27 C
Phnom Penh

ក្រុម​​​អ្នក​បើក​បរ​រថយន្ត​សាំយ៉ុង ​​​ព័ទ្ធ​​រថយន្ត​​​មន្ត្រី​រដ្ឋបាល​ព្រៃឈើដែល​​​ខ្លួនចោទ​ថា​​បាន​កំហែង​ទារប្រាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីថ្នាក់​​​ស្រុក​ម្នាក់​បាន​ឲ្យ​ដឹង​ថា ផ្លូវ​ធំ​​​មួយ​ក្នុង​ខេត្ត​មណ្ឌលគិរី​ត្រូវ​បាន​បិទ​រយៈ​ពេល​៤​​​ម៉ោង​​ កាល​ពី​​ព្រឹក​ម្សិលមិញ​​ បន្ទាប់ពី​អ្នក​បើក​បរ​រថយន្ត​សាំយ៉ុង​មួយ​ក្រុម​បានព័ទ្ធ​រថយន្ត​​ របស់​រដ្ឋបាល​ព្រៃឈើ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដ៏តាន​តឹង​មួយ​។

លោក សាន ស៊ុនអៀត អភិបាល​រង​ស្រុក​កែវ​សីមា ​បាន​មាន​ប្រសាសន៍​ថា ហេតុ​​​ការណ៍​​ នេះ​បាន​កើត​ឡើង​បន្ទាប់ពីមន្ត្រី​រដ្ឋបាល​ព្រៃឈើម្នាក់​​បានបើក​រថយន្ត​ដេញ​តាម​អ្នកបើក​រថយន្ត​សាំយ៉ុង​​ឈ្មោះ សុខ បូរី អាយុ​៣៦ឆ្នាំ ដែល​​​មិនព្រមឱ្យមន្ត្រី​​​រូប​​​នេះ​​​​ពិនិត្យ​រថយន្ត​របស់​​​ខ្លួន​​​។​​​

លោក​ក៏បាន​មាន​ប្រសាសន៍​ផងដែរថា អ្នក​បើក​រថយន្ត​សាំយ៉ុង​​១០នាក់​ទៀត​​បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរ​ស្រុក​ប្តឹង​លោក ហេង ចិត្រា នាយ​ផ្នែក​​រដ្ឋ​បាល​ព្រៃ​ឈើ​សែន​មនោរម្យ​​​ដោយ​ចោទ​ប្រកាន់ថា បាន​​បន្ត​កំហែង​ទារ​ប្រាក់​។

លោក ស៊ុនអៀត បាន​ថ្លែង​ថា លោក បូរី បាន​ដឹក​គ្រឿង​សង្ហារិម​ទៅ​ខេត្ត​ត្បូង​ឃ្មុំ​តាម​ផ្លូវ​ជាតិ​លេខ​៧៦ ស្រាប់​តែ​​​មន្ត្រី​​រដ្ឋបាល​ព្រៃឈើ​​ដែល​កំពុង​ល្បាត​នៅ​ក្នុង​តំបន់នោះ​បាន​​ឃាត់​រូប​គាត់​ ហើយ​ទំនង​ជា​ឈាន​ដល់​ជម្លោះ​ហិង្សា​រវាង​អ្នក​​កាប់​ឈើ​ខុស​ច្បាប់​និង​អាជ្ញាធរ។

លោក​បាន​ថ្លែង​ថា “​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ​បាន​ហៅ​​​អ្នក​​​បើក​បរ​រថយន្ត​រូប​នេះ​​ឲ្យ​​​ឈប់ ប៉ុន្តែ​គាត់​មិនឈប់​​​ទេ ដូច្នេះ​ពួកគេ​បាន​ដេញ​តាម​​តែ​ម្ដង​។ ​បើក​បាន​ចម្ងាយ​ប្រហែល​៣០​គីឡូ​ម៉ែត្រ​ “អ្នក​បើក​បររូប​នេះ​បាន​​ឈប់​រថយន្ត ហើយ​រថយន្តសាំយ៉ុង​​ដទៃ​ទៀត​​ដែល​គាត់​បាន​ទូរស័ព្ទ​ហៅ​ បាន​​​មក​​​​ឡោម​​​ព័ទ្ធ​​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​តែម្តង”។

លោក​បាន​បន្ថែម​ថា “​​ពួកគេ​​​​​ហាក់​ដូច​ជា​​​មាន​កំហឹង​ជាយូរ​មក​ហើយ​អ៊ីចឹង”។ លោក ស៊ុនអៀត​​​ បាន​ថ្លែង​ថា រថយន្ត​ធុនតូច​ជាង​៦០​គ្រឿង​បាន​មក​ជួយ ខណៈ​ដែល​អ្នក​បើក​បរ​រថយន្ត​សាំយ៉ុង​​បាន​ព្យាយាម​ចរចា​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ប៉ុន្តែ​ថា មន្ត្រី​ទាំង​នោះ​​​​មិន​​ព្រម​​រវៃ​កញ្ចក់​រថយន្ត​ចុះ​ឡើយ។ លោក​បាន​ថ្លែង​ថា ភាគី​ទាំង​ពីរ​បាន​ចាក​ចេញពី​កន្លែង ​កើត​ហេតុ​បន្ទាប់ពី​អ្នក​បើក​បរ​រថយន្ត​​​សាំយ៉ុង​​បាន​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​។

លោក បូរី បាន​លើក​ឡើង​ថា មាន​ការ​ដេញ​តាម​បន្ទាប់ពី​គាត់​មិន​ព្រម​​​បង់​​ប្រាក់​ឲ្យ​លោក ចិត្រា ច្រើន​​ជាង​លុយ​ទឹក​តែសព្វដង​ដែល​គាត់​បាន​បង់​​​ខណៈ​ដែល​គាត់​ដឹកទំនិញ​ចេញពី​ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌល​​គីរី។

លោក​បាននិយាយ​​​ថា “​ខ្ញុំ​បាន​បង់​ប្រាក់ឱ្យ​​គាត់​១០​ដុល្លារ​មុន​ពេល​ចាក​ចេញពី​​​ខេត្ត​មណ្ឌល​គិរី ប៉ុន្តែ​គាត់​និយាយ​ថា គាត់​​ចង់​បាន​ច្រើន​​ពី​ម្ចាស់​​ហាង​លក់​គ្រឿង​សង្ហារិម​នេះ”។ ​​​

លោក​បាន​និយាយ​​​បន្ថែម​ថា លោក​មិន​ព្រម​ឈប់​រថយន្ត ​​​ពីព្រោះ​​ខ្លាច​មន្ត្រី​ទាំង​នោះ​ចោទ​ប្រកាន់ ​​រូប​លោក​​​មិនត្រឹមត្រូវ​​ពីបទ​ឧក្រិដ្ឋ​។ ហើយ​​​ “​យើងបាន​រារាំង​គាត់​ ​​​ពី​​​ព្រោះ ​យើង​ចង់​ផ្ញើ​សារប្រាប់​គាត់​​ឲ្យ​​​ឈប់​​កំហែង​ទារ​ប្រាក់​ពី​យើង​ទៀត​។ មួយ​វិញ​ទៀត​​ ខ្ញុំ​បាន​​ឲ្យ​លុយ​ទឹក​​​តែ​​ដល់​គាត់​​​​រួច​​​ហើយ ​​​ហេតុ​អ្វី​បាន​​​​ជាគាត់​ចង់​​សុំ​ប្រាក់​បន្ថែម​ទៀត?”​​​៕ សារុន​​​​​​   

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស