38.1 C
Phnom Penh

អ្នកសារព័ត៌មានរាប់​​​សិប​​នាក់​​​​​​​​​​ប្តឹងអភិបាល​​​ខេត្ត​រតនគិរី ជុំវិញ​​​លិខិតដែលខ្លួន​​​យល់​​​ថា​​​ ជា​​​លិខិត​​​​​​គំរាម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​សារព័ត៌មាន​​​​ជាង​​​៣០​​​នាក់​​​ក្នុង​​​ខេត្ត​​​រតនគិរី បាន​​​សរសេរ​​​លិខិត​​​ផ្ញើ​​​ជូន​​​ក្លឹប​​​អ្នក​​​កាសែត​​​កម្ពុជា​​​ (CCJ) អំពី​​​លិខិត​​​ដែល​​​ពួក​​​គាត់​​​ចាត់​​​ទុក​​​ថា ជា​​​លិខិត​​​គំរាម​​​ផ្ញើ​​​​​​ដោយ​​​អភិ​​​បាល​​​ខេត្ត​​​កាល​​​ពី​​​សប្តាហ៍​​​មុន ដែល​​​ ក្នុង​​​នោះ​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​កាសែត​​​ ត្រូវ​​​ឈប់​​​កំហែង​​​​ទារ​​​ប្រាក់​​​​ពី​អ្នក​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​។

យោង​​​តាម​​​ច្បាប់​​​ចម្លង​​​នៃ​​​លិខិត​​​ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​ដោយ​​​ CCJ កាល​​​ពី​​​ម្សិលមិញ  ហើយ​​​ផ្តិត​​​មេដៃ​​​ដោយ​​​អ្នក​​​សារព័ត៌មាន​​​​៣២​​​នាក់​​​ លោក ថង សាវុន អភិបាល​​​ខេត្ត​​​បានផ្ញើ​​​លិខិត​​​មួយ​​​ច្បាប់​​​ទៅ​​​លោក​​​ សុខ គឹម សាន  អ្នក​​​យក​​​ព័ត៌​​​មាន​​​ទូរទស្សន៍​​​បាយ័ន​​​កាល​​​ពីថ្ងៃ ​​​ទី​​​២៤​​​ ខែ​​​សីហា ប្តឹង​​​អ្នក​​​សារព័ត៌មាន​​​​ “ដែល​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​តាម​​​ដងផ្លូវ​​​ និង​​​កន្លែង​​​ខ្ចុស​​តៀម​​​​កាហ្វេ” ​​​ដើម្បី​​​កំហែង​​​​ទារ​​​ប្រាក់​​​ពី​​​អ្នក​​​កាប់​​​ឈើ។

លោក សាវុន បាន​​​សរសេរ​​​លិខិត​​​ដែល​​​បាន ​​​ផ្ញើ​​​តាម​​​ Line តាម​​​ប្រព័ន្ធ​​​អីុនធឺណិត​​​ថា “ខ្ញុំ​​​ដូច​​​ជា​​​ឃើញ​​​អ្នក​​​សារព័ត៌​​​មាន​​​រាល់​​​​​​ថ្ងៃ​​​ហាក់​​​ដូច​​​ជា​​​យក​​​បញ្ហា​​​បទ​​​ល្មើស​​​ធ្វើ​​​ជា​​​អាជីព​​​ដូច​​​ជា​​​បទ​​​ល្មើស​​​ព្រៃឈើ​​​ មាន​​​ក្រុម​​​ខ្លះ​​​ដើរ​​​ល្បាត​​​ចាំ​​​ចាប់​​​ម៉ូតូ​​​​​ ហើយ​សុំលុយ​ថ្លៃសាំង​។ បើ​​​គេ​​​មិន​​​បង់​​​ឲ្យ​​​ ធ្វើ​​​ការ​​​ចុះ​​​ផ្សាយ​​​ហ្នឹង​​​”។

លោក សាវុន បាន​​​ថ្លែង​​​ថា ការ​​​កំហែង​​​​ទារ​​​ ប្រាក់នេះ​​​មិន​​​មែន​​​អ្នក​​​សារព័ត៌មាន​ដែល​​​​រាយការណ៍​​​ពី​​​បទ​​​ល្មើស​​​ព្រៃ​​​ឈើ​​​ទេ​​​​​​។

លោកបាន​​​លើក​​​ឡើង​​​​​​ថា “ប្រសិន​​​បើ​​​ចង់​​​​​​​​​​ធ្វើ​​​ជា​​​អ្នក​​​សារព័ត៌មាន​​​​អាជីព​​​ ត្រូវ​​​​​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះសាធារណជន​​​សម្រាប់​ព័ត៌មាន​នេះ​​​។ បើ​​​មិន​អ៊ីចឹងទេ វា​​​ធ្វើ​​​ឲ្យ​​​បរិយាកាស​​​ពោរពេញដោយ​ផ្សែង​ងងឹត​​​​។ ខ្ញុំ​​​មិន​​​អនុញ្ញាត ​​​ឲ្យ​​​ក្រុម​​​អ្នក​​​កាសែតដែល​​​​ធ្វើ​​​អំពើ​ខុសច​​​្បាប់​​​សម្រាប់​ក្រពះ ហើយ​​​យក​​​ស្លាក​​​កាសែត​​​ធ្វើ​​​អ៊ីចឹង​​​ទៅ​​​ទៀត​​​ទេ​​​”។

នៅពេល​​​​ទាក់ទង​​​តាម​​​ទូរស័ព្ទ​​​កាល​​​ពី ម្សិល មិញ លោក សាវុន បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​ធិប្បាយ​​​អំពី​​​លិខិត​​​របស់​​​លោក​​​ទេ។ ទោះ​​​យ៉ាង ណា លោក មឹុង​​​ ស៊ីនាថ អ្នក​​​នាំពាក្យ​​​សាលា​​​ខេត្ត​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​កំហែង​ទារ​​​ប្រាក់​​​ពី​​​អ្នក​​យក​ព័ត៌មាន​​​​គឺ​​​ជា​​​បញ្ហា​​​ដ៏​ចម្បង​​​។

លោក​​​ ស៊ីនាថ បាន​​​ថ្លែង​​​ថា ”វា​​​អាក្រក់​​​មើល ​​​ណាស់​​​។ អ្នក​​​សារព័ត៌មាន​​​មួយ​​​ចំនួន​​មាន​តែ ស្លាក​​​​​​​​កាសែត​​​មក​​​កំហែង​ទារ​​​ប្រាក់​​​ប៉ុណ្ណោះ​ វា​​​ហាក់ដ​​​ូចជា​​​ពួក​​​គេ​​​ជា​​​អ្នក​​​សុំ​​​ទាន​​​អ៊ីចឹង​​​។    វា​​​ពិបាក​​​មើល​​​ណាស់​​​ ហើយ​​​​​ពិបាក​​​និយាយ​​​ទៀត​​​​” ។

លោកបាន​​​បន្ថែម​​​ថា “វា​​​ហាក់​​​ដូច​​​ជា​​​រំលោភ ​​​ក្រម​​​សីលធម៌​​​វិជ្ជាជីវៈ​​​សារព័ត៌មាន​​​។ នៅ​​​ពេល​​​ យើង​​​ប្រយ័ត្ន​​​ប្រយែង​​​ជាមួយ​​​ពួក​​​គេ​​​ ពួក​​​គេ​​​បែរ​​​ជា​​​ខឹង​​ទៅ​​​វិញ”។

លោក កេត សុធី អ្នក​​​យក​​​ព័ត៌​​​មាន​​​​​​ទូរទស្សន៍ អាស៊ីអាគ្នេយ៍​​​ប្រចាំ​​​ខេត្ត​​​រតនគិរី​​​បាន​​​ថ្លែង​​​ថា លោក  សាវុន គួរ​​​តែ​បញ្ជា​​​ឲ្យ​​​មាន​​​ការ​​​ចាប់​​​ខ្លួន​​​នរណា​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​ការ​​​កំហែង​​​​ទារ​​​ប្រាក់​​​ ហើយ​​​ថា លិខិត​​​របស់​​​លោក​​​ទំនង​​​ជា​​​មាន​​​បំណង​​​ផ្សេង​​​ទៀត​​​។

លោក​​​បាន​មាន​​​ប្រសាសន៍​​​​​​ថា”យើង​​​គិត​​​ថា សារ​​​នេះ​​​ធ្វើ​​​ឡើង​​​ដើម្បី​​​បំភិត​​​បំភ័យ​​​សេរី ភាព​​​សារព័ត៌​​​មាន​​​។ ប្រសិន​​​បើ​​​នរណា​​​ម្នាក់​​​ធ្វើ​​​អ្វីមួយ​​​ គាត់​​​គួរ​​​តែ​​​ដាក់​​​ទោស​​​ពួក​​​គេ​​​ទៅ​​​តាម​​​ច្បាប់​​​ កុំ​​​ចេះតែ​​​​វិនិច្ឆ័យ​​​លើ​​​អ្នក​​​កាសែត​​​ទាំង​​​អស់”៕ សារុន​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស