31 C
Phnom Penh

មានការ​​ជំរុញ​​ឲ្យ​​គណៈ​មេធាវី​​អន្តរជាតិ​​ពិនិត្យ​​សមាជិកភាព​​គណៈ​មេធាវីកម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​​សិទ្ធិ​​​មនុស្ស​​​នៃ​​​គណៈមេធាវីអន្តរជាតិ​​​ (IBA) បាន​​​ស្នើ​​​ឲ្យ​​​ពិនិត្យ​សមាជិក​​​ភាព​គណៈ​មេធាវី​​​នៃ​​​​ព្រះរាជា​​ណាចក្រ​កម្ពុជា (BAKC)​​​ នៅក្នុង​ IBA ដោយ​​​លើក​​​ឡើង​​​ពី​ចំណុច​នៃ​​​​​​ការ​​​ច្រាន​​​ចោលក្នុង​​​​របាយការណ៍​​​ថ្មី​​​ស្តី​​​ពី​​​ប្រព័ន្ធ​​​តុលាការ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។

អ្នក​​​ជំនាញ​​​ផ្នែក​​​ច្បាប់​​​មក​​​ពី​​​វិទ្យាស្ថាន​​​សិទ្ធិមនុស្ស​របស់​ IBA បាន​​​ចំណាយ​​​ពេល​​​មួយ​​​សប្តាហ៍​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ខែ​​​មេសា​​​ ដើម្បី​​​ពិនិត្យ​ប្រព័ន្ធ​​​ច្បាប់​​​របស់​​​​ប្រទេស​​​នេះ បន្ទាប់ពីការ​​​អនុម័ត​​​ច្បាប់​​​ថ្មី​​​ចំនួន​​​៣ ដើម្បី​​​ធ្វើ​ឲ្យ​កាន់​តែ​រឹងមាំដល់​ឯករាជភាព​​​របស់​​​ប្រព័ន្ធ​​​តុលា​ការ​​​ដែល​​​ត្រូវ​​​បាន​​​រង​​​ការ​​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​ថា​ធ្វើ​ផ្ទុយនឹង​ច្បាប់ នេះ។

របាយការណ៍​​​ស្តី​​​​ពី​អ្វី​​​ដែល​​​ពួក​​​គេ​​​បាន​​​រក​​​ឃើញ​​​​​​ និង​​​ដែល​​​បានចេញ​​​ផ្សាយ​​​កាល​​​ពី​​​ម្សិលមិញ ​​គាំទ្រ​​​របាយការណ៍​ពី​​​​មុនៗ​ ដោយ​​​ពណ៌នាពីប្រព័ន្ធ​​​តុលាការ​​ដែល​​​ញាំញី​​​ដោយ​​​អំពើ​​​ពុក​​​រលួយ និង​​​ឥទ្ធិពល​​​នយោបាយ​​​។

ក្នុង​​​ចំណោម​​​អនុសាសន៍​​​របស់​​​របាយ​​​ការណ៍​​​នេះ គឺ​​​ឲ្យ​ IBA “ពិនិត្យ​​​ឡើង​​​វិញ​​​អំពី​​​មូល​​​ ហេតុ​​​ដែល​​​គណៈ​​​មេធាវី​​​នៃព្រះ​រាជាណាចក្រ​កម្ពុជា​​​ត្រូវ​​​បាន​​​ផ្តល់​​​សមាជិក​​​ភាព បន្តនៃ​ IBA”  ។

វិទ្យាស្ថាន​​​សិទ្ធិ​​​មនុស្ស​​​ដែល​​​ក្រុម​អ្នក​​​ជំនាញ​​​ បាន​​​សម្ភាស​​​ចៅក្រម​​​ មេធាវី​​​ មន្ត្រី​​​ក្រសួង​​​យុត្តិធម៌ និង​​​អ្នក​​​ផ្សេង​​​ៗ​​​ទៀតនោះ ​​​លើក​​​ឡើង​​​ថា គណៈមេធាវី​​​កម្ពុជាមាន​​​​​​​ជាប់​ពាក់​​​ព័ន្ធ​​​នឹង​​​នយោ​​​​បាយ​​ច្រើនពេក​​​​មិន​​​អាច​​​តំណាង​​​ និង​​​តស៊ូមតិ ដោយ​​​ត្រឹមត្រូវ​​​​សម្រាប់​​​មេធាវី​​​ ឬ​វិជ្ជាជីវៈ​របស់​ពួកគេ​​​​បាន​​​ឡើយ​​​។

របាយការណ៍ដ​​​ដែល​​​នេះ​​​លើក​​​ឡើង​​​ថា “មាន​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ថា គណៈមេធាវីនៃព្រះ​រាជាណាចក្រ​​​​កម្ពុជា​​​ទទួល​​​យក​ប្រាក់ស​​​ំណូក​​​ពី​​​មេធាវី​​​ដែល​​​ចូល​​​រួម​​​ក្នុ​​ង​​​វគ្គ​​​បណ្តុះ​​​បណ្តាល​​​ រឹត​​​បន្តឹង​​​លើ​​​ចំនួន​មេធាវី​​​ដែល​​​ចូលរួម​​​​បំពេញ​​​វិជ្ជាជីវៈ​​​ អនុ​​​ញ្ញាត​​​ឲ្យតែ​​​សមាជិក​​​ដែល​​​គ្មាន​​​គុណ​​​សម្បត្តិ​​​គ្រប់​​​គ្រាន់​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន ចូល​រួម​ និង​​​ត្រូវ​​​បាន​​​គ្រប់​​​គ្រង​​​ដោយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​រដ្ឋាភិបាល”។

របាយការណ៍នេះ​បន្ត​ថា ”ការ​​​ចោទ​​​ប្រកាន់​ ចុងក្រោយ​នេះត្រូវ​បាន​បង្ហាញ​ជា​តឹកតាងតាម រយៈការ​ដក​ការ​គាំទ្រចេញ​​​ពី​​​​គណៈមេធាវី​នៃព្រះរាជាណាចក្រ​កម្ពុជា​ដោយ​​​​​​មេធាវី​​​តំណាង​​​កូនក្តី​​​ដែល​​​ប្តឹង​​​ផ្តល់​​​ប្រឆាំង​នឹង​​​​ផល​​​ប្រយោជន៍​​​ជាតិដែលបន្ទាប់​​​មក​​​​មេធាវ​ី​ទាំង​នោះ​ និង​​​បន្ទាប់មក​ក្លាយ​ជា​​​គោល​​​ដៅ​​​នៃ​​​ការ​ ចោទ​ប្រកាន់​បទ​ព្រហ្មទណ្ឌ​​​​របស​​​់​​​ខ្លួន​​​ធ្ងន់​​​ធ្ងរ​”។

លោក ប៊ុន ហុន ប្រធាន​​​គណៈមេធាវី នៃព្រះ​រាជាណាចក្រ​កម្ពុជា​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​របាយការណ៍​​​នេះ​​​ទេ  ដោយ​​​លោក​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​ទាន់​បាន​​​ឃើញ​​​របាយ​ការណ៍​​​នោះ​​​នៅឡើយទេ​​​។

របាយការណ៍​​​ដដែល​​​នេះ​​​បន្ត​​​ថា ប្រព័ន្ធ​​​​​​តុលាការ​​​គឺ​​​ពោរពេញ​​​ទៅ​​​ដោយ​​​ការ​​​សូក​​​ប៉ាន់​​​ពោល​​​គឺ​​​ត្រូវ​​​ការ​​​សំណូក​​​គ្រប់​​​បែប​​​យ៉ាង​​​រាប់​​​ចាប់​​​តាំង​​​ពី​​​ការ​​​ទទួល​​​បាន​​​កន្លែង​​​ដើម្បី​​​ចូល​​​រួ​​​ម​​​ក្នុង​​​កម្មវិធី​​​បុណ្តោះ​​​បណ្តាល​​​រហូត​​​ដល់​​​ការ​​​ដោះ​​​ស្រាយ​​​ករណី​​​ផ្សេង​​​ៗ​​​ សូម្បី​​​តែ​​​ចង់​​​បាន​​​កំណត់​​​ត្រា​​​ពី​​​តុលាការ​​​ក៏​​​ត្រូវ​​​សូក​​​ប៉ាន់​​​ដែរ​​​។

របាយការណ៍នេះឲ្យ​ដឹង​ថា “​លទ្ធផល​ទាំង​​​អស់​​​នេះ​គឺថា ប្រព័ន្ធតុលាការ​ត្រូវ​បាន​ចាត់ទុក​ជា​​​​ឧបករណ៍​​​ដើម្បីបន្ត​​​អាណត្តិ​​​របស់​​​រដ្ឋាភិបាល​​​ឲ្យ​​​បាន​​​នៅយូរ​​​ទៀត។ វា​ជាការ​បារម្ភនិង​ការ​តូច​ចិត្ត​ពីសំណាក់​ប្រជាជន​សាមញ្ញ​ដោយ​ចៀស​វាង​ការ​ដោះស្រាយ​បញ្ហា​រួមគ្នា”។

លោក​​​ ជិន ម៉ាលីន អ្នក​​​នាំពាក្យ​​​ក្រសួង​​​យុត្តិធម៌​​​បាន​​​មាន​​​ប្រសាសន៍​​​ថា របាយការណ៍​​​នេះ​​​​​​ហួស​​​សម័យ​​​ហើយ។ ខ្ញុំ​​​គិត​​​ថា​​​របាយការណ៍​​​នេះ​​​មិន​​​ទទួលស្គាល់​តថភាព និង​វឌ្ឍនភាព​​​​នៃ​​​កំណែ​​​ទម្រង់​​​របស់​​​យើង​​​។

លោក​​​បាន​​​បន្ថែម​​​ថា “យើង​ទទួលស្គាល់​ថា នេះ​​​គឺជា​​​បញ្ហា​​​ដូច​​​ជា​​​អំពើ​​​ពុក​​​រលួយ​​​ជា​​​ដើម ប៉ុន្តែ យើង​​​បាន​​​ធ្វើ​​​ការ​​​ងារ​យ៉ាង​​​ច្រើន​​​ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​”។

របាយការណ៍​​​ដដែល​​​នេះ​​​ក៏​​​បាន​​​បន្ទោស​​​ទៅ​​​លើ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ផង​​​ដែរ​​​។ ​របាយ​ការណ៍​​​នេះលើក​​​ឡើង​​​ថា គណបក្ស​​​ប្រឆាំង​​​បាន​​​ជំរុញ​​​ឲ្យ​​​មាន​​​ឥទ្ធិពល​​​ហួសរបស់​អង្គនីតិប្រតិបត្តិ​​​​​​ជុំ​​​វិញ​​​​​​តុលាការ​​​ដោយការ​​​ចរចា​ជាច្រើន​លើក​ច្រើន​សា​​​ជាមួយ​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជាដើម្បី​​​​​ឲ្យ​​​ដោះលែងសកម្មជន​​​ដែល​​​ជាប់​​​ពន្ធនាគារនិង​​​ស្នើ​​​ឲ្យ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ឈប់​​​ធ្វើ​​​ដូច្នេះ​​​ទៀត​​​៕ សារុន (រាយការណ៍​​​បន្ថែម​​​ដោយ​​​ គុច ណារ៉េន)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស