41.3 C
Phnom Penh

ចាប់ខ្លួន​និស្សិត​ម្នាក់ពីបទ​​អំពាវនាវ​តាម​ហ្វេសប៊ុកឲ្យ​ធ្វើ​បដិវត្តន៍​ពណ៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ម្នាក់​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា និស្សិត​​​សាកល​​​វិទ្យាល័យ​​​ម្នាក់​​​ក្នុង​​​រាជ​ធានី​ភ្នំពេញ​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន និង​​​ចោទ​​​ប្រកាន់​​​ពី បទ​​​ញុះញង់​​​ជុំវិញ​​​ការ​​​បង្ហោះ​​​សារនៅ​​​​​​តាម​​​ហ្វេសប៊ុក​​​របស់ខ្លួន​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​អំពាវ​​​នាវ​​​ឲ្យ​​​ធ្វើ​​​​ “បដិវត្តន៍​​​ពណ៌” ។

​​​យោង​​​តាម​​​លោក ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ឲ្យ​​​ដឹង​​​ថា នគរ​​​បាល​​​មក​​​ពី​​​នាយក​​​ដ្ឋាន​​​កណ្តាល​​​សន្តិសុខ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​​​​ចាប់​​​ខ្លួននិស្សិត​​​​ គង់ រ៉ាយ៉ា អាយុ​​​២៥​​​ឆ្នាំ នៅ​​​ពេល​​​និស្សិត​​​រូប​​​នេះ​​​បាន​​​​​​មក​​​រៀន​​​នៅ​​​សាកល​​​វិទ្យាល័យ​​​ខេមរៈ​​​​​​នៅម៉ោង​​​៤​​​និង​​​៤០​​​នាទី​​​រសៀល​​​ថ្ងៃ​​​សុក្រ​​​។

ឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ បាន​​​ឲ្យ​​​ដឹង​​​ថា ​​​រ៉ាយ៉ា ត្រូវ​​​បាន​​​សាក​​​សួរ​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​របស់​​​នាយកដ្ឋាន​​​នេះ​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​សុក្រ ហើយ​​​នៅ​​​ថ្ងៃ​​​បន្ទាប់​​​​​​ត្រូវ​​​បាន​​​​​​សាលា​​​ដំបូង​​​រាជធានី​ភ្នំពេញ​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ញុះ​​​ញង់​​​ឲ្យ​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អាជ្ញាធរ​​​របស់​​​យើង​​​បាន​​​ចាប់​​​​​​ខ្លួន​​​យុវជន​​​រូប​​​នេះ​​​ពីព្រោះ​​​គាត់​​​បាន​​​បង្ហោះ​​​សារ​​​នៅ​​​ក្នុង​​​គណនី​​​ហ្វេ​​​សបុក​​​របស់​​​​​​ខ្លួន​​​…​​​អំពាវ​​​នាវ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ចូល​​​រួម​​​​​​​​​បដិវត្តន៍​​​ពណ៌​​​ដើម្បី​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបា​​​ល​​​។ តុលាការ​​​បាន​​​ចោទ​​​ប្រកាន់​​​និស្សិត ​​​រូប​​​នេះ​​​ កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​សៅរ៍ ​​​ហើយ​​​ឥឡូវ​​​ នេះ​​​គាត់​​​កំពុង​​​ស្ថិត​​​ក្នុង​​​ការ​​​ឃុំ​​​​​​ខ្លួន​​​បណ្ណោះ​​​អាសន្ន​​​នៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​”។ ប្រសិន​​​បើ​​​ត្រូ​​​វបាន​​​រក​​​ឃើញ​​​ពិរុទ្ធភាព​​​ រ៉ាយ៉ា ​​​ប្រឈម​​​នឹ​​ង​​​ការ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​។

នៅ​ក្នុង​ការ​បង្ហោះ​តាម​​​​គេ​​​ហទំព័រ​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៧ ខែ​​​សីហា [ដែល​​​សារ​​​នេះ​​​ត្រូវ​​​បាន​​​ចុះ​​​ផ្សាយ​​​តាម​​​​​​គេ​​​ហទំព័រ​​​ព័ត៌​​​មាន​​​ថ្មី​​​ៗ​​​កាល​​​ពី​​​ចុង​​​សប្តាហ៍ ] រ៉ាយ៉ា បាន​​​ប្តេជ្ញា​​​ចាប់​​​ផ្តើម​​​ ធ្វើ​​​ ”បដិវត្តន៍​​​ពណ៌” នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

និស្សិត​​​រូប​​​នេះបាន​​​សរសេរ​​​ថា “តើ​​​មាន​​​នរណា​​​ម្នាក់​​​ហ៊ាន​​​ធ្វើ​​​បដិវត្ត​​​ន៍​​​ពណ៌​​​ជាមួយ​​​ខ្ញុំ​​​ទេ​​​? ថ្ងៃ​​​ណា​​​មួយ​​​នៅ​​​ពេល​​​អនាគត​​​ ខ្ញុំ​​​នឹង​​​ធ្វើ​​​បដិវត្តន៍​​​ពណ៌​​​ ដើម្បី​​​ផ្លាល់​​​ប្តូរ​​​របប​​​សម្រាប់​​​សង្គ​​​មខ្មែរ ហើយ​​​​​​បើ​​​ទោះ​​​ជា​​​រូប​​​ខ្ញុំ​​​​​​ត្រូវ​ជាប់​​​ពន្ធនាគារ​​​ ឬ​​​ស្លាប់​​​ក៏​​​ដោយ​​​ ក៏​​​ខ្ញុំ​​​នៅ​​​តែ​​​ធ្វើ​​​វា​​​ដដែល​​​”។​​​ ទំព័រ​​​គណនី​ហ្វេសបុក​​​របស់​​​ រ៉ាយ៉ា ទំន​​ង​​​ជា​​​មិន​​​ដំណើរ​​​ការ​​​​​​មក​​​ទល់​​​ល្ងាច​​​ម្សិល​​​មិញ​​​​​​​​​នេះ​។

ឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ បានមាន​​​ប្រសាសន៍​​​ថា ទង្វើ​​​របស់​​​និស្សិត​​​រូប​​​នេះ​​​ គឺ​​​ជា​​​ការ​​​គួរ​ឲ្យ​ខក​​​ចិត្ត​​​។ ដោយ​​​បដិសេធ​​​មិន​​​និយាយ​​​ លម្អិត​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ខក​​​ចិត​​​្ត​​​ចំពោះ​យុវជន​​​រូប​​​​​​នេះ​​​ណាស់​​​ ពីព្រោះ​​​គាត់​​​ចង់​​​សិក្សា ប៉ុន្តែ គាត់​​​ក៏​​​​​​ជឿ​​​​​​ការ​​​ឃោស​​​នា​បែប​​​​​ញុះញង់​ផ្សព្វ​​​ផ្សាយ​​​ដោយ​​​​គណបក្ស​​​នយោបាយ​​​មួយ​​​​​​ដែល​​​ចង់​​​កាន់​​​កាប់​​​អំណាច​​​ដែរ”។

លោក​​​បាន​​​បន្ថែម​​​ថា “យើង​​​ក៏មាន​​​ផែន​​​ការ​​​ចាប់​​​​​​ខ្លួន​​​អ្នក​​​កាសែត​​​ផង​​​ដែរ ​​​ប្រសិន​​​បើ​​​ពួក​​​​​​គេ​​​សរសេរ​​​អំពី​​​បដិវត្តន៍​​​ពណ៌​​​ ដើម្បី​​​បំផ្លាញ​​​សន្តិភាព ពីព្រោះ​​​ច្បាប់​​​តម្រូវ​​​ឲ្យយើង​​​ធ្វើ​​​ដូច្នេះ​​​ ហើយ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​នឹង​​​ស្វាគមន៍​​​ អ្នក​​​កាសែត​​​ទាំង​​​នោះ​​​”។

លោក អំ សំអាត អ្នក​​​គ្រប់​​​​​​គ្រង​​​បច្ចេក​​​ទេស​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ ដែល​​​មាន​​​វត្ត​​​មាន​​​នៅ​​​សាលា​​​ដំបូង​​​រាជធានី​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ បាន​​​​​​មាន​​​ប្រសាសន៍កាល​​​ពី​​​ម្សិល​​​មិញ​​​ថា រ៉ាយ៉ា ត្រូវ​​​បាន​​​​​​ចោទ​​​ប្រកាន់​​​ដោយ​​​ចៅក្រម​​​សើុប​​​សួរ លាង សំណាត​​​ តាម​​​មាត្រា​​​៤៩៥​​​នៃ​​​ក្រម​​​ព្រហ្ម​ទណ្ឌ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចាប់​​​ខ្លួន​​​និស្សិត​​​រូប​​​នេះ​​​ ទំនង​​​ជា​​​ដោយ​​​សារ​​​តែ​​​ការ​​​គំរាម​​​​​​កំហែង​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​ពី​​​សំណាក់​​​រដ្ឋាភិ​​​បាល​​​ដើម្បី​ចាត់​​​វិធាន​​​ការ​​​លើ​​​អ្នក​​ដែល​​​ស្វះ​​​ស្វែង​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​។

លោក អំ សំអាត បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា គ្មាន​​​នរណា​​​ម្នាក់​​​ល្ងង់​​​ដល់​​​ថ្នាក់​​​ធ្វើ​​​បដិវត្តន៍​​​ប្រឆាំង​​រដ្ឋាភិបាល​​​ឡើយ​​​ ពីព្រោះ​​​ផែន​​​ការ​​​នោះ​​​ត្រូវ​​​មាន​​​ការ​​​សម្រេច​​​ពីសមា​​​ជិក​​​​​ក្រុម​​​ទាំង​​​អស់​​​ ប្រសិន​​​បើ​​​ពួកគេ​​​ចង់​​​ផ្លាស់​​​ប្តូរ​​​របប​​​”។

លោក​​​បាន​​​ថ្លែង​​​ថា “ខ្ញុំ​​​គិត​​​ថា ការ​​​ចាប់​​​ខ្លួន​​​នេះ​​​ធ្វើ​​​ឡើង​​​ដើម្បី​​​បំភិតបំ​​​​​​ភ័យ​​​យុវជន​​​តែ​​​ប៉ុណ្ណោះ ​​​ពីព្រោះ​​​រដ្ឋាភិបាល​​​មិន​​​ចង់​​​ឲ្យយុវ​​​ជន​​​​​​ដទៃទៀត​​​បញ្ចេញ​​​មតិរបស់​​​ខ្លួន​​​ទាក់​​​ទង​​​នឹង​​​បដិវត្ត​​​ន៍​​​ពណ៌​​​ឡើយ”។

ចៅក្រម​​​សើុប​​​សួរ​​​ លាង សំណាត បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​ទេ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស