28 C
Phnom Penh

រដ្ឋ​​​មន្ត្រី​​​មហាផ្ទៃ​​​កម្ពុជា​​​ និងសមភាគី​​​​​​ថៃ​​​​​​ ជួប​​​ពិភាក្សា​​​គ្នា​​​ជុំ​​​វិញ​​​បញ្ហា​​​ជន​​​ចំណាក​​​ស្រុក និង​​​​​​ផ្លូវ​​​ដែក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរបាល​ម្នាក់​បាន​ឲ្យដឹង​​​កាល​​​ពី​​​ម្សិលមិញថា​ នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​មួយ​​​ស្តី​​​ពី​​​បញ្ហា​​​ព្រំដែន​​​នៅ​​​ក្នុង​​​ទ​​​ីក្រុង​​​បាង​​​កក​​​កាល​​ពី​​​សប្តាហ៍ មុន​​​ លោក ស ខេង រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ និង​​​សមភាគី​​​ថៃ​​​របស់​​​លោក​​​បាន​​​ព្រម​​​​​​ព្រៀង​​​ធ្វើ​​​ការ​​​ជាមួយ​​​គ្នា​​​ដើម្បី​​​ទប់​​​ស្កាត់​​​អន្តោ​​​ប្រវេសន៍​​​​​​ ខុស​​​ច្បាប់​​​ និង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ហើយ​​​​បាន​​​ពិភាក្សា​​​អំពី​​​ការ​​​វិវឌ្ឍទៅ​មុខ​​​​នៃ​​​ផ្លូវ​​​ដែក​​​ដែល​​​ត​​​ភ្ជាប់​​​ប្រទេស​​​ទាំង​​​ពី​​​រ។

លោក គៀត ច័ន្ទ​​​ថារិទ្ធ អ្នក​​​នាំពាក្យ​​​នគរ​​​បាល​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ទាក់​​​ទង​​​នឹង​​​កិច្ច​​​ប្រជុំ​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​ជាមួយ​​​លោក​​​ អនុពង្ស ​​​ផៅចិន្តា រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ថៃ​​​ ដែល​​​បញ្ចប់​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា “លោក ស ខេង ​​​បាន​​​​​​ មាន​​​ប្រសាសន៍​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​ថា អាជ្ញាធរ​​​ក្នុង​​​ប្រទេស​​​ទាំង​​​ពីរ​​​កំពុង​​​ធ្វើ​​​ការ​​​ជា​​​មួយ​​​គ្នា​​​ដើម្បី​​​ចាត់​​​វិធានការ​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ ​​​ និង​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ ដែល​​​ឆ្លង​​​កាត់​​​ព្រំដែន​​​​​​ដោយ​​​ខុស​​​ច្បាប់​​​”។

ឧត្តម​​​សេនីយ៍​​​ឯក គៀត ច័ន្ទ​​​ថារិទ្ធ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា រដ្ឋមន្ត្រី​​​ទាំង​​​ពីរ​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​ចាប់​​​ផ្តើម​​​ចេញ​​​ “ឯកសារ​” ដល់​​​ពល​​​ករ​​​ខ្មែរ​​​ចំណាក​​​ស្រុក​​​ដែល​​​ឆ្លង​​​កាត់​​​ព្រំដែន​​​ទៅ​​​ប្រទេស​​​ថៃ​​​រាល់​​​ថ្ងៃ​​​។ លោក​​​មិន​​​បាន​​​ប្រាប់ លម្អិត​ពីគោល​​​បំណង​​​នៃ​​​ការ​​​ចេញ​​​ឯកសារ​​​នេះ​​​ទេ​​​ ប៉ុន្តែ​យោង​​​តាម​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​ដែលចេញ​​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ ក្រសួង​​​មហា ផ្ទៃ​​​នឹង​​​ចាប់​​​ផ្តើម​​​ចេញ​​​​​​ឯកសារ​​​ធ្វើ​​​ដំណើរ​​​ពិសេស​​​ដល់​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ដែល​​​ធ្វើ​​​ការ​​​ស្រប​​​ច្បាប់​​​នៅ​​​ក្រៅ​​​ប្រទេស​​​ក្នុង​ពេលឆាប់​ៗ​។

ឧត្តម​​​សេនីយ៍​​​ឯក គៀត​​​ ច័ន្ទ​​​ថារិទ្ធ​​​ បាន​​​លើក​​​ ឡើង​​​ទៀត​​​ថា រដ្ឋ​​​មន្ត្រី​​​ទាំង​​​ពីរ​​​ក៏​​​បាន​​​ពិភាក្សា​​​អំពីផ្លូវ​​​ដែក​​​មួយ​​​ខ្សែ​​​ដែល​​​ទី​​​បំផុត​​​នឹង​​​តភ្ជាប់​​​រាជ​​​ធានី​​​ភ្នំពេញ និង​​​ទីក្រុង​​​បាង​​​កក​​​ផង​​​ដែរ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ភាគី​​​ទាំង​​​ពី​​​រ​​​​​​ បាន​​​ព្រម​​​ព្រៀង​​​បញ្ចប់​​​ការ​​​សាង​​​សង់​​​ផ្លូវដែក​​​ត​​​ភ្ជាប់​​​ប្រទេស​​​ថៃ​​​ និង​​​ប្រទេស​​​កម្ពុជា​​​ឲ្យ​​​បាន​​​ឆាប់​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​។ភាគី​​​កម្ពុជា​​​កំពុង​​​ជំរុញ​​​ឲ្យ​​​មាន​​​ការ​​​សាង​​​សង់​​​បញ្ចប់​​​ផ្លូ​​​វ​​​ដែក​​​​ផ្នែក​​​ចុង​​​ក្រោយ​​​ដែល​​​មាន​​​ប្រវែង​​​ប្រហែល​​​១០​​​គីឡូ​​​ម៉ែត្រ​​​​​​ចន្លោះ​​​ខេត្ត​​​បាត់​​​ដំបង​​​​​​និង​​​ក្រុង​​​ប៉ោយ​​​ប៉ែត ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​”៕ស៊ុយឈាង​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស