27 C
Phnom Penh

នគរបាល​ស៊ើប​អង្កេត​ការ​គំរាម​សម្លាប់​លោក សុខ ទូច តាម​ហ្វេសប៊ុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​កំពុង​​​ស៊ើបអង្កេត​ការ​​​​​​​​​គំរាម​​​សម្លាប់​​​តាម​​​ហ្វេស​​​ប៊ុក​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​ថា នឹង​​​ “បាញ់​​​ក្បាល​​​លោក សុខ​​​ ទូច​​​” អ្នក​​​ស្រាវ​​​ជ្រាវ​​​លើ​កិច្ច​ការរបស់​​​រដ្ឋាភិបាល​​​​​​​​​ក្នុង​​​ការ​​​​បោះ​​​​​​បង្គោល​​​ព្រំដែន​រវាង​កម្ពុជា​​​ជាមួយ​​​ប្រទេស​​​វៀតណាម។

​លោក សុខ ទូច អ្នកស្រាវ​​​ជ្រាវ​​​កិច្ច​​​ការ​​​បោះ​​​បង្គោល​​​ព្រំដែន​​​ និយាយ​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​កណ្តាល​​​គណបក្ស​​​សង្គ្រោះជាតិ ក្នុង​​​រាជធានីភ្នំពេញ​​​ កាល​​​ពីថ្ងៃទី​​​១០ ខែសីហា​​​ អំឡុង​ពេល​គណបក្ស​​​ប្រឆាំង​​​​​​​​​ប្រគល់​​​ផែន​​​ទី​​​​​​​​​ព្រំដែន​​​​​​​​​របស់ខ​​​្លួន​​​។ រូបថតៈ សីុវ  ចាន់ណា­/The Cambodia Daily
​លោក សុខ ទូច អ្នកស្រាវ​​​ជ្រាវ​​​កិច្ច​​​ការ​​​បោះ​​​បង្គោល​​​ព្រំដែន​​​ និយាយ​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​កណ្តាល​​​គណបក្ស​​​សង្គ្រោះជាតិ ក្នុង​​​រាជធានីភ្នំពេញ​​​ កាល​​​ពីថ្ងៃទី​​​១០ ខែសីហា​​​ អំឡុង​ពេល​គណបក្ស​​​ប្រឆាំង​​​​​​​​​ប្រគល់​​​ផែន​​​ទី​​​​​​​​​ព្រំដែន​​​​​​​​​របស់ខ​​​្លួន​​​។ រូបថតៈ សីុវ ចាន់ណា­/The Cambodia Daily

ដោយ​​​បង្ហោះ​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក ​​​លោក  ​​​សុខ ទូច ពី​​​គណនី​​​ ឈ្មោះ សី ហ៊ូ កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ សារ​​​នេះ​​​អម​​​ដោយ​​​រូប​​​ថត​​​កាំភ្លើងខ្លី​​​ និង​​​គ្រាប់​​​ចំនួន​​​១០​​​គ្រាប់​​​ដាក់​តម្រៀប​​​គ្នា​​​។ អក្សរ​​​ពី​​​ក្រោម​​​សរសេរ​​​ថា “កាំភ្លើង​​​នេះ​​​ទុក​​​បាញ​​់​​​ក្បាល សុខ​​​ ទូច អា​​​បណ្ឌិត​​​ខួរ​​​ក្បាល​​​ឆ្កែ អាបណ្ឌិត​​​​​​កែ​ប្រែ​​​ប្រវត្តិសាស្ត្រ​​​ អាបណ្ឌិត​​​​​​​​​លក់​​​ខួរ​​​​​​ឲ្យ​​​យួន​​​”។

លោក សុខ ទូច ដែល​​​មាន​​​សញ្ញា​​​បត្រ​​​ថ្នាក់​​​បណ្ឌិត​​​ គឺ​​​ជា​​​ប្រធាន​​​វិទ្យាស្ថាន​​​ទំនាក់​​​ទំនង​​​អន្តរ​​​ ាតិ​​​នៅរាជ​​​បណ្ឌិត្យ​​​​សភា​​​កម្ពុជា ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​ ហើយ​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ត្រូវ​​​បាន​​​រដ្ឋាភិបាល​​​ប្រគល់​​​​​ភារកិច្ច​​​ឲ្យ​​​សិក្សា​​​ពី​​​ផែន​​​ទី​​​ដែល​​​ត្រូវ​​​ប្រើ​​​ដើម្បី​​​កំណត់​​ព្រំដែន​​​ជា​​​មួយ​​​វៀតណាម​​​ចំពេល​​​ដែល​​​មាន​​​ការ​​​​​​អះ​​​អាងកាន់តែកើនឡើង​​​ពី​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​កាត់​​​ទឹក​​​ដី​​​ឲ្យ​​​វៀត​​​ណាម។

ចាប់​​​តាំង​​​ពី​ទទួលភារកិច្ច​​​​នេះមក​​​ ការ​​​អត្ថា ធិប្បាយរបស់លោក​ជា​​​សាធារណៈ​​​ស្របតាម​ការ​​​អះ​​​អាង​​​របស់​​​រដ្ឋាភិបាល​​​ដែល​​​ថា ការ​​​ងារ ​​​ស្តី​​​ពី​​​បញ្ហាព្រំ​​​ដែន​​​​​មាន​​​ភាព​​​ត្រឹម​​​ត្រូវ​​​។

កាល​​​ពី​​​ម្សិលមិញ​​​ លោក សុខ​​​ ទូច​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ក៏​​​ទទួល​​​បាន​​​ការ​​​គំរាម​​​​​​តាម​​ប្រព័ន្ធ​​​អីុន​​​ធឺណិតជាសារ​តាម​ Viber ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ផងដែរ។ លោក​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ទទួល​​​បានការ​​​គំរាម​​​កំហែង​​​ពីរ​​​បី​​​ដង​មក​ហើយ​តាម​​​រយៈ​​​Viber កាល​​​ពី​​​ខែ​​​មុន​​​ ប៉ុន្តែ​​​ ការ​​​គំរាម​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​គឺ​​​ធ្ងន់​​​ធ្ងរ​​​បំផុត។

លោក​​​បាន​​​ថ្លែង​​​ថា “ចាប់​​​តាំង​​​ពីខ​​​្ញុំ​​​ចាប់​​​ផ្តើម​​​ ​​​ធ្វើ​​​ការ​​​លើ​​​បញ្ហា​​​ព្រំដែន​​​មក មនុស្ស​​​មួយ​​​ចំនួន​​​បាន​​​គំរាម​​​សម្លាប់​​​ខ្ញុំ​​​ពីរ​​​បី​​​លើក​​​មក​​​ហើយ​​​។ ​​​ប៉ុន្តែ ខ្ញុំ​​​មិន​​​បារម្ភអំពី​​​ការ​​​គំរាម​​​នេះ​​ទេ ព្រោះ​​​ពួក​​​គេ​​​គំរាម​​​​​​ខ្ញុំ​​​តាម​​​ Viber ​​​តែ​​​ប៉ុណ្ណោះ។​​​ប៉ុន្តែ ខ្ញុំ​​​គិត​​​ថា ការ​​​គំរាម​​​​​​ពេល​​​នេះ​​​វា​​​ធ្ងន់​​​ធ្ងរ​​​ណាស​​់​ ​សម្រាប់​​​ខ្ញុំ​​​ ពីព្រោះ​​​ពួក​​​គេ​​​បង្ហោះ​​​រូប​​​កាំភ្លើង​​​ និង​​​គ្រាប់​​​ទៀត​​​ផង​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “ការ​​​គំរាម​​​នេះ​​​ប្រហែល​​​ជា​ពាក់ព័ន្ធ​​​​មនុស្ស​​​មួយ​​​ក្រុម​​​ ពី​​​ព្រោះ​​​​​​ ពួក​​​គេ​​​មិន​​​អាច​​​តទល់​​​ជាមួយ​​​ខ្ញុំ​​​បាន​​​តាម​​​រយៈ​​​ការ​​​ប្រើ​​​ច្បាប់​​​។ មនុស្ស​ទាំង​​​នេះ​​​បាន​​​គំរាម​​​ខ្ញុំ ពីព្រោះ​​​ពួក​​​គេ​​​ចង់​​​ឲ្យ​​​ខ្ញុំ​​​ដើរ​​​​​​ចេញ​​​ពី​​​ការ​​​ស្រាវ​​​ជ្រាវ​​​​​បញ្ហា​​​ព្រំដែន​​​”។

លោក សុខ ទូច បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក​​​នៅ​​​ក្រៅ​​​រាជធានី​​​ភ្នំពេញ ប៉ុន្តែ បាន​​​បដិ​​​ សេធមិន​បញ្ជាក់ថា ​​​នៅ​​​កន្លែង​​​ណា​​​ឡើយ​​​។ ​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​គំរាម​​​នេះ​​​នឹង​​​មិន​​​ធ្វើ​​​ឲ្យ​​​លោក​រា​​​ថយ​ពីការងារ​របស់់លោក​​​ឡើយ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ខ្ញុំ​​​មិន​​​បារម្ភ​​​ពី​​​ការ​​​គំរាម​​​​​​នេះ​​ទេ​​​ ពីព្រោះ​​​ខ្ញុំ​​​មិន​​​បាន​ធ្វើ​​​អ្វី​​​ខុស​​ឡើយ។​​​ ខ្ញុំ​​​ធ្វើ​​​អ្វី​​​ៗ​​​ដើម្បី​​​ជាតិ។ ខ្ញុំ​​​នឹង​​​មិន​​​ស្ទាក់​​​ស្ទើរ​​​ក្នុង​​​ការ​​​បន្ត​​​ការ​​​ស្រាវ​​​ជ្រាវ​​​ឡើយ​​​ ប៉ុន្តែ ខ្ញុំ​​​ប្តេជ្ញា​​​រក​​​ការ​​​ពិត​​​អំពី​​​កិច្ច​​​ការ​​​របស់​​​រដ្ឋាភិបាល​​​”។

លោក​​​ សុខ ទូច បាន​​​បន្ត​​​ថា ​​​លោក​​​មិន​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​នគរ​​​បាល​​​ទេ ប៉ុន្តែ មន្ត្រី​​​ជា​​​ច្រើន​​​បាន​​​មក​​​សួរ​​​ខ្ញុំ​​​​​​ បន្ទាប់​​​ពី​​​ដឹង​​​ពីការ​​​គំរាម​​​នេះ​​​តាម​​​បណ្តាញ​​​​​​ផ្សព្វ​​​ផ្សាយ​​ក្នុង​​​ស្រុក។

លោក គៀត ច័ន្ទ​​​ថារិទ្ធ អ្នក​​​នាំពាក្យ​​​នគរ​​​បាល​​​ជាតិ​​​បាន​​​បដិសេធមិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​វឌ្ឍន​​​ភាព​​​នៃ​​​​​​ការ​​​សើុប​​​អង្កេត​​​លើ​​ការ​គំរាម​ នេះ​​​ឡើយ​​​​​​​​​។

លោកបាន​​​ថ្លែង​​​ថា “អាជ្ញាធរ​​​របស់​​​លោក​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​អំពីការ​​​គំរាម​​​សម្លាប់​​​លោក​​​ សុខ ទូច ហើយ​​​ ហើយ​​​យើង​​​កំពុង​​​សើុប​​​អង្កេត ​​​ករណី​​​នេះ​​​”។

ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​ សី ហ៊ូ បង្ហាញ​​​ថា ​​​គាត់​​​ ជា​​​និស្សិត​​​វិស្វកម្ម​​​នៅ​​​​​​សាកលវិទ្យាល័យ​​​Sripa-​​​tum ក្នុង​​​ទីក្រុង​​​បាង​​​កក​​​។ សារ​​ដែល​សុំ​​​ការ​អត្ថា​​​ ធិប្បាយ​​​មិន​​​មាន​​​ការ​​​ឆ្លើយ​​​តប​​​ឡើយ​​​៕ សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស