29 C
Phnom Penh

លោក កឹម សុខា​ សន្យា​ឈប់​ធ្វើ​នយោបាយ​ ប្រសិន​បើ​​គណបក្ស​ប្រឆាំង​ចាញ់​ឆ្នោត​ក្នុង​ខេត្ត​កំពង់​ចាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​កាលពី​ថ្ងៃ​សៅរ៍​ថា ​លោក​​មាន​ទំនុក​ចិត្ត​​​យ៉ាង​ខ្លាំង​ថា​គណបក្ស​ប្រឆាំង​នឹង​ឈ្នះ​បាន​អាសនៈ​ភាគ​ច្រើន​ក្នុង​ខេត្ត​កំពង់ចាមនៅ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨ហើយ ថា​​លោក​នឹង​ឈប់​ធ្វើ​នយោ​​​បាយ​​​ប្រសិន​បើ​ពួកគេ​មិន​ឈ្នះ​។

លោក កឹម សុខា បាន​លើក​ឡើង​នៅ​វេទិកា​សាធារណៈ​មួយ​នៅ​ក្នុង​ស្រុក​បាធាយ​ថា ”​ពិត​មែន​ហើយ ខ្ញុំ​ជឿជាក់​យ៉ាង​មុត​មាំ​លើ​សកម្មជន​របស់​យើង​​ក្នុង​ខេត្ត​កំពង់​ចាម ហើយ​ឥឡូវ​នេះ​ខ្ញុំ​ហ៊ាន​ភ្នាល់​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខេត្ត​កំពង់​ចាម​ចាញ់​ឆ្នោត កឹម សុខា នឹង​ឈប់​ធ្វើ​នយោបាយ​ ពីព្រោះ​ខ្ញុំ​​​​ច្បាស់ណាស់​​អំពី​ខេត្ត​កំពង់​ចាម​​”។

លោក កឹម សុខា ជា​សមាជិក​សភា​មួយ​រូប​ក្នុង​ចំណោម​​សមាជិក​សភា​១០​រូប​ដែល​បាន​ជាប់​ឆ្នោត​​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​អាណត្តិមុននៅ​ក្នុង​ខេត្ត​កំពង់ចាម​ដែលមាន​អាសនៈ​ចំនួន​១៨ ហើយ​លោក​បាន​លើក​ឡើង​នៅ​ក្នុង​សុន្ទរកថា ​កាលពី​ម្សិលមិញ​ថា លោក​នឹង​ព្យាករ​លទ្ធផល​ នេះ​ដោយ​ត្រឹម​​ត្រូវ​​ ប្រសិន​បើ​មិន​មាន​​ការ​បន្លំ​សន្លឹក​ឆ្នោត​ទេ​នោះ​។

លោក​ថ្លែង​​ថា ”​​មុន​ការ​បោះ​ឆ្នោត​អ្នក​សារព័ត៌មាន​បាន​សុំ​ឲ្យ​ខ្ញុំ​​​ព្យាករ​ថា តើ​យើង​នឹង​ ទទួល​បាន​អាសនៈ​ប៉ុន្មាន ហើយ​អ្វី​ដែល​​ខ្ញុំ​​បាន​និយាយ​នោះមិន​ខុស​ទេ​។គណបក្ស​សង្គ្រោះ ​ជាតិ​ទទួល​បាន​អាសនៈ​យ៉ាង​តិច​ក៏​១២​ដែរ​ ប៉ុន្តែ​ បាន​បាត់​បង់​ពីរ​ទៅវិញ នៅ​សល់​តែ​១០ខណៈ​​​អាសនៈ​ពីរ​ត្រូវ​បាន​គេ​លួច​៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស