34 C
Phnom Penh

ជន​ល្មើស​បីនាក់​ត្រូវ​ចាប់ខ្លួន​​ជុំវិញ​ការ​ចាក់​សម្លាប់​កម្មករ​រោង​ចក្រ​ម្នាក់​ ក្នុង​​​រាជធានីភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​​និយាយ​កាល​ពីម្សិល​មិញ​ថា កម្មករ​រោងចក្រ​កាត់​ដេរ​​បី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ពាក់ព័ន្ធ​ការ​ចាក់​សម្លាប់​​មិត្ត​ភក្ដិ​រសស់​ខ្លួន​កាលពី​ពីរថ្ងៃមុន​នៅ​ផ្ទះ​របស់​ជន​រងគ្រោះ​​កាលពីល្ងាច​​ថ្ងៃ​ច័ន្ទ។

យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា ម៉ន ផាន អាយុ​២០​ឆ្នាំ ជា​កម្មករ​​បម្រើការ​ងារ​នៅ​រោង​ចក្រ វ័យប៉ បេស (Weibor Best) ​ក្នុង​​ខណ្ឌ​​​​ពោធិ៍សែនជ័យ ត្រូវ​​ជន​ល្មើស​​​ចាក់​សម្លាប់​នៅ​​ផ្ទះ​របស់​ខ្លួន​​ក្នុង​សង្កាត់​ពង​ទឹក ខណ្ឌដង្កោ បន្ទាប់ពី​​ជន​សង្ស័យ​មួយ​ក្រុម​មាន​គ្នា​ពី​៥ទៅ៦​នាក់​​បាន​តាម​បុរស​រូប​នេះ​ដល់​ផ្ទះ​​បន្ទាប់ពី​ចេញពី​ធ្វើ​ការ​កាលពី​ថ្ងៃច័ន្ទ។

នគរ​បាល​ឲ្យ​ដឹង​ថា ​ជន​ល្មើស​ទាំង​នេះ​​ទំនង​ជា​ចាក់​ ម៉ន ផាន ពីព្រោះ​បុរស​រូប​នេះ​ហ៊ាន​​តតាំង​​ជាមួយ​ពួកគេ​បន្ទាប់ពី​ពួកគេ​គំរាម​ធ្វើ​បាប​ខ្លួន និង​​មិត្តភក្ដិ​ខ្លួន​ ខណៈ​ដែល​ពួកគេ​ចេញពី​ធ្វើ​ការ​​រោងចក្រ​កាលពី​ថ្ងៃ​សៅរ៍។

លោក វ៉ន សារឿន ​នាយ​ប៉ុស្តិ៍សង្កាត់​ពង​ទឹក​បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​ពីរ​នាក់​​ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ម្សិលមិញឈ្មោះ ណុប សុខែម ​​​​អាយុ​២១​​ឆ្នាំ នៅ​រោងចក្រ​ វ័យប៉ បេស ហើយ​ ​​​ភិន ភ័ស្ស​ អាយុ​​២២​ឆ្នាំ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​ជន​នេះ​​​ក្នុង​ស្រុក​បាទី​ ខេត្តតាកែវ។ ជន​ សង្ស័យ​ទី៣​​ឈ្មោះ ញឹក អុន អាយុ​២១​ឆ្នាំ​​​​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រោងចក្រ​នេះ​កាលពី​ថ្ងៃ​អង្គារ។

លោក សារឿន បាន​ថ្លែង​ថា “​ដំបូង​ យើង​បាន​ចាប់​ខ្លួន​​ ញឹក អុន ​នៅ​រោងចក្រ​​នេះ​កាល​​​ពី​ថ្ងៃ​អង្គារ ពេល​ជន​នេះ​កំពុង​ធ្វើ​ការ​នៅ​ពេល​​ព្រឹក។ ខ្ញុំ​បាន​​​សួរ​រដ្ឋបាល​​រោងចក្រ​ ពេល​​​នោះ​​​​​​ ​គាត់​បាន​នាំពួក​យើង​​ទៅ​កន្លែង​ដែល​ជន​សង្ស័យ​រូប​នេះ​កំពុង​ធ្វើ​ការ​ បន្ទាប់​មក​យើង​បាន​ចាប់​ខ្លួន​ជន​នេះ​តែម្ដង​”។

​លោក​បាន​ថ្លែង​ថា “​មុន​​ឈាន​ដល់​​ការ​​​ចាប់​ ខ្លួន​ជន​សង្ស័យ​ទី២​ឈ្មោះ សុខែម ​យើង​​បាន​ដើរ​ឃ្លាំមើល​ជុំវិញ​​រោង​ចក្រ​។ បន្ទាប់​មក​​​យើង​បាន​ឃើញ​​ជន​សង្ស័យ​រូប​នេះ ហើយ​យើង​ចូល​ទៅ​ចាប់​ខ្លួន​​ជន​សង្ស័យ​​​​រូប​នេះ​នៅ​ក្នុង​រោងចក្រ​តែ​ម្ដង”​។

លោក ង៉ាន់ សារី អធិការ​នគរ​បាល​​ស្រុក​បាទី​ បាន​មាន​ប្រសាសន៍​ថា មន្ត្រី​របស់​លោក​បាន​ឃាត់​​​ខ្លួន​​ ភិន ភ័ស្ស​ ខណៈ​ដែល​​ជន​នេះ​ព្យាយាម​​​ចាក​ចេញពី​ផ្ទះ​របស់​ខ្លួន​។ លោក​បាន​ថ្លែង​ថា បន្ទាប់ពី​ខ្ញុំ​ទទួល​បាន​​​សេចក្តី​​​រាយ​​​ការណ៍​​ពី​នគរ​បាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ ខ្ញុំ​​ចាប់​ផ្ដើម​ធ្វើ​ការ​ស៊ើបអង្កេត។ យើង​ បាន​ចាប់​ខ្លួន​ជន​សង្ស័យ​រូប​នេះ​ពេល​ជន​នេះ​កំពុង​ជិះម៉ូតូ​​ប្រហែល​ជា​ទៅ​ធ្វើ​ការ​នៅ​រោង​​​ចក្រ​”។ លោក ស៊ឹម ប៊ុនរ័ត្ន អធិការរង​នគរ​​​បាល​ខណ្ឌដង្កោ បាន​មាន​ប្រសាសន៍​ថា ជន​ទាំង​នេះ​កំពុង​​ត្រូវ​បាន​សាកសួរ​នៅ​អធិការ​​​ដ្ឋាន​នគរ​បាល​ខណ្ឌ ហើយ​ពួកគេ​ទាំង​បី​នាក់​បដិសេធ​​ថា​មិន​បាន​សម្លាប់​​​​មិត្ត​រួម​ការ​ងារ​របស់​ខ្លួន​ទេ។

លោក​បាន​ថ្លែង​ថា “​ជន​ទាំង​បីនាក់​​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​មនុស្ស​ឃាត​ បាន​​បដិ​​​សេធ​​ការ​ចោទ​ប្រកាន់​ទាំង​នេះ ហើយ​បាន​​​លើកឡើង​​ថា ពួកគេ​គ្រាន់​តែ​វាយ​ជន​រង​​​គ្រោះ​ប៉ុណ្ណោះ ដូច្នេះ​ហើយ​យើង​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ក្នុងការ​​​សាក​សួរ​ពួក​​​គេ ដើម្បី​​​រក​ឲ្យ​ឃើញ​ថា តើ​ពួកគេ​ពិត​ជា​បាន​​ចាក់​សម្លាប់​ជន​រងគ្រោះមែន​​ឬ​មិនមែន​”៕ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស