26 C
Phnom Penh

2015, 9, 8 – – Phnom Penh, Cambodia – The Cambodia Daily

cam-photo-club-fire-jens

Latest

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចាត់​វិធានការ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ​២០​ប្រភេទ​ខុសៗ​គ្នា​យ៉ាង​ប្រញាប់​ប្រញាល់

រដ្ឋាភិបាល​ក្បាល​ធំ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត កំពុង​ចាត់​វិធានការ​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ​គ្រប់​ច្រកល្ហក ដែល​មាន ២០​ប្រភេទ​ខុសៗ​គ្នា​យ៉ាង​ប្រញាប់ប្រញាល់ ក្រោយពី​រដ្ឋាភិបាល​ត​ពូជ​ថ្មី​នេះ​ចាប់កំណើត​បាន​ត្រឹមតែ ៣៣​ថ្ងៃ​ប៉ុណ្ណោះ។ រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​ការ​ប្រមូល​ពន្ធ​ពី​ពលរដ្ឋ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ចំនួន ២០​ប្រភេទ​ខុសៗ​គ្នា ក្នុង​នោះ​រួម​មាន៖ ពន្ធ​លើ​ប្រាក់ចំណូល​ចាប់ពី ៥% ទៅ ២០% ពន្ធ​លើ​ចំណេញ​មូលធន​ចំនួន ២០% ពន្ធ​លើ​អចលនទ្រព្យ ០,១% ពន្ធ​អាករ​បំភ្លឺ​សាធារណៈ ៣% ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន​ដែល​ត្រូវ​កំណត់​តម្លៃ​តាម​ប្រភេទ​យានយន្ត ពន្ធ​ប្រថាប់ត្រា ៤% ពន្ធ​អាករ​ស្នាក់នៅ ២% ពន្ធ​លើ​ដីធ្លី​មិនទាន់​បាន​ប្រើប្រាស់ ២% ពន្ធ​លើ​ថ្លៃឈ្នួល​លើ​អចលនទ្រព្យ ១០% ពន្ធ​ប៉ាតង់ គឺ​ត្រូវ​កំណត់​តាម​ប្រភេទ​អាជីវកម្ម ពន្ធ​អាករ​លើ​តម្លៃ​បន្ថែម ១០% ពន្ធ​កាត់​ទុក ១៥% ពន្ធ​អប្បបរមា...