30 C
Phnom Penh

ជន​​​សង្ស័យ​​​បំផ្ទុះ​​​គ្រាប់បែក​​​នៅ​​​​​​​បាងកក ​​​ត្រូ​​​វ​​​ចាប់​​​ខ្លួន​​​ក្បែរ​​​​ព្រំដែនកម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​​​ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យដឹង​​​ថា ជន​​​សង្ស័យ​​​ដ៏​​​សំខាន់​​​់នៅ​​​ក្នុង​​​ករណី​​​បំផ្ទុះ​​​គ្រាប់ បែក​​​​​​ដែល​​​បណ្តាល​​​ឲ្យ​​​​មនុស្ស​​​ស្លាប់​​​កាល​​​ពី​​​​​​ថ្ងៃ​​​ទី​​​១៧ ខែ​​​សីហា នៅ​​​កន្លែង​​​ទី​​​សកា្ករបូជា​​​​​​​​​អីុរ៉ាវ៉ាន  ​​​ក្នុង​​​ទីក្រុង​​​បាង​​​កក ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ចម្ងាយ​​​ប្រហែល​​​៥០០មែ៉ត្រ​​​ពី​​​ច្រក​​​ព្រំដែន​​​អន្តរ​​​ជាតិ​​​ប៉ោយ​​​ប៉ែត​​​កាល​​​ពី​​​រសៀល​​​ម្សិលមិញ​​​ ពោល​​​គឺ​​​ត្រឹម​​​តែ​​​ប៉ុន្មាន​​​ម៉ោង​​​ប៉ុណ្ណោះ​​​ បន្ទាប់​​​ពី​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ថៃ​ ​​បាន​​​ធ្វើ​​​​​​សេចក្តី​​​រាយ ការណ៍​​​ព័ត៌​​​មាន​​​ថា ជន​​​នេះ​​​ និង​​​ជន​​​សង្ស័យ​​​ម្នាក់​​​ទៀត​​​បាន​​​គេច​​​ខ្លួន​​​មក​​​កម្ពុជា​​​។

មន្ត្រី​យោធា​ថៃ​​ បណ្ដើរ​ជន​សង្ស័យ​​ដែល​គេ​ជឿ​ថា ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ករណី​​បំផ្ទុះ​គ្រាប់បែក​​​​​​កាលពី​ខែ​សីហា បណ្ដាល​ឲ្យ​​មនុស្ស​២០​ស្លាប់​ក្នុង​ទីក្រុង​បាងកក ​​បន្ទាប់ពី​ជន​នេះ​​ត្រូវ​បាន​ចាប់​ខ្លួន​ក្បែរ​​ព្រំដែន​កម្ពុជា​​-ថៃ​​កាលពី​ម្សិលមិញ​។ រូបថតៈ រ៉យទ័រ
មន្ត្រី​យោធា​ថៃ​​ បណ្ដើរ​ជន​សង្ស័យ​​ដែល​គេ​ជឿ​ថា ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ករណី​​បំផ្ទុះ​គ្រាប់បែក​​​​​​កាលពី​ខែ​សីហា បណ្ដាល​ឲ្យ​​មនុស្ស​២០​ស្លាប់​ក្នុង​ទីក្រុង​បាងកក ​​បន្ទាប់ពី​ជន​នេះ​​ត្រូវ​បាន​ចាប់​ខ្លួន​ក្បែរ​​ព្រំដែន​កម្ពុជា​​-ថៃ​​កាលពី​ម្សិលមិញ​។ រូបថតៈ រ៉យទ័រ

កាសែត​​​បាង​​​កក​​​ប៉ុស្តិ៍​​​ ដែល​​​ដក​​​ស្រង់​​​ប្រភព​​​ពី​​​នគរ​​​បាល​​​អនាមិក ​​​​​​បាន​​​ធ្វើ​​​សេចក្តី​​​រាយការណ៍​​​ព័ត៌មាន​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ជន​​​សង្ស័យ​​​រូប​​​នេះ​​​ ​​​​​ក្នុង​​​ចំណោម​​​មនុស្ស​​​ ប្រាំ​​​ពីរ​​​នាក់​​​ដែល​​​សមត្ថកិច្ច​​​តាម​​​​​​ចាប់ខ្លួន​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​បំផ្ទុះ​​​គ្រាប់​​​បែក​​​​​​បណ្តាល​​​ឲ្យ​​​មនុស្ស​​​២០​​​នាក់​​​បាត់​​​បង់​​​ជីវិត​​​ ត្រូវ​​​បាន​​​ចាប់ ខ្លួន​​​នៅ​​​លើ​​​ទឹក​​​ដី​​​កម្ពុជា​​​។ ប៉ុន្តែ មន្ត្រី​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា សេចក្តី​​​រាយការណ៍​​​ព័ត៌​​​មាន​​​នេះ​​​មិន​​​ត្រឹម​​​ត្រូវ​​​ទេ​​​។

លោក​​​ គោស៊ុំ​ សារឿត អភិបាល​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ”ជន​​​នេះ​​​​​​មិន​​​មែន​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ទឹក​​​ដី​​​កម្ពុជា​​​ទេ​​​។ គាត់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​នៅ​​​ក្នុង​​​ផ្សារ​​​រ៉ុង​​​គ្លឿ​​​របស់​​​ថៃ”។

លោក អ៊ុំ សុផល អធិការ​​​នគរ​​​បាល​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា ជន​​​សង្ស័យ​​​រូប​​​នេះ​​​ដែល​​​គេ​​​មិន​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​ជា​​​ផ្លូវ​​​ការ ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​នៅ​​តំបន់​​​ ក្បែរ​​​ព្រំដែន​​​ក្នុង​​​ទឹក​​​ដីថៃ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “យើង​​​បាន​​​ទូរស័ព្ទ​​​ទៅ​​​នគរ​​​បាល​​​ថៃ​​​។ ជន​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដោយ​​​ទាហាន​​​ថៃ​​​ម្នាក់​​​”។

កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ កាសែត​​​បាង​​​កក​​​ប៉ុស្តិ៍​​​ដែល​​​បាន​​​ដក​​​ស្រង់​​​ប្រភព​​​អនាមិក​​​សាជា ថ្មី​​​​​​បាន​​​​​​ធ្វើ​​​សេចក្តី​​​រាយការណ៍​​​ព័ត៌មាន​​​ថា ជន​​​​​​សង្ស័យ​​​ពីរ​​​នាក់​​​ក្នុ​​​ងការ​​​បំផ្ទុះ​​​គ្រាប់​​​បែក​​​​​​បាន​​​ឆ្លង​​​កាត់​​​ព្រំដែន​​​ចូល​​​មក​​​ប្រទេស​​​កម្ពុជា​​​ពី​​​ខេត្ត​​​ស្រះ​​​កែវ​​​របស់ថៃ​​​តាម​​​រយៈ​​​ច្រក​​​ព្រំដែន​​​អន្តរជាតិ​​​ប៉ោយ​​​ប៉ែត​​​។ សេចក្តី​​​រាយការណ៍ ព័ត៌មាន​​​​នេះក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា  អាជ្ញាធរ​​​ថៃ​​​បាន​​​ស្នើ​​​សុំ​​​ជំនួយ​​​ពី​​​សម​​​ភាគី​​​កម្ពុជា​​​​  ឲ្យជួយ​ធ្វើការ​​​ចាប់ខ្លួន​​​។

តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា ​​​អ្នក​​​នាំពាក្យ​​​នគរ​​​បាល​​​ជាតិ​​​​​​ភាគី​​​ទាំង​​​ពីរ​​​​​​បាន​​​ច្រាន​​​ចោល​​​​​​សេចក្តី​​​  រាយការណ៍​​​ព័ត៌មាន​នេះ​​​។

ពេល​​​​សាក​​​សួរ​​​ថា​​​តើ​​​អាជ្ញាធរ​​​ថៃ​​​​​​មាន​បាន​​​ជូនដំណឹង​ដល់​លោក​​​ថា ជន​​​សង្ស័យ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​បាន​​​ចូល​​​មក​​​ប្រទេស​​​កម្ពុជាដែរឬ​​​​អត់ លោក គៀត ច័ន្ទ​​​ថារិទ្ធ អ្នក​​​នាំពាក្យ​​​នគរ បាល​​​ជាតិ​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​​​​​​​ថា ”ពួក​គេ​​​សង្ស័យ​​​ ប៉ុន្តែ ពួក​គេ​​​មិន​​​ច្បាស់​​​ទេ​​​”។ លោក បាន​បន្ថែមថា​ ”យើង​​​គ្មាន​​​ព័ត៌មាន​​​​​​ថ្មី​​​ទេ​​​ ហើយ​​​ គ្មាន​​​ហេតុផលណា​ត្រូវ​​​និយាយ​​​ថា​ពួក​​​គេ​​​បាន​​​ចូល​​​មក​​​ទឹក​​​ដី​​​កម្ពុជា​​​ឡើយ​​​”។

លោក ប្រាវុធ​​ ថាវ៉នសិរី អ្នក​​​នាំ​​​ពាក្យ​​​នគរ​​​បាល​​​ជាតិ​​​ថៃ​​​ក៏​​​បាន​​​ច្រាន​​​ចោល​​​សេចក្តី​​​រាយ ការណ៍​​​ព័ត៌មាន​​​ដែល​​​ថា នគរ​​​បាល​​​បាន​​​​​​រក​ឃើញ​​​ជន​​​សង្ស័យនៅ​​​​ក្នុង​​​ទឹក​​​ដី​​​កម្ពុជា​​​ដែរ​​​។  លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ទេ​​​”។   លោក​​​បាន​​​បន្ថែម​​​ថា ខណៈ​​​នគរ​​​បាល​​​ថៃ​​​​​​បាន​​​​​​ស្នើ​​​ឲ្យ​​​អាជ្ញាធរ​​​កម្ពុជា​​​ជួយ​​​តាម​​​រក​​​ជន​​​សង្ស័យ  ការ​ស្នើ​នេះ​មិនមែន​​​ផ្តោត​​​តែលើ​ប្រទេស​​​​កម្ពុជា​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​”យើង ​​​បាន​​​ស្នើ​​​ឲ្យ​​​​​​គ្រប់​​​គ្នា​​​គ្រប់​​​ទី​​​កន្លែង​​​ជួយ​​​​​​តាម​​​ដាន​​​បញ្ហា​​​នេះ​​​”។

ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ថៃ​​​ ដែល​បាន​​​​​​ដក​​​ស្រង់​​​​​​សម្តី​​​របស់​​​ក្រុម​​​មន្ត្រី​​​​​​​ បាន​​​ធ្វើ​​​សេចក្តី​​​រាយការណ៍ ព័ត៌​មាន​ថា ​​​បុរស​​​ដែល​​​ត្រូ​​​វបាន​​​ចាប់ខ្លួន​​​គឺ​​​ជា​​​ជន​​​សង្ស័យ​​​ពាក់​​​អាវ​​​ពណ៌​​​លឿង​​​ ដែល​​​រូប​​​ថត​​​របស់​​​ជន​​​នេះ​​​ត្រូវ​​​បាន​​​គេផ្សព្វ​​​ផ្សាយ​​​​​​ទូទាំង​​​ពិភព​​​លោក​​​ បន្ទាប់​​​ពី​​​​​​រូប​​​ភាព​​​វីដេអូ​​​​​កាមេរ៉ា សុវត្ថិភាព​បង្ហាញ​​​ឲ្យ​​​​​​ឃើញ​​​ថា ជន​​​នេះ បាន​​​ដាក់​​កាបូប​​​ស្ពាយ​​​របស់​​​ខ្លួន​​​ក្រោម​​​​​បង់​​​មួយ​​​​ក្នុងបរិវេណ​ដែល​​​មានការ​បំផ្ទុះ​គ្រាប់​​​បែក​​​​។

យោង​​​តាម​​​​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ថៃ​​​ដដែល​​​ ជន​​​សង្ស័យ​​​ទី​​​​​​២​​​ដែល​​​គេ​​​គិត​​​ថា បាន​​​រត់​​​គេច​​​មក​​​កម្ពុជា គឺជា​​​បុរស​​​ពាក់​​​អាវ​​​ពណ៌ខៀវ​​​​​​ដែល​​​​​​នៅ​​​ក្នុង​​​​​​រូប​​​ភាព​​​​​​វីដេអូ​​​កាមេរ៉ា​​​សុវត្ថិភាព គេ បានឃើញ​​​​​​​​ទម្លាក់​​​កាបូប​​​ស្ពាយ​​​​មាន​​​ផ្ទុក​​​គ្រាប់​​​បែក​​​​​​ចូល​​​ទៅ​​​ក្នុង​​​ទឹក​​​ក្រោម​​​ស្ពាន​​​មួយ​​​ក្បែរ​​​នោះ​​​។

លោក សឹុម សំអាត នាយ​​​នគរ​​​បាល​​​អន្តោ ប្រវេសន៍​​​​​​​ច្រក​​​ព្រំដែន​​​អន្តរជាតិ​​​ប៉ោយ​​​ប៉ែត​​​បាន​​​លើក​​​ឡើង​​​ថា ​​​សេចក្តី​​​រាយការណ៍​​​ព័ត៌​​​មានរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ​​​​ គឺ​​​​​​ទើបតែ​​លើក​​​​​​ដំបូងទេ​​​​ដែល​​​លោក​​​​​​បាន​​​ដឹង​​​អំពី​​​ជន​​​សង្ស័យ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ចូល​​​មក​​​កម្ពុជា។

លោមាន​​​ប្រសាសន៍​​​នៅ​​​ម៉ោង​​​ប្រហែល​​​៣​​​រសៀល​​​ មិន​​​យូរ​​​ប៉ុន្មាន​​​ មុន​​​ពេល​​​​​​មាន​សេចក្តី​​​ រាយការណ៍​​​ព័ត៌​​​មានអំពីការ​ចាប់ ខ្លួន​​​​​​​នៅក្នុង​​​ទឹក​​​ដី​​​ថៃ​​​ថា ”យើង​​​មិន​​​បានឃើញ​ ​​​[ជន​​​សង្ស័យ​​​ឆ្លង​​​កាត់​​​ព្រំដែន​​​ទេ] ហើយ​​​យើង​​​ទទួល​​​បាន​​​ព័ត៌មាន​​​តែ​ពី​​​ប្រភព​​​មិន​​​ច្បាស់ លាស់​​​”។

កាលពី​​​ព្រឹក​​​ថ្ងៃ​​​ម្សិលមិញ លោក ខៀវ  សុភ័គ អ្នក​​​នាំពាក្យ​​​​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​គ្មាន​​​ទទួល​​​បាន​​​ព័ត​​​៌​​​មាន​​​ដែល​​​លើក​​​ឡើង​​​ថា ជន​​​សង្ស័យ​​​បាន​​​ចូល​​​មក​​​ទឹក​​​ដី​​​កម្ពុជា​​​​​​​ឡើយ ហើយ​​​ក៏​​​គ្មាន​​​សំណើពី​​​អាជ្ញាធរ​​​ថៃ​​​ឲ្យ​​​ជួយ​​​តាម​​​រក​​​ជន​​​សង្ស័យ​​​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ”ទោះ​​​ជា​​​យ៉ាង​​​ណា​​​ វា​​​គឺ​​​ជា​​​កាតព្វកិច្ច​​​ និង​​​តួនាទី​​​របស់​​​យើង​​​ ក្នុង​​​នាម​​​ជា​​​អាជ្ញាធរ​​​កម្ពុជា​​​នៅ​​​ក្នុង​​​ការ​​​ប្រយុទ្ធ​​​ប្រឆាំង​​​អំពើ​​​ភេរវកម្ម​​​។ ប្រសិន​​​បើ​​​មាន​​​​​​​​​សំណើ​​​ យើង​​​នឹង​​​សហការ”៕​​​​​​​​​​​​​​​​​ ស៊ុយឈាង    

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស