33 C
Phnom Penh

នាយក​​​សាលា​​​ហ្វឹក​​​ហ្វឺន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ រង​​​ការ​​​ចោទ​​​ពីបទ​​​ពុ​​ក​​​រលួយ​​​ក្នុង​​​បណ្តឹង​​​អនាមិក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅក្នុង​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​អំពើ​​​ពុក​​​រលួយ​​​ដែល​​​ត្រូ​​​វ​​​បាន​​​ចុះ​​​ផ្សាយ​​​ថ្មី​​​បំផុត​​​របស់​​​ខ្លួន កាល​​​ពី​​​ម្សិលមិញ អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ (ACU) បាន​​បង្ហោះ​ពាក្យ​បណ្តឹង​អនាមិក​​ក្នុង​​​​គេហទំព័រ​​​របស់​​​ខ្លួន​​​ថា នាយក​​​​​​សា​​​លា​​​ហ្វឹក​​​ហ្វឺន​​​​​​កងរាជអាវុធ​​​ហត្ថ​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ បាន​​​យក​ប្រាក់​យ៉ាង​​​ច្រើន​​​​ពី​ការ​​​ចុះ​​​ឈ្មោះ​​​ចូល​​​រៀន ការដំឡើង​​​ឋានន្តរ​​​ស័ក្តិ ​​​និង​​​អត្ថប្រ​យោជន៍​​​​ផ្សេង​​​ៗ​​​ទៀត​​​។

យោង​​​តាម​​​ពាក្យ​​​បណ្តឹង​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ឧត្តម​​​សេនីយ៍​​​ទោ​​​ អឿ សាវ៉ន នាយក​​​សា​​​លា​​​ហ្វឹក​​​ហ្វឺន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ដង្កោ និង​​​វរ​​​​​​សេនីយ៍​​​ត្រី ថាវ វណ្ណ មន្ត្រី​​​ក្រោម ​​​​​​បង្គាប់​​​របស់​​​លោក និង​​​ជា​​​នាយ​​​ការិយាល័យ​​​បុគ្គលិក បាន​​​​យក​ប្រាក់​​ពី២៥០​​​ដុល្លារ ទៅ​​​៥០០ដុល្លារ​​​ពី​ការ​ដំឡើង​​​ឋានន្តរ​​​ស័ក្តិ​​​​ចាប់​ពី​​​អនុសេនីយ៍​​​ត្រី​​​​​ដល់​​​វរសេនីយ៍​​​ត្រី​​​។ cam-acu-jens

អ្នក​​​ទាំង​​​ពីរ​​​ក៏​​​​​​រង​ការ​ចោទ​​​ប្រកាន់​​ដែរ​​​ថា បាន​​​យក​​​ប្រាក់​​​១០​​​ដុល្លារ​​​​សម្រាប់​ថ្លៃ​​​​ធ្វើ​អត្តសញ្ញា​ណ​​​ប័ណ្ណ​​យោធាពី​​​១.០០០​​​ដុល្លារ ​​​ទៅ​​​២.០០០​​​ដុល្លារពីសិក្ខា​កាមដើម្បី​​​បាន​​​ចូល​​​​​​រៀន​​​នៅ​​​សាលា​​​នេះ​​​ និង​​​៣.០០០ដុល្លារ​​​សម្រាប់​​ការ​រត់​​​ការ​​​ឲ្យ​​​​អ្នក​ណា​ម្នាក់​​បាន​ស៊ី​​​ប្រាក់​​​ខែ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ជា​​​ទៀង​​​ទាត់​​​ក្រោម​​​​​​ឈ្មោះ​​​មន្ត្រី​​​អវត្ត​​​មាន​​​ ចូល​​​និវត្ត​​​ន៍ ឬ​​​ “ខ្មោច”​​​។

ដូច​​​ការ​​​រំពឹង​​​ទុក​​​  អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ក៏​​​បាន​​​ចុះ​​​ផ្សាយ​​​​ការ​​​​ឆ្លើយ​​​តបសង្ខេប​​​​​ពី​​​សំណាក់​​​មន្ត្រី​​​ជាប់​​​ចោទ​​​​​​ដែល​​​បាន​​​ការ​​​ពារ​​​ខ្លួន និង​​​ច្រាន​​​ចោល​​​​​​ការ​​​អះអាង​​​ទាំង​​​​​​េនះ​​​​​ផង​​ដែរ។​ការ​ឆ្លើយ​តប​សង្ខេប​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “ចាប់​​​តាំង​​​ពី​​​គាត់​​​ [ ឧត្តម​​​សេនីយ៍ទោអឿ សាវ៉ន] ចូល​​​កាន់​​​តំណែង​​​មក​​​ គាត់​​​ធ្លាប់​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​សំណើ​​​សុំ​​​ដំឡើង​​​ឋានន្តរ​​​ស័ក្តិ​​​ជូន​​នាយ នាយ​​​រង និង​​​កង​​​រាជ​​​អាវុធ​​​​​​ហត្ថ​​​ឲ្យ​​​ស្រប​​​តាម​​​មុខ​​​ងារ​​​ និង​​​ពេល​​​វេលា​​​កំណត់​​​។ប៉ុន្តែសុទ្ធ​​​តែ​​​យោង​​​តាម​​​ស្មារតី​​​អង្គ​​​ប្រជុំ​​​ថ្នាក់​​​ដឹក​​​នាំ​​​សាលា​​​ ហើយ​​​ក៏​​​មិន​​​ដែល​​​កំណត់​​​ ឬ​​​យក​​​ប្រាក់​​​​​​ជា​​​ថ្នូរ​​​នឹង​​​ការ​​​ដំឡើង​​​ឋានន្តរស័ក្តិ​​​ដែរ​​​”។ឧត្តម​​​សេនីយ៍​​​រូបនេះ​​​ក៏​​​បាន​​​បដិសេធ​​​​ដែរ​ថា ខ្លួន​​​មិន​​​បាន​​​យក​ប្រាក់​​​សម្រាប់​​​​ការ​​​ចុះឈ្មោះ​​​សិស្ស​​​ឡើយ​​​។

វរសេនីយ៍​​​ត្រី​​​ ថាវ វណ្ណ បាន​​​និយាយ​​​ការ​​​ពារ​​​ខ្លួន​​​ថា លោក​​​​​​​​គ្មាន​សិទ្ធិ​អំណាច​ក្នុង​​ការ​ដំឡើង​ឋានន្តរ​​​ស័ក្តិ​​​ទេ ហើយ​​​ថា អង្គ​ភាព​​​​របស់​​​លោក​​​មិន​​​លក់​​​ប្រាក់​​​ខែ​​​មន្ត្រី​​​ឲ្យ​​​ទៅ​​​អ្នក​​​ផ្សេង​​​ឡើយ​​​។​​​លោក​​​ក៏​​​បាន​​​បដិសេធ​​​ដែរ​​​ថា ​​​លោក​​​មិន​​​បាន​​​​យក​ប្រាក់​សម្រាប់​​​ការ​​​ធ្វើ​​​​​​អត្ត​​​សញ្ញា​​​ណប័ណ្ណ​​​យោធា​​​នោះ​​​ទេ​​​ ហើយ​​​បាន​​​បន្ថែម​​​​ថា គឺ​​​យក​​​តែ​​​១០.០០០រៀល​​​ទៅ​​​១៥.០០០​​​រៀល​​​ប៉ុណ្ណោះ​​​សម្រាប់​​​ថ្លៃ​​​ធ្វើ​ឯក​​​សារ​​​។

​មន្ត្រី​​យោធា​ជាប់​​​ចោទ​​​ទាំង​​​ពីរ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា លោក អេង ហ៊ី អ្នក​​​នាំពាក្យ​​​កង​​​រាជ​​​ អាវុធហត្ថ​​​​​​ បាន​​​​ចេញ​មុខ​និយាយ​ការ​​​ពារ​​​មន្ត្រី​​​ទាំង​​​នេះ​​​ ហើយ​​​បាន​​​ចាត់​​​ទុក​​​ពាក្យ​បណ្តឹង អនាមិក​​នេះ​ថា “គ្មាន​​​មូល​​​ដ្ឋាន​​​”។ លោក​​​បាន​​​លើក​​​ឡើង​​​ថា “ការ​​​ឆ្លើយ​​​តប​​​ [មក​​​កាន់​​​អង្គភាព​​​​​​ ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​] គឺ​​​គ្រប់​​​គ្រាន់​​​​នឹង​បង្ហាញ​​​ថា ពួក​​​គាត់​​​គ្មាន​​​កំហុស​​​។ ដូច្នេះ​​​គ្មាន​​​រឿង​​​បែប​​​នោះ​​​កើត​​​ឡើង​​​ទេ”។

អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ តែង​​​តែ​​​បង្ហោះ​​​​ពាក្យ​បណ្តឹង​​​អនាមិក​​​​​​អម​​​ដោយ​​​ការ​​​ឆ្លើយ​​​បដិសេធ​​​តាម​​​អីុនធឺណិត​​ ដោយ​​​បាន​​​ចុះ​​​ផ្សាយ​​​​ពាក្យ​​បណ្តឹង​យ៉ាង​​​ហោច​​​ណាស់​​​១០​​​ករណី​​​គ្រាន់​​​តែ​​​​​​ក្នុង​​​ខែ​​​នេះ​​​។

លោក ឱម យិុន​​​ទៀង ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា អង្គភាព​​​របស់​​​លោក​​​​​​បង្ហោះ​​ពាក្យ​បណ្តឹង​ទាំង​​​នេះ​​​ដោយ​​​សង្ឃឹម​​​ថា នឹង​​​ជំរុញ​​​ឲ្យ​​​អ្នក​​​ចោទ​​​​​​ប្រកាន់​​​ផ្តល់​​​ព័ត៌​​​មាន​​​ និង​​​ភ័ស្តុ​​​តាង​​​បន្ថែម​​​។ “យើង​​​ចង់​​បាន​​​ប្រតិកម្ម​​​ពី​​​អ្នក​​​ប្តឹង​​​។ ដោយ​មាន​​ការ​​​ឆ្លើយ​​​តប​​​ [​​​របស់​​​អ្នក​​​ជាប់​​​ចោទ​​​]​ យើង​​​គិត​​​ថា អ្នក​​​ប្តឹង​​​អាច​​​ផ្តល់​​​ភ័ស្តុ​​​តាង​​​បន្ថែម​​​ទៀត​​​ដល់​​​យើង ហើយ​​​យើង​​​អាច​​​បន្ត​​​ឆ្លើយ​​​​ឆ្លង​គ្នា​បាន​”។

លោក​​​មិន​​​បាន​​​ពន្យល់​​​ពី​​​មូល​​​ហេតុ​​​ដែល​​​ការ​​​ឆ្លើយ​​ឆ្លង​គ្នា​ទាំង​​​នេះ​​​មិន​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​ជា​​​លក្ខណៈ​​​ឯកជន​​​ទេ។ “នៅ​​​ពេល​​​​យើង​​​ឃើញ​​​ថា យើង​​​គ្មាន​​​តម្រុយ​​​គ្រប់​​​គ្រាន់​​​ យើង​​​ទុក​​​ករណី​​​នោះ​​​មួយ​​​ឡែក​​​។ ប៉ុន្តែ បើ​​​យើង​​​ឃើញ​​​ថា យើង​​​មាន​​​តម្រុយ​​​គ្រប់​​​គ្រាន់​​​យើង​​​កត់​​​ត្រា​​​វា​​​ទុក​​​​​ក្នុង​​​បញ្ជី​​​ បើ​​​កការ​​​​​​សើុប​​​អង្កេត​​​ ហើយ​​​កសាង​​​ពាក្យ​​​បណ្តឹង​​​”។

ប្រធាន​​​​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​រូប​​​នេះបាន​​​បក​​​ស្រាយ​​​ថា ទោះ​​​ជា​​​យ៉ាង​​​ណា ​​​ករណី​​​ដែល​​​ខ្វះ​​​ភ័ស្តុ​​​តាង​​​​​​មិន​​​ត្រូវ​​​បាន​​​បិទ​​​ចោល​​​​​​ឡើយ​ ហើយ​​​មាន​​​តែ​​​តុលាការ​​​ប៉ុណ្ណោះ​​​ដែល​​​ អាច​​​បិទ​​​​​​សំណុំ​​​រឿង​​​របស់​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​​​​ពុក​​​រលួយ​​​​​​​បាន​ជា​​​រៀង​​​រហូត។

លោក​​​បានបន្ត​​​​​​​ទៀត​ថា ​​​”សម្រាប់​​​ពាក្យ​​​បណ្តឹង ​​​ដែល​​​គ្មាន​​​លក្ខណៈ​​​សម្បត្តិ​​​ពេញ​​​លេញ​​​យើង​​​សុំ​​​ឲ្យ​​​អ្នក​​​ជាប់​​​ចោទ​​​ផ្តល់​​​ការ​​​ឆ្លើយ​​​តប​​​ហើយ​​​យើង​​​ប្រមូល​​​សាក្សី​​​ដើម្បី​​​កសាង​​​មូល​​​ដ្ឋាន​​​សម្រាប់ធ្វើ​​​ការ​​​សន្និ​​​ដ្ឋាន​​​​​​ថា តើ​​​វា​​​ជា​​​ករណី​​​ ពុក​​​រលួយ ឬ​​​មិន​​​មែន​​​។ ​​​សម្រាប់​​​ពាក្យ​​​បណ្តឹង​​​ខ្លះ​​​ វា​​​ផ្តល់​​​តម្រុយ​​​យ៉ាង​​​ច្បាស់​​​ ដូច្នេះ​​​យើង​​​មិន​​​ចាំ​​​បាច់​​​ត្រូវ​​​ការ​​​ការ​​​ឆ្លើយ ​​​តប​​​ទេ ហើយ​​​យើង​​​បើក​​​ការ​​​សើុប​​​អង្កេ​​​ត​​​តែ​​​ម្តង​​​”៕សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស