យោងតាមប៉ូលិសបានឲ្យដឹងថា គ្រួសាររបស់ជនរងគ្រោះប្រាំមួយនាក់ដែលស្លាប់ដោយសារអគ្គិភ័យក្លឹបកម្សាន្តក្នុងក្រុងភ្នំពេញកាលពីដើមខែនេះ បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃអង្គារនៅតុលាការក្រុងឲ្យម្ចាស់ក្លឹបទទួលខុសត្រូវ បន្ទាប់ពីមិនបានឈានដល់ដំណោះស្រាយនៅក្រៅនីតិវិធីតុលាការ។
នៅពេលម៉ាស៊ីនបាញ់ផ្សែងនៅ ឃីក្លឹប ក្នុងខណ្ឌមានជ័យឆ្លងចរន្តអគ្គិសនី ហើយឆេះកាលពីថ្ងៃទី៧ខែកញ្ញា អគ្គិភ័យនោះបានបណ្តាលឲ្យស្លាប់បុគ្គលិកពីរនាក់ និងក្មេងជំទង់ទៅលេងកម្សាន្តបីនាក់ និងសន្តិសុខម្នាក់ដែលព្យាបាលនៅមន្ទីរពេទ្យ ហើយបានស្លាប់ដោយសាររលាកនៅពេលប៉ុន្មានថ្ងៃបន្ទាប់មក។
នៅពេលនោះ តុលាការបាននិយាយថា ខ្លួននឹងមិនយក ភុន ប៊ុនធឿន អាយុ៣៦ឆ្នាំ ជាម្ចាស់ក្លឹប មកកាត់ទោសទេប្រសិនបើគាត់មានដំណោះស្រាយជាមួយគ្រួសារទាំងនោះ ហើយថាអគ្គិភ័យនោះមិនមែនជាកំហុសរបស់នរណាម្នាក់ទេ។
យោងតាមលោក ម៉េង វិមានតារា អធិការរងនគរបាលខណ្ឌមានជ័យដែលបាននិយាយថា លោកបានដាក់ពាក្យបណ្តឹងតាងនាមឲ្យគ្រួសារជនរងគ្រោះ បានឲ្យដឹងថា
តំណាងម្នាក់របស់លោក ប៊ុនធឿន បានផ្តល់សំណង២.000ដុល្លារក្នុងជនរងគ្រោះម្នាក់ តិចជាងការទាមទាររបស់ពួកគេពី២.៥០០ដុល្លារទៅ៣.៥០០ដុល្លារសម្រាប់ជនរងគ្រោះម្នាក់ៗ។
លោក វិមាន បានមានប្រសាសន៍ថា “ខ្ញុំបានព្យាយាមសម្របសម្រួលរវាងគ្រួសាររបស់ជនរងគ្រោះនិងអ្នកតំណាងក្លឹបហើយ ប៉ុន្តែ ពួកគេមិនបានព្រមព្រៀងគ្នាទេ”៕ មានិត