28.4 C
Phnom Penh

សិស្ស​ទៅ​ក្រសួង​អប់រំ​តវ៉ា​អំពី​ពិន្ទុ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយពី​លទ្ធផល​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ចេញ​កាលពី​ចុង​សប្តាហ៍ ដោយ​មាន​សិស្ស​ប្រហែល​៥៦ភាគរយ​បាន​ប្រឡង​ជាប់ សិស្ស​មួយ​ចំនួន​ដែល​មិន​បាន​ប្រឡង​ជាប់ បាន​ទៅ​ក្រសួង​អប់រំ​កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​ដាក់​ពាក្យ​តវ៉ា​ជា​ផ្លូវការ។

cam-photo-exam-folo-channa-800x533ដោយ​ក្រសួង​បាន​ប្រកាស​នៅ​ពេល​មុន​ប្រឡង​ថា នឹង​មិន​មាន​ការ​ប្រឡង​ជា​លើក​ទី​២​ដូចដែល​បាន​ធ្វើ​កាលពី​ឆ្នាំមុន​នោះ សិស្ស​មាន​រយៈ​ពេល​តវ៉ា​៣០ថ្ងៃ ដើម្បី​ស្នើ​ឲ្យ​ពិនិត្យ​ពិន្ទុ​របស់​ខ្លួន​ឡើងវិញ។

យ៉ាំ ថាវីរៈ អាយុ​២០ឆ្នាំ ដែល​ទើប​តែ​ដាក់​ពាក្យ​តវ៉ា បាន​និយាយ​ថា “ខ្ញុំ​មិន​ដឹង​ថា ខុស​ទាស់​អ្វី​ទេ​ក្នុង​ការ​ប្រឡង​របស់​ខ្ញុំ ប្រហែលជា​កំហុស​បច្ចេកទេស​ហើយ”។

យុវសិស្ស ថាវរៈ ស្ថិត​ក្នុងចំណោម​សិស្ស​៣៦.៧៨១​នាក់​ដែល​បាន​ប្រឡង​ធ្លាក់​ ក្នុង​ចំណោម​សិស្ស​សរុប​៨៣.៣៤១នាក់​ដែល​បាន​ចូលរួម​ប្រឡង។ សិស្ស ថាវរៈ បាន​និយាយ​ថា គាត់​រន្ធត់ចិត្ត​នៅ​ពេល​ដឹង​ថា គាត់​មិន​បាន​ប្រឡង​ជាប់ ពីព្រោះ​គាត់​មាន​ជំនឿ​ទុកចិត្ត​ថា ធ្វើត្រូវ​ច្រើន​​ពេល​ប្រឡង។

យុវ​សិស្ស​រូប​នេះ​បាន​និយាយ​ថា “ខ្ញុំ​មក​ទីនេះ​នៅ​ថ្ងៃនេះ​ដើម្បី​តវ៉ា​សុំ​ឲ្យ​ក្រសួង​ពិនិត្យ​មើល​ពិន្ទុ​របស់​ខ្ញុំ​ឡើង​វិញ។ ខ្ញុំ​ធ្វើ​បាន​ល្អ ហេតុអី​ខ្ញុំ​ទទួល​បាន​ពិន្ទុអន់​បែប​នេះ?”

សិស្ស​មួយ​ចំនួន​ដែល​ដាក់​ពាក្យ​តវ៉ា​កាលពី​ថ្ងៃ​ច័ន្ទ​ មិនមែន​ប្រឡង​ធ្លាក់​ទេ​ ប៉ុន្តែ មិន​សប្បាយចិត្ត​នឹង​ពិន្ទុ​របស់​ពួកគេ។

សិស្ស អឿន ស៊ូអីង អាយុ​១៧​ឆ្នាំ ដែល​បាន​និទ្ទេស ស៊ី បាន​និយាយ​ថា កញ្ញា​បាន​ដាក់​ពាក្យ​តវ៉ា ពីព្រោះ​ពិន្ទុ​គណិតវិទ្យា គីមីវិទ្យា និង​ភាសា​អង់គ្លេស​របស់​កញ្ញា​ទាប​ជាង​ពិន្ទុ​ដែល​គួរ​ទទួល​បាន បើ​ផ្អែក​លើ​ក្រដាស​ចម្លើយ​ដែល​កញ្ញា​បាន​ឃើញ​បន្ទាប់ពី​បញ្ចប់​ការ​ប្រឡង​នោះ។

យុវតី​រូប​នេះ​បាន​និយាយ​ថា “ខ្ញុំ​ចង់ឲ្យ​ក្រសួង​នេះ​ពិនិត្យ​ឡើងវិញ ពីព្រោះ​ខ្ញុំ​បាន​ធ្វើ​ត្រូវ​ច្រើន”។

លោក ហង់ ជួនណារុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា មិនមែន​គ្រប់​ពាក្យ​តវ៉ា​នឹង​ត្រូវ​ពិនិត្យ​ឡើងវិញ​នោះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “សិស្ស​១០.០០០នាក់ យើង​មិន​អាច​ពិនិត្យ​ឡើង​វិញ​នោះ​ទេ។ ពួកគេ​គួរ​ផ្តល់​ភ័ស្តុតាង​ខ្លះ។

លោក​បាន​បន្ថែម​ទៀត​ថា បន្ទាប់ពី​ទទួល​ការ​តវ៉ា មន្ត្រី​ក្រសួង​នឹង​ធ្វើការ​កំណត់​លើ​ពាក្យ​តវ៉ា​ដែល​សម​នឹង​ត្រូវ​ពិនិត្យ​ឡើងវិញ៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស