27 C
Phnom Penh

អ្នក​​​ភូមិ​​​ពី​​​រនាក់​​​ត្រូវ​​​បាន​​​ដោះ​​​លែងបណ្តោះ​​​អាសន្ន​​​ក្នុង​​​​​​​​​​​​វិវាទ​​​ដី​​​ធ្លី​​​នៅ​​​​​​កំពត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ​​​ពី​​​រនាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់ដាក់​​​ពន្ធនាគារ​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​ដី​​​ធ្លី​​​មួយ​​​ក្នុង​​​ខេត្ត​​​កំពត​​​ដែលអាជ្ញាធរ​​​បន្ទោស​​​លើ​​​​​​លោក ខឹម វាសនា ប្រធាន​​​គណ​​​បក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិបតេយ្យ ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​នៅក្រៅ​​​ឃុំ​​​ កាល​​​ពី​​​ម្សិលមិញ ​​​ត្រឹមតែ​​​ប៉ុន្មាន​​​ម៉ោង​​​ប៉ុណ្ណោះ​​​ បន្ទាប់ពី​​​លោក ​​​ខឹម វាសនា​​​ បាន​ប្រាប់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​នៅ​​​ឯសន្និសីទកាសែត​​​មួយ​​​ថា លោក​​​ដាច់​​​ការ​​​ទាក់​​​ទង​​​ពី​​​ពួក​​​គាត់​​​ទាំងពីរ​។

លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអម​​​សាលា​​​ដំបូង​​​ខេត្ត​​​កំពត​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​រសៀល​​​ម្សិលមិញ​​​ថា ​​​លោក​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​លើ​​​ឯកសារ​​​ចាំ​​​បាច់​​​ដើម្បី​​​ដោះ​​​លែង​​​​លោក លី គឹមធុយ អាយុ​​​៣៤ឆ្នាំ និង​​​លោក  ​​​លី គឹមហ៊ាង អាយុ​​​៤៧​​​ឆ្នាំ​​​​ ដែល​​​រង​​់ចាំ​​​ការ​​​ បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ពាក់​​​ព័ន្ធ​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទរារាំង​​​មន្ត្រី​​​សាធារណៈ​​​និង​​​​រានដី​​​រដ្ឋ​​​ដោយ​​​ខុស​​​ច្បាប់​​​នោះ​​​​ ​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​។​

លោក​​​បាន​​​មានប្រសាសន៍​​​ថា “យើង​​​បាន​​​ចុះ​​​ហត្ថលេខា​​​ដើម្បី​​​ដោះ​​​លែង​​​អ្នក​​​ទាំង​​​ពីរ​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ បន្ទាប់​​​ពី​​​មេធាវី​​​ម្នាក់​​​មក​​​ជួប​​​ខ្ញុំ​​​ហើយ​​​ស្នើ​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​នៅក្រៅ​​​ឃុំ​​​នៅ​​​ថ្ងៃ​​​នេះ​​​”។

លោក ឯម បូរ ​អនុប្រធាន​​​ពន្ធនាគារ​​​​​​​​​ខេត្ត​​​នេះ​​​ បាន​​​បញ្ជាក់​​​ថា បុរស​​​ទាំង​​​ពី​​​រនាក់​​​នេះ​​​ត្រូវ​​​បាន​​​ដោះ​​​​​​លែង​​​ហើយ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “​​​ខ្ញុំ​​​ទទួល​​​បាន​​​ដីកា​បង្គាប់​​​ ពី​តុលាការ​​​នៅ​​​រសៀល​​​នេះ​​​ ហើយ​​​ខ្ញុំ​​​បាន​​​ដោះ​​​ លែង​​​អ្នក​​​ទាំង​​​ពីរ​​​នៅ​​​​ម៉ោង​​​ប្រហែល​​​​៥​​​ល្ងាច”។

លោក លី គឹមធុយ និង​​​លោក ​​​លី ​​​គឹម​​​ហ៊ាង ​​​ត្រូវនគរ​​​បាល​​​ចាប់ខ្លួន​​​នៅក្នុង​​​ឃុំ​​​តេជោ​​​អភិវឌ្ឍន៍​​​ក្នុង​​​ស្រុក​​​ឈូក​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៨ ខែ​​​កញ្ញា​​​បន្ទាប់​​​ពី​​​ពួក​​​គាត់​​​បាន​​​ត្រឡប់​​​ពី​​​ការ​​​តវ៉ា​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​​​​ ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​​​​ការ​​​បែង​​​ចែក​​​ដី​​​សម្បទាន​​​សង្គម​​​កិច្ច​​​ទំហំ​​​១.៣៣៧​​​ហិកតា​​​​​​ នៅក្នុង​​​ឃុំ​​​នេះ​​​តាម​​​ការ​សន្យា​របស់​រដ្ឋាភិបាល​​​​​​​។

បុរស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ស្ថិត​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​មួយ​​​ក្រុម​​​ ដែល​​​ភាគ​​​ច្រើន​​​និយាយ​​​ថា ​​​ខ្លួន​​​រស់​​​នៅ​​​លើ​​​ដី​​​ទំហំ​​​១.៣៣៧​​​ហិកតា​​​នេះ​​​មុន​​​ពេល​​​វា​ត្រូវ​​​បាន​​​ផ្តល់​​​ជា​​​ដីសម្បទាន​​​សង្គម​​​កិច្ច​​​ និង​ដែល​​​អះ​​​អាង​​​សិទ្ធិ​​​កាន់​​​កាប់​​​ផ្នែក​​​ខ្លះ​​​នៃ​​​ដី​​​នេះ ហើយ​​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​រាជធានី​​​ភ្នំពេញ​​​ដើម្បី​​​ទាម​​​ទារ​​​សិទ្ធិ​​​កាន់​​​កាប់​​​។

លោក សែម សឿន មេបញ្ជាការ​​​រង​​​កង​​​រាជអាវុធ​​​ហត្ថ​​​ខេត្ត​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ​​​ឥឡូវ​​​នេះ​​​អាជ្ញាធរ​​​របស់​​​លោក​​​ កំពុង​​​ផ្តោត​​​លើ​​​បុរស​​​ម្នាក់​​​ទៀត​​​ឈ្មោះ លី គឹមហុង ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ទើប​​​តែ​​​រកឃើញ​អំពី​​​លោក លី គឹមហុង ដែល​​​កាន់​​​ កាប់​​​ដី​​​រដ្ឋ​​​ទំហំ​​​​​​១០ហិកតា​​​​​​។​​​ យើង​​​នឹង​​​ចាប់​​​ខ្លួន​​​បុរសម្នាក់​​​នេះ​​​ ប្រសិន​​​បើ​​​គាត់​​​ដឹក​​​នាំ​​​​​​ពល​​​រដ្ឋ​​​រាន​​​យក​​​ដី​​​រដ្ឋ​​​ម្តង​​​ទៀត​​​ ព្រោះ​​​យើង​​​ទុក​​​ដី​​​នេះ​​​សម្រាប់​​​គ្រួសារ​​​យោធិន​​​​​​ចូល​​​និវត្តន៍​​​”។

អាជ្ញាធរ​​​បាន​​​ចោទ​​​ប្រកាន់​​​លោក ​​​ខឹម ​​​វាសនា អតីត​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ថា បាន​​​ញុះ​​​ញង់​​​​ឲ្យ​អ្នក​​​ភូមិ​​​​​​​ទាម​​​ទារ​​​សិទ្ធិ​​​កាន់កាប់​ផ្នែក​​​ខ្លះ​​​នៃ​​​ដី​​​សម្បទាន​​​សង្គមកិច្ច​នេះ​​​​ ដើម្បី​​​ឲ្យ​​​គាត់​​​អាច​​​ទិញ​​​ដី​​​ទាំង​​​នេះ​​​ពី​​អ្នក​​​ភូមិ​​​​ ហើយ​​​លោក ហេង វន្ថា អភិបាល​​​រង​​​ខេត្ត​​​​​​នេះបានលើក​ឡើង​​​​​​​ពីការ​​​អះ​​​អាងដូច្នេះ​​​​ម្តងទៀត​កាល​​​ពី​​​ម្សិលមិញ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​សាក​​​សួរ​​​អ្នក​​​ភូមិ​​​ដែល​​​ជាប់​​​ពន្ធនាគារ​​​ទាំង​​​ពីរនាក់​​​នេះ​​​រួច​​​ហើយ​​​ ហើយ​​​ពួក​​​គាត់​​​បាន​​​ប្រាប់​​​​​​យើង​​​ថា ពួកគាត់​​​រាន​​​ដី​​​នេះ​​​សម្រាប់​​​លោក ខឹម វាសនា”។

​លោក ខឹម វាសនា បាន​​​លើក​​​​​​ឡើង​​​នៅ​​​ឯ​​​សន្និសីទ​​​កាសែត​​​មួយ​​​ដែលលោកបាន​រៀប​​​ចំ​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញនៅ​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ថា​​​​ លោក​​​មិន​​​ដឹងថា​អ្នក​​​ភូមិ​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ទាំងពីរនាក់​នេះ​​​នៅ​​​កន្លែង​​​ណា​​​ឡើយ ចាប់​​​តាំង​​​ពីពួក​គាត់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​មក​​​។ លោក​​​ក៏​​​បាន​​​សង្កត់​​​ធ្ងន់​​​ផង​ដែរ​​​ថា ការ​​​ចាប់​​​អារម្មណ​​៍​​​របស់​​​លោក​​​នៅ​​​ក្នុង​​​វិវាទ​​​ដីធ្លី​នេះ គឺ​​​គ្រាន់​​​តែ​​​ដើម្បី​​​ផ្តល់​​​ការ​​​គាំទ្រ​​​ដល់​​​អ្នក​​​ភូមិ​ដែល​​​គាំទ្រ​​​លោក​​​ប៉ុណ្ណោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា”ខ្ញុំ​​​គ្មាន​​​ដី​​​នៅ​​​តំបន់​​​នោះ​​​​​​ទេ។ ប៉ុន្តែ​ ប្រសិន​បើ​​​ខ្ញុំ​​​បាន​​​ទិញ​​​ដី​​​នៅ​​​ទី​​​នោះ​​​មែន ​​​វា​​​ក៏​​​មិន​​​ខុស​​​ច្បាប់​​​អី​​​ដែរ ​​​ព្រោះ​​​ខ្ញុំ​​​ទិញ​​​ពី​​​ពល​​​រដ្ឋ​​​ដោយ​​​ស្រប​​​ច្បាប់​​​”។

លោក​​​ លី គឹមហុង ជា​​​អ្នក​​​ភូមិ​​​ម្នាក់​​​ដែល​​​កង​​​រាជអាវុធ​​​ហត្ថ​​កំពុង​​​តាមចាប់​​​ខ្លួន ​ក៏​​​បាន​​​បង្ហាញ​​​មុខ​​​​នៅ​​​ឯសន្និសីទកាសែត​​​នេះដែរ​​​។ ​​​លោក​​​បាន​​​និយាយ​​​ថា លោក ខឹម វាសនា​​​ មិន​​​បាន​​​លើក​​​ទឹក​​​ចិត្ត​​​ពល​​​រដ្ឋ​​​ណា​​​ម្នាក់នៅ​​​ក្នុង​​​ឃុំ​​​តេជោ​​​អភិវឌ្ឍន៍​​​ឲ្យ​​​ទាម​​​ទារ​​​សិទ្ធិកាន់កាប់​ដី​​​នេះ​​​ឡើយ​​​ ហើយ​​​ថា គ្រួសារ​​​របស់​​​លោក​​​​​​បាន ​​​រស់​​​នៅ​​​​​​ទី​​​នោះ​​​ជា​​​យូរ​​​មក​​​ហើយ។ “ដី​​​ដែល​​​ខ្ញុំ​​​រស់​​​នៅ​​​សព្វ​​​ថ្ងៃ​​​ជា​​​របស់​​​គ្រួសារ​​​ខ្ញុំ ប៉ុន្តែ ​​​អាជ្ញាធរ​​​​​​ បាន​​​រឹប​​​អូស​​​យក​​​”៕ ស៊ុយឈាង​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស