33.3 C
Phnom Penh

កម្មករ​​​​​​រោង​​​ចក្រ​​​កាត់ដេរ​​​ម្នាក់​​​ត្រូវជនល្មើស​​​មួយក្រុមព្រួត​​​គ្នាចាក់​​​ស្លាប់នៅ​​​ក្នុង​​​រាជ​​​​​​ធានីភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​មាន​​​សមត្ថកិច្ច​​​បាន​​​ឲ្យដ​​​ឹង​​​កាល​​​ពីម្សិល​មិញ​​​ថា ពេល​នេះនគរ​​​បាល​​​រាជ​​​ធានីភ្នំពេញ កំពុង​​​ស្រាវ​​​ជ្រាវ​​​តាម​​​ប្រមាញ់​​​កម្មករ​​​​​​កាត់​​​ដេរ​​​មួយ​​​ក្រុម​​​ដែល​​​បាន​​​ចាក់​​​​សម្លាប់​មិត្ត​​​រួម​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​​​​នៅ​​​ផ្ទះ​​​របស់​​​ជន​​​រង​​​គ្រោះ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ច័ន្ទ​​​ បន្ទាប់​​​ពី​មាន​ការ​​​ប្រវាយ​​​ប្រតប់​គ្នាមួយ​​​ប្រាវ​ពីរ​​​ថ្ងៃ​​​មុន​​នេះ​​​នៅ​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​ដែល​ពួកគេ​ធ្វើ​ការ​​​​។

​​​យុវជន​​​​ឈ្មោះ ម៉ន ផាន អាយុ​​​២០​​​ឆ្នាំ​​​ ជា​​​កម្មករ​​​បម្រើ​ការងារ​នៅ​​​រោង​​​ចក្រ​​​វ័យប៉​បេស ​(Weibo Best) ក្នុង​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​ ត្រូវ​ជន​​​​​ល្មើស​​​ចាក់​​​ចំនួន​​​ពីរ​​​កាំបិត​​ជិត​ចំណុច​​​បេះ​​​ដូង​​​នៅ​​​ម៉ោង​​​ជាង​​​៦​​​ល្ងាច​​​នៅ​​​ផ្ទះ​​​របស់​​​​ជន​រង​គ្រោះ​​​​​​​ក្នុង​សង្កាត់​​​ពង​​​ទឹក​​​ ខណ្ឌ​​​ដង្កោ​​​ ហើយ​​​ហូរ​​​ឈាម​​​​​​​ខ្សោះ​ខ្លួន​រហូត​​​ដល់​​​ស្លាប់​​​ភ្លាមៗមួយ​​​រំពេច​​​នេះ​បើ​​​យោង​​​តាម​​​​​​ការ​​​លើក​ឡើង​របស់​លោក ​​វ៉ន សារឿន នាយ​​​ប៉ុស្តិ៍​​​សង្កាត់​​​ដែល​​​កំពុង​​​សើុប​​​​​​​​អង្កេត​​​ករណី​​​នេះ​​​ជាមួយ​​​នគរ​​​បាល​​​ខណ្ឌ​​​។

លោក វ៉ន សារឿន ​​​​បាន​មាន​​​ប្រសាសន៍​​​ថា ​យុវជន​​​រង​​​គ្រោះ ម៉ន ផាន ត្រូវ​​​បាន​​​យុវ​ជន​​​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​ប្រហែល​​​៥​​​ទៅ​​​៦​​​នាក់​​​ដែល​​​ធ្វើ​​​ការ​​​នៅ​​​រោង​​​ចក្រ​​​ជាមួយ​​​គ្នា​​​ ចាក់​​​សម្លាប់​​​ហើយ​​​លោក​​​ជឿ​​​ថា ជន​​​រង​​​គ្រោះ​​​ត្រូវ​​​បាន​​​វាយ​​​ប្រហារ​​​ដោយសារ​​​តែ​​​រូប​គេ​ហ៊ាន​​​​ត​​​តាំង ​​​បន្ទាប់​​​ពី​​​ត្រូវ​គេ​​​គំរាម​​​ធ្វើ​​​បាប​​​។

លោក​​​​​លើក​​​ឡើង​​​​​​ថា នៅ​ពេល​​​រោង​​​ចក្រ​​​បើក​​​ទ្វារ​​​ឲ្យ​​​កម្មករ​​​ចេញ​​​ទៅ​​​ផ្ទះ​​​ ​​ក្រុមជន​​​សង្ស័យ​​​​​​បាន​​​ជិះ​ម៉ូតូ​​​របស់​​​ខ្លួន​​​ស្កាត់​​​មុខ​​​យុវជន ម៉ន ​ផាន ​និង​​​មិត្ត​​​ភក្តិ​​​របស់​​​ជន​​​រង​​​គ្រោះ ខណៈ​​​ពួកគេ​​​ព្យាយាម​​​ជិះ​​​ម៉ូតូ​​​ចេញ​​​ពី​​​បរិវេណ​​​រោង​​​ចក្រ​​​។​នៅ​​​ពេល​​​ក្រុម​ជន​សង្ស័យ​​​​ចាប់​​​ផ្តើម​​​ជិះ​ក្រឡឹង​​​​​ជុំ​​​វិញ​​​យុវជន​​​ ម៉ន ផាន ជន​​​រង​​​គ្រោះ និង​​​មិត្ត​​​ភក្តិ​​​របស់​​​ខ្លួន​​​បាន​ស្រែក​​​ដាក់​​​​ក្រុម​ជន​​​ល្មើស​​​ ហើយ​​​ពេល​​​នោះ​​​ក៏​​​មានការ​​​ស្រែក​​​ឌឺ​ដង​ដាក់​​​​គ្នា​​​ទៅវិញ​​​ទៅមក​​​។

លោក​​​បាន​​​​​បញ្ជាក់​​​ថា “ពួកគេ​​​បាន​​​ប្រវាយ​​​ប្រតប់​​​គ្នា​​​បន្ទាប់​​​ពី​​​​ក្រុម​ជន​​​រង​​​គ្រោះ​​​​​ចោទ​​​ប្រកាន់​​​​ក្រុម​ជន​​​ល្មើស​​​ថា​បើក​​​ម៉ូតូ​ឆ្កួតៗ​​​​នៅ​មុខ​​​​រោង​​​ចក្រ”។លោក​​​​​បាន​បន្ត​​​ថា ​ក្រុម​ជន​​​សង្ស័យ​​​​​បានសង​​​សឹក​​ បន្ទាប់​​​ពី​ចេញ​​​ពី​​​ធ្វើ​​​ការ​​​នៅ​​​ល្ងាច​​​​ថ្ងៃ​​​ច័ន្ទ។

លោក​​​បាន​​​រៀប​​​រាប់​​​ថា “នៅ​​​ម៉ោង​​​ប្រហែល​​​៦ ​​​​​​[ល្ងាច]​​​ ជន​​​រង​​​គ្រោះ​​​បាន​បើក​​​​ម៉ូតូ​​​ចេញ​​​ពី​​​រោង​​​ចក្រ​​​ទៅផ្ទះ​​​របស់​​​ខ្លួន​​ ហើយ​​​យើង​​​គិត​​​ថា ​ជន​​​សង្ស័យ​​​បាន​​​បើក​ដេញ​​​​តាម​​​ជន​​​រង​​​គ្រោះ។ ​​បន្ទាប់​​​ពី​​​ជន​​​រង​​​គ្រោះ​​​​បោះ​បង់​ចោល​​​ម៉ូតូ​​​ រួច​រត់​ចូល​​​ទៅ​​​ក្នុង​​​ផ្ទះ ជន​​​ល្មើស​​​បាន​​​ទម្លុះ​​​ទ្វារ​​​ផ្ទះ ​ហើយ​​​ក៏​​​ចាក់​​​ដើម​​​ទ្រូង​​​ជន​​​រង​​​គ្រោះ​​​ចំនួន​​​ពីរ​​​កាំបិត​​​ភ្លាម​​​ៗ​​​”។​

លោក​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​​​​ទៀត​​​ថា ជន​​​សង្ស័យ​​​បាន​​​គេ​​​ច​​​​​​ខ្លួន​​​​​​ នៅ​ពេល​​​អ្នក​​​ជិត​​​ខាង​​​ស្ទុះ​​​មក​​​ជួយ​​​យុវជន​​​ ម៉ន ​ផាន ប៉ុន្តែ ជន​​​រង​​​គ្រោះ​​​បាន​​​ស្លាប់​​​​​ភ្លាម​​​ៗ។ លោក​​​ថ្លែង​​​ថា នគរ​​​បាល​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ជន​​​សង្ស័យ​​​បាន​​​មួយ​​​​​​ចំនួន​​​ហើយ​​​ និង​កំពុង​​​តាម​​​ប្រមាញ់​​​ពួក​​​គេ​​​ហើយ​​​​ថា ​​​ពួក​​​គេ​​​ទាំង​​​នោះ​​​សុទ្ធ​​​តែ​​​មក​ពី​ស្រុក​​​ភូមិ​ជា​មួួយ​​​​ជន​​​រង​​​គ្រោះ​នៅ​​​​ក្នុង​​​ខេត្ត​​​តាកែវ​​​។

លោក​​​បាន​​​បន្ត​​​ថា ”នេះ​​​ជា​​​ករណី​​​មនុស្ស​​​ឃាត​​​ដោយចេតនា​​​ ហើយ​​​យើង​​​នឹង​​​ទាក់ទង​​​ទៅ​​​នគរ​​​បាល​​​ខេត្ត​​​តាកែវ ដើម្បី​ [​​​ជួយ​​​] តាម​​​ប្រមាញ់​​​ជន​​​សង្ស័យ​​​”៕សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស