29.3 C
Phnom Penh

សង្ឃមួយ​អង្គត្រូវ​ចាប់ផ្សឹក​ពី​បទ​ចាប់​រំលោភក្មេងស្រី​អាយុ​១៤ឆ្នាំ​ម្នាក់​​​ក្នុង​​​ស្រុក​​​ព្រែក​​​ប្រសព្វ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​ថា សង្ឃមួយ​អង្គ​​​ព្រះជន្ម​២០​វស្សា​ត្រូវបាន​ចាប់ខ្លួន​នៅ​ខេត្ត​ក្រចេះ​​កាលពី​ម្សិលមិញ បន្ទាប់ពី​​​ត្រូវ​បាន​ផ្សឹក​​កាលពី​ថ្ងៃ​ច័ន្ទតាម​ចោទ​ថា បាន​លួច​ចេញ​ ក្រៅ​វត្ត​​ហើយ​បាន​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ដែល​សង្ឃ​អង្គ​​នេះ​អះអាង​ថា ខ្លួន​ស្រឡាញ់​។

លោក ហួត លឹមហ៊ាង នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​មាន​ប្រសា​សន៍​ថា ​សង្ឃ​ ណែម ប៊ុនណាង ដែល​​គង់​នៅ​វត្ត​តាម៉ៅ ក្នុង​ស្រុក​ព្រែក​ប្រសព្វ​ ត្រូវ​បាន​នគរ​បាល​ចាប់​ខ្លួន​បន្ទាប់ពី​មាន​ពាក្យ​បណ្ដឹង​​ពី​ម្ដាយ​ក្មេងស្រី​រងគ្រោះ​ដែល​​​ព្រះសង្ឃ​អង្គ​នេះ​បាន​ចាប់​រំលោភ​កាលពី​យប់​ថ្ងៃ​អាទិត្យ​។

​លោក​បាន​ថ្លែង​ថា ”​យើង​បាន​ចាប់​ខ្លួន​​​សង្ឃ​ដែល​​​ត្រូវ​បាន​ចាប់​ផ្សឹក​រូប​នេះ​ផ្អែក​តាម​​ពាក្យ​បណ្ដឹង​​ពី​ក្រុម​គ្រួសារ​ជន​រងគ្រោះ​។ នៅ​ម៉ោង​ប្រហែល​៩​យប់​ថ្ងៃ​អាទិត្យ ជន​សង្ស័យ​រូប​នេះ​​​បាន​​ផ្លាស់​ស្បង់​ចីវរចេញ​​ ហើយ​​មក​​ចាប់​រំលោភ​ក្មេងស្រី​រូប​នេះ​នៅ​ផ្ទះ​របស់​នាង​​ស្ថិត​នៅ​ខាង​ក្រោយ​វត្ត​”។

លោក លឹមហ៊ាង បាន​ថ្លែង​ថា សង្ឃ​អង្គ​នេះ​បាន​ស្គាល់​ក្មេងស្រី​រូប​នេះ ហើយ​​បាន​ទាក់​ទង​នាង​​​​មុន​ពេល​​ទៅ​ផ្ទះ​​ដែល​នាង​រស់​នៅ​ជាមួយ​ម្ដាយ​មីង​​ ដើម្បី​​​ចង់​ដឹង​​ថា នាង​នៅ​ផ្ទះ​តែ​ម្នាក់​ឯងមែន​ឬមិនមែន​​។

​លោក​ ទួន ណារ៉ា ​អធិការរង​នគរ​បាល​ស្រុក​​​បាន​មាន​ប្រសាសន៍​ថា សង្ឃ​អង្គ​នេះ​បាន​ចាប់​​ក្មេងស្រី​រូប​នេះ​រំលោភ​បន្ទាប់ពី​​រៀបចំណាត់​​ជួប​នាង​​។ លោក​បាន​ថ្លែង​​ថា     ”​​​សង្ឃ​អង្គ​នេះ​ប្រាប់​ថា ​​ខ្លួន​​គ្រាន់​តែ​មក​លេង​តែ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​​ក្មេងស្រី​រូប​នេះ​បើក​ទ្វារ​​ ​ខ្លួន​បាន​​រុញ​នាង​ផ្ដួល​ទៅលើ​​​រនាប​ ហើយ​បាន​ចាប់​រំលោភ​តែ​ម្ដង​។ នៅ​ពេល​​បង​ប្អូន​ជីដូន​មួយ​របស់​ក្មេងស្រីរូប​នេះ​មក​ដល់​ ​សង្ឃ​អង្គ​នេះ​បាន​លោត​ចេញ​តាម​បង្អួច​​ ហើយ​រត់​ទៅ​កាន់​វត្ត​វិញ​បាត​់​។

លោក ណារ៉ា បាន​ថ្លែង​ថា ​នគរ​បាល​បាន​រក​ឃើញ​​​​ខោខូវប៊យ មួក​កាតឹប និង​អាវយឺត​របស់​សង្ឃ​អង្គ​នេះ​​នៅ​​ក្បែរ​ផ្ទះ​ក្មេងស្រី​រូប​នោះ។

ដោយ​ពន្យល់ថា អ្នកទាំង​ពីរ​បាន​ជួបគ្នា​បន្ទាប់ពី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​កាលពី​ខែមេសា នោះ លោក​បាន​បន្ថែម​ថា ”ជន​សង្ស័យ​រូប​នេះ​អះអាង​ថា ខ្លួន​មិន​បាន​ចាប់​រំលោភ​​ក្មេង ស្រី​រូប​នេះ​ទេ ប៉ុន្តែ​ថា ​ខ្លួន​ស្រឡាញ់​នាង​”។

លោក​ លឹមហា៊ង បាន​​ថ្លែង​ថា ​ប៊ុនណាង ​ត្រូវ​បាន​ផ្សឹក​កាលពី​ថ្ងៃ​ច័ន្ទ មុន​ពេល​នគរ​បាល​​​​ចាប់​​ខ្លួន​កាលពី​ម្សិលមិញ ហើយ​ថា ជន​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ ដើម្បី​​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​​បទ​រំលោភ​​។ លោក លឹមហ៊ាង បាន​ពន្យល់​ថា “​កាលពី​ម្សិលមិញ ​មន្ត្រី​សង្ឃ និង​មន្ត្រី​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​​​​បាន​រួម​គ្នា​ផ្សឹក​​សង្ឃ​អង្គនេះ។ យើង​នឹង​បញ្ជូន​​ជន​នេះទៅ​សាលា​​​​ ដំបូង​ខេត្ត​នៅ​ថ្ងៃ​ស្អែក​ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​”៕ សារុន​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស