29 C
Phnom Penh

អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀនមួយ​​​ក្រុម​​​​​​​ធំ​​​ត្រូវ​​​ចាប់​​​ខ្លួន​​​បញ្ជូន​​​​​​ទៅ​មណ្ឌល​បន្សាប​គ្រឿង​ញៀន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគ​​​របាល​​​បានឲ្យ​ដឹង​​​​ថា​​​ កាល​​​ពី​​​ម្សិលមិញ ​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​បាន​​​ចោទ​​​ប្រកាន់​​​​​​មនុស្ស​​​តែ​​​១១​​​នាក់​​​ប៉ុណ្ណោះ​​​ក្នុង​​​ចំណោម​​​៨៨នាក់​​​ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ អំឡុង​​​ការ​​​ឆ្មក់​​​ចូល​​​​​​តំបន់​​​អនាធិបតេយ្យ​​​ដែល​​​សម្បូរ​​​ដោយ​​​គ្រឿង​​​ញៀន​​​ ​​​ក្នុង​​​សង្កាត់​​​ទឹក​​​ថ្លា​​​ ខណ្ឌ​​​សែន​​​សុខ ដោយ​​​បញ្ជូន​​​អ្នក​​​​​​​​​​ដែល​​​នៅ​​​សេស​សល់​​​ទាំង​​​៧​​​៧​​​នាក់​​​ទៅ​​​មណ្ឌល​​​​​​បន្សាប​​​គ្រឿង​​​ញៀនឱកាស​​​ខ្ញុំ​​​ក្នុង​​​រា​​​ជ​​​ធានី​​​។

ការ​​​ចាប់​​​ខ្លួន​​​នេះ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​នៅ​​​ពេល​​​នគរ​​​បាល​​​ប្រហែល​​​១០០​​​នាក់​​​បាន​​​លើកគ្នា​ទៅឡោមព័ទ្ធ​​​ផ្លូវ​​​​ចូល​​​ដ៏​​​តូច​​​ចង្អៀត​​​ទៅ​​​កាន់​​​ភូមិ​​​ត្រពាំង​​​ឈូក​​​ដើម្បី​​​ចាប់​​​អ្នក​​​ចែក​​​ចាយ​​​គ្រឿង​ញៀន​​​​ និងអ្នក​​​​ប្រើ​​​ប្រាស់​​​​​​ម៉ាទឹក​​​កក​​​ជាច្រើន​នាក់​ដែល​​លាក់​​​ខ្លួននៅ​​​​​ក្នុង​​​តំបន់​​​អនាធិបតេយ្យ​​​នោះ​​​។

លោក ប៊ន សំអាត ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​រាជ​​​ធានី​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “តុលាការ​​​​​​សម្រេច​​​បញ្ជូន​​​មនុស្ស​​​​ទាំង​​​៧៧នាក់​​​ទៅ​​​មណ្ឌល​​​ឱកាស​​​ខ្ញុំ​​​ ចំណែក​​​អ្នក​​​ដែល​​​នៅ​​​សេស​​​សល់​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន”។

លោក កែវ សុជាតិ ព្រះរាជ​​​អាជ្ញារង​​​​​​ទទួល បន្ទុក​​​រឿង​​​ក្តី​​​នេះ​​​បាន​​​មាន​ប្រសាសន៍ថា លោក​មិន​អាច​ផ្តល់​​​ព័ត៌មាន​​​លម្អិត​​បាន​ទេ ពី​​​ព្រោះ​​​​អាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​នៅ​​​ឡើយ​​​។

លោកបាន​​​មាន​​​ប្រសាសន៍​​​​​​ថា “យើង​​​បាន​​​សម្រេច​​​បញ្ជូន​​​ពួក​​​គេ​​​មួយ​​​ចំនួន​​​ទៅ​​​មណ្ឌល​​​បន្សាប​​​គ្រឿង​​​ញៀន ហើយ​​​មួយ​​​ចំនួន​​​ទៀត​​​យើង​​​បាន​​​បញ្ជូន​​​ទៅ​​​ចៅ​​​ក្រម​​​សើុប​​​សួរ​​​ដើម្បី​​​សាក​​​សួរ​​​បន្ថែម​​​។ ប៉ុន្តែ​ ឥឡូវ​​​នេះ​​​ខ្ញុំ​​​កំពុង​​​ធ្វើ​​​កិច្ច​​​ការ​​​​​​នេះ ដូច្នេះ​​​ខ្ញុំមិន​​​អាច​​​និយាយ​​​ប្រាប់​​​អ្នក​​​បាន​​​ទេ​​​”។

អ្នក​​​ភូមិ​​​រស់​​​នៅ​​​ក្នុង​​​ភូមិ​​​​ និង​​​នៅ​​​ជុំវិញ​​​ភូមិ​​​ត្រពាំង​​​ឈូក​​​បាន​​​ត្អូញ​​​ត្អែរ​​យូរ​​​មកហើយ​​​អំពី​​​ប្រសិទ្ធ​ភាព​​​​​​នៃការ​​​ឆ្មក់​​​ចូល​​​របស់​​​នគរបាល​​​ដែល​​បាន​​​​ធ្វើ​​​ជា​ប្រចាំ ប៉ុន្តែ​ ជា លទ្ធផល​​​មាន ការ​​​ចាប់ខ្លួន​​​តែ​​​ពីរ​​​បី​​​នាក់ និងរឹប​​​អូស​គ្រឿង​​​ញៀន​​​បាន​​​តិច​​​តួច​​​​​​ប៉ុណ្ណោះ។ អ្នក​ភូមិ​​​បាន​​​និយាយថា អ្នក​​​ដែល​​​ត្រូវ​​​បាន​​​​​​ចាប់​​​ខ្លួន​​​ទាំង​​​នោះ​​​ បាន​​​ត្រឡប់​​​មក​​​ប្រើ​​​​​​ប្រាស់ និង​​​លក់​​គ្រឿង​​​​​​​ញៀន​​​វិញ​​​។

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ អ្នក​​​យក​​​ព័ត៌មា​​​ន​​​បាន​​​រក​​​ ឃើ​​ញ​​​ថា ការ​​​ជួញ​​​ដូរ​​​ថ្នាំ​​​ញៀន​​​ខុស​​​ច្បាប់​​​ក្នុង​​​ភូមិ​​​ត្រពាំង​​​ឈូក​​​បានត្រឡប់​មកដូច​​​ដើម​​​វិញ​ហើយ​។

ទោះ​​​យ៉ាង​​​ណា​​​​​​ លោក ​​​ខៀវ សាម៉ន ​​​ប្រធាន​​​​​​​​​នាយក​​​ដ្ឋាន​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​អាជ្ញាធរ​​​កំពុង​​​គ្រប់​​​គ្រង​​​ស្ថាន​​​ភាព​​​នេះ​​​។

ដោយ​​​បដិសេធ​​​មិន​​​និយាយ​​​លម្អិត លោក​​​បានលើក​​​ឡើង​​​ថា “យើង​​​មាន​​​គម្រោង​​​លុប​​​បំបាត់​​​បញ្ហា​​​គ្រឿង​​​ញៀន​​​ឲ្យ​​​អស់​​​ពី​​​តំបន់​​​នេះ​​​”។

លោក អំ សំអាត អ្នក​​​គ្រប់​​​​​​គ្រង​​​បច្ចេក​​​ទេស​​​​​​នៅ​​​អង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូ​​​ បានមាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា ប្រវត្តិ​​​មិន​​​ល្អ​​​របស់​​​មណ្ឌល​​​ឱកាស​​​ខ្ញុំ​​​​​​ កន្លែងដែល​អ្នក​ញៀន​ថ្នាំ​​តាម​ព័ត៌​​​មាន​ថា ​​​ត្រូវ​បាន​ធ្វើ​​​ទារុណ​​​កម្ម​​​នោះ​​​​​​ ជា​ហេតុ​ផល​គ្រប់គ្រាន់​ដែលត្រូវ​បារម្ភពី​ផែនការ​នេះ​​​។

លោក​បាន​លើកឡើង​ថា “ខ្ញុំ​​​គិត​​​ថា យើង​​​មិន​​​គួរ​​​បញ្ជូន​​​ពួក​​​គេ​​​ ដោយ​​​មិន​​​បាន​​​យក​​​ចិត្ត​​​ទុក​​​ដាក់ដល់ពួកគេ​​​​នោះ​​​ឡើយ​​​។ យើង​​​នឹង​​​បន្ត​​​ឃ្លាំ​​​មើល​​​ករណី​​​នេះ”៕សារុន​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស