29 C
Phnom Penh

សាលា​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ​ចោទប្រកាន់មន្ត្រី​ស្រុក​ម្នាក់ពីបទ​មនុស្ស​ឃាតដោយ​អចេតនា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​ថា មន្ត្រី​ស្រុក​ម្នាក់​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​​បទ​មនុស្ស​​ឃាត​ដោយ​អចេតនា​​កាលពី​ម្សិល​​​​មិញ បន្ទាប់ពី​អ្នក​ជិត​ខាង​របស់​ខ្លួន​ម្នាក់​បាន​ស្លាប់​នៅ​ពេល​​បុរស​រូប​នោះ​បាន​ប៉ះ​ខ្សែ​លួស​​​ដែល​គេ​ត​ភ្ជាប់​ចរន្ត​អគ្គិសនី​​ដាក់​នៅ​​ជុំវិញ​របង​ផ្ទះ​របស់​​​មន្ត្រី​​​​រូប​នោះ​។

​យោង​តាម​​លោក ឈួត ថា ​​អធិការរង​នគរ​​​បាល​ស្រុក​បាន​ឲ្យ​ដឹង​ថា លោក សែន គុណ អាយុ​៤៦​ឆ្នាំ ដែល​​បម្រើការ​នៅ​ការិយា​ល័យ​​​ស្រុក​ថ្មពួក ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​សុក្រ បន្ទាប់ពីប្រទះ​​ឃើញ​សាកសព​​លោក​ សាំង ម៉ៅ អាយុ​៣៦​ឆ្នាំ នៅ​ម៉ោង​ប្រហែល​៧​ព្រឹក​។

​លោក ឈួត ថា ​មាន​ប្រសាសន៍​ថា សាក​សព​នេះ​ត្រូវ​បាន​អូស​ចេញ​ចម្ងាយ​ប្រហែល​១៥​ម៉ែត្រ​ពី​របង​ត​ភ្ជាប់​​ចរន្ត​អគ្គិសនី ​ដែល​លោក សែន គុណ បាន​ដាក់​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ជុំវិញ​ផ្ទះ​របស់​គាត់​នៅ​ក្នុង​​ឃុំ​គំរូ។

លោក​បាន​ថ្លែង​ថា ”​នគរ​បាល​បាន​ពិនិត្យ​សាកសព​ ហើយ​បាន​រកឃើញ​​ស្នាម​រលាក​ត្រង់​​​ភ្លៅទាំង​ពីរ ខ្នង​និង​ដៃ​។ យើង​សន្និដ្ឋាន​ថា ជន​​​រងគ្រោះ​ស្លាប់​​ដោយសារ​ឆក់​ខ្សែ​ភ្លើង”។

លោក ឈួត ថា បាន​ថ្លែង​ថា ​លោក សែន គុណ បាន​ប្រាប់​នគរ​បាល​ថា ​គាត់​បាន​ត​ភ្ជាប់​​​ចរន្តអគ្គិសនី​ដាក់នៅ​របងផ្ទះ​​ដើម្បី​ការ​ពារ​ចោរ​​កុំ​ឲ្យ​ចូល​លួច​មាន់ទា​របស់​គាត់​។

លោក​បាន​ថ្លែង​ថា គេ​ដឹង​ថា លោក សាំង ម៉ៅ ជា​ចោរ​ ហើយ​ថា លោក សែន គុណ ធ្លាប់​​​បាន​ប្រាប់​បុរស​រូប​នោះ​ចំពោះ​​ការ​លួច​មាន់​ទា​របស់​គាត់​ដែរ។

លោក ភឿង ម៉ាន់សឹង្ហ នាយការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​មាន​ប្រសាសន៍​ថា សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ចោទ​ប្រកាន់​លោក សែន គុណ ហើយ​បាន​បញ្ជូនទៅ​ពន្ធនាគារ​ខេត្ត​ដើម្បី​​រង់ចាំ​ការ​ជំនុំជម្រះ​៕ សារុន​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស