាត់​ទៅ​ពន្ធនាគារ​​កាលពី​ថ្ងៃ​អាទិត្យ ​​បន្ទាប់ពី​តុលាការ​បាន​ចោទ​ប្រកាន់​គាត់​ ដូច្នេះ​​​​ឥឡូវ​នេះ​គាត់​​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​”។

យោង​តាម​ក្រុម​មន្ត្រី​ដែល​បាន​និយាយ​ថា ​អ្នក​បើក​បរ​រូប​នេះ​​បាន​រង​របួស​បាក់​ជើង​ម្ខាង​​​​បាន​ឲ្យ​ដឹង​ថា លោក សុភា ស្ថិត​ក្នុង​ចំណោម​​មនុស្ស​២២​នាក់​ដែល​បាន​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​នោះ។

ការ​ចោទ​ប្រកាន់​​​អ្នក​បើក​បរ​រូប​នេះ​​អាច​​​ឲ្យ​គាត់​ជាប់​ពន្ធនាគារ​​ចន្លោះ​​១៨​ខែ ទៅ​​៥​ឆ្នាំ និងពិន័យ​ចន្លោះពី​៦.០០០.០០០​ដល់​២៥.០០០.០០០​រៀល​។ លោក ផាន សុផាត ជា​ស្មៀន​សង្កាត់​ព្រៃស ​រាជធានី​ភ្នំពេញ​ ​​ដែល​​​ជា​កន្លែង​រស់​នៅ​របស់​ជន​រងគ្រោះ​ទាំង​អស់​ បាននិយាយ​ថា ជន​រងគ្រោះ​​ជា​ច្រើន​នាក់​​​​នៅ​​​​​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​នៅ​ឡើយ​៕ និត​​​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស