34 C
Phnom Penh

សាលាឧទ្ធរណ៍​​​ច្រាន​​​ចោល​​​សំណើ​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​របស់លោក ហុង សុខហួរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​ប្តឹង​​​ទាស់​​​របស់​​​លោក ហុង សុខហួរ សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណបក្ស​​​ប្រឆាំង​​​ទៅ​​​នឹង​​​សេចក្តី​​​សម្រេច​​​ដែល​​​បដិសេធ​​​មិនអនុញ្ញាត​​​​ឲ្យលោក​​​នៅក្រៅ​​​ឃុំ​​​ពីបទ​​​ក្លែង​​​ឯកសារ​​​សាធារណៈ​​​ និង​​​​​​ញុះញង់​​​ ត្រូវ​​​បាន​​​ច្រាន​​​ចោទ​​​កាល​​​ពី​​​ម្សិលមិញ​​​ ដោយ​​​ចៅក្រម​​​​​​លើក​​​ឡើង​​​ថា សមាជិក​​​ព្រឹទ្ធ​​​សភា​​​អាយុ​​​៥៩​​​ឆ្នាំ​​​រូប​​​នេះ​​​បង្ហាញ​​​ការ​​​គំរាម​​​ចំពោះ​​​សណ្តាប់​​​ធ្នាប់​​​សង្គម​​​នេះ​​​បើ​​​យោង​​​តាម​​​មេធាវី​​​របស់​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​រូប​​​នេះ​​​។

លោក ហុង សុខហួរ ដែល​​​ត្រូវ​​​បាន​​​ជ្រើស​​​ ឲ្យធ្វើ​​​ជា​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​សម្រាប់​​​គណបក្ស​​​សម រង្ស៊ី កាល​​​ពី​​​ឆ្នាំ​​​២០១២​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដោយ​​​នគរ​​​បាល​​​ប្រដាប់​​​អាវុធ​​​កាល​​​ពីថ្ងៃ​​​ទី​​​១៥​​​ ខែ​​​សីហា​​​ ប៉ុន្មាន​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​លោក ហ៊ុន សែន បាន​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​ចាប់​​​ខ្លួន​​​លោក​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បង្ហោះ​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេស ប៊ុក​​​ ដែល​​​លោក​​​បាន​​​បង្ហាញ​​​អំពី​​​សន្ធិសញ្ញា​​​ព្រំដែន​​​ក្លែង​​​ក្លាយ​​​។

​​​យោង​​​តាម​​​ លោក ជូង ជូ​​​ងី​ មេធាវីរបស់​​​លោក ហុង សុខហួរ បាន​​​ឲ្យដ​​​ឹង​​​ថា សាលា​​​ឧទ្ធរណ៍​​​បាន​​​សម្រេច​​​ថា លោក​​​ ហុង សុខហួរ  មិន​​​គួរ​​​ទទួល​​​បាន​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ទេ​​​ “ដើម្បី​​​ទប់​​​ស្កាត់​​​កុំ​​​ឲ្យ​​​បទ​​​ល្មើស​​​កើត​​​ឡើង​​​ម្តង​​​ទៀត និង​​​ដើម្បី​​​ទុក​សមាជិក​​​ព្រឹទ្ធ​​​សភា​​​រូប​​​នេះ​​​ សម្រាប់​​​តុលាការ​​​អនុវត្ត​​​នីតិវិធី​​​របស់​​​ខ្លួន​​​ហើយ​​​និង​​​ដើម្បី​​​ទប់​​​ស្កាត់​​​កុំ​​​ឲ្យ​​​ភាព​​​ចលាចល​​​កើត​​​មាន​​​ឡើង​​​ដោយ​​​សារ​​​សកម្មភាព​នេះ”។

ប៉ុន្តែ លោក​​​បាន​​​លើក​​​ឡើង​​​ថា កូន​​​ក្តី​​​របស់​​​លោក​​​ដែល​​​មិន​​​មានវត្តមាន​អំឡុង​ការ​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ គឺ​​​ជា​​​មនុស្ស​​​​​មាន​​​អាកប្ប កិរិយា​​​​​​ល្អ​​​ដែល​​​អាច​​​ជឿ​​​ទុក​​​ចិត្ត​​​បាន​​​ថា គាត់​​​នឹង​​​បង្ហាញ​​​ខ្លួន​​​ក្នុង​​​តុលាការ​​​ នៅ​​​ពេល​​​​​​មាន​​​ការ​​​កោះ​​​ហៅ​​​។ លោក​​​ បានថ្លែង​ថា ”គាត់​​​គ្មាន​​​ឥទ្ធិពល​​​គ្រប់​​​គ្រាន់​​​ក្នុង​​​ការ​​​ធ្វើ​​​ឲ្យ​​​មាន​​​ភាព​​​ចលាចល​​​ក្នុង​​​សង្គម​​ឡើយ​​​​ ហើយ​​​គាត់​​​នឹង​​​មិន​​​រត់​​​ទៅ​​​ណា​​​ទេ​​​”។

ជា​​​សមាជិក​ព្រឹទ្ធ​​​សភា​​​ លោក ហុង  សុខហួរ  មាន​​​អភ័យ​​​ឯកសិទ្ធិ​​​រួច​​​ផុត​​​ពី​​​ការ​​​ផ្តន្ទាទោស​​​ ប៉ុន្តែ កាល​​​ពី​​​ខែ​​​មុន​​​អាជ្ញាធរ​​​បាន​​​ចាប់ខ្លួន​​​លោក​​​ដោយ​​​ប្រើ​​​ប្រាស់​​​ភាព​​​ចន្លោះ​​​ប្រហោង​​​ នៅ​​​ក្នុង​​​សិទ្ធិ​​​ស្រប​​​ច្បាប់​​​ ដែល​​​អនុញ្ញាត​​​ឲ្យ​​​ នគរ​​​បាល​​​ធ្វើ​​​អន្តរា​​​គមន៍​​​ប្រសិន​​​បើ​​​ពួក​​​គេ​​​រក​​​ឃើញ​​​ ថា ​​​សមាជិក​​​សភា​​​ប្រព្រឹត្ត​​​បទល្មើស​​​ជាក់​​​ស្តែង​​​។

លោក ជូង ជួង​​ី បាន​​​លើក​​​​​​ឡើង​​​ទៀត​​​ថា  បទប្បញ្ញត្តិ​​​មិន​​​បាន​​​អនុវត្ត​​​ច្បាស់លាស់​​​​ទេ​​​ព្រោះ​​​វីដេអូ​​​ដែល​​​លោក​​​ ហុង សុខហួរ រង ការ​ ចោទ​​​ប្រកាន់​​​ ត្រូវ​​​បាន​​​បង្ហោះ​​​នៅលើ​​​ហ្វេស​​​ប៊ុក​​​មួយថ្ងៃ​​​មុន​​​ពេល​​​ លោក ហ៊ុន សែន ចេញ​​​បទ​​​បញ្ជា​​​ឲ្យចាប់​​​ខ្លួន​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​រូប​​​េនះ​​​និង​​​ប៉ុន្មាន​​​ថ្ងៃ​​​មុន​​​ពេល​​​លោក​​​ត្រូ​​​វបាន​​​ចាប់ខ្លួន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ”ការ​​​សម្រេច​​​ របស់​​​សាលាឧទ្ធរណ៍​​​មិន​​​ត្រឹម​​​ត្រូវ​​​ទេ​​​សម្រាប់​​​កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​ ព្រោះ​​​គាត់​​​គឺជា​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​។ វា​​​មិន​​​មែន​​​ជា​​​បទ​​​ល្មើស​​​ជាក់​​​ស្តែង​​​ទេ​​​ព្រោះ​​​គាត់​​​បង្ហោះ​​​វា​​​នៅ​​​ថ្ងៃ​​​ទី​​​១២​​​ [ខែ​​​សីហា]​​​​​​ប៉ុន្តែ អាជ្ញាធរ​​​ចាប់ផ្តើម​​​ធ្វើ​​​ការ​​​របស់​​​ខ្លួន​​​នៅ​​ថ្ងៃ​​​ទី​​​១៣​​​”។

ចៅ​​​ក្រម​​​ លាង ម៉េង បាន​​​បសិសេធ​​​​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​លើ​​​ការ​​​សម្រេច​​​របស​​់​​​លោក​​​ឡើយ​​​។ ចៅក្រម​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ”ខ្ញុំ​​​មិន​​​អាច​​​ធ្វើ​​​អត្ថាធិប្បាយ​​​លើ​​​សេចក្តី​​​សម្រេច​​​េនះ​​​បាន​​​ទេ​​​ ព្រោះ​​​វា​​​គឺ​​​ជា​​​ការ​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​បិទ​​ទ្វារ​​​”។

លោក ជូង ជូងី បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា  លោក​​​នឹង​​​ពិភាក្សា​​​ជាមួយ​​​លោក ហុង សុខ​​​ហួរ​​​​​​ថា ត្រូវ​​​ប្តឹង​​​សាទុក​​​្ខ​​​ទៅ​​​តុលាការ​​​កំពូល​​​ ឬយ៉ាង​​​ណា​​​៕ស៊ុយឈាង​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស