ប័ណ្ណសារ

នារី​ម្នាក់​​​​​រត់​​​គេច​​​ខ្លួន​​​ បន្ទាប់ពី​​​​​​ស្រោច​​​​​​អាសីុត​​​លើ​​​មិត្ត​​​ប្រុស​របស់​ខ្លួន

By

October 01, 2015

យោង​​​តាម​​​នគរ​​​បាល​​​បាន​​​ឲ្យដ​​​ឹង​​​ថា ជន​​​សង្ស័យ​​​នៅ​​​ក្នុង​​​ហេតុការណ៍​​​ជះទឹក​​​អាសីុត​​​ថ្មី​​​បំផុត​​​នៅ​​​ប្រទេស​​​​បាន​​​រត់​​​គេច​​​ខ្លួន​​​បន្ទាប​​​់​​​ពី​​​ស្រោច​​​ទឹក​​​អាសីុត​​​​​​លើ​មិត្ត​​​ប្រុស​​​របស់​​​ខ្លួន​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ។​​​​​​

ជនរងគ្រោះ​ ឈ្មោះ​ ឡេង សុជាតា ​អាយុ​​​​​២១​​​ឆ្នាំ​​​ កំពុង​​​ជិះ​​​ម៉ូតូ​​​នៅ​​​ក្នុង​​​ខណ្ឌ​​​៧មករា ​ហើយ​​​​មិត្ត​​​ស្រី​​​របស់​​​ខ្លួន​​​ឈ្មោះ ចិន លីគីម មាន​អាយុ​​​២១​​​ឆ្នាំ​​​ដូច​​​គ្នា​​​ជិះ​​​ពី​​​ក្រោយ​​​ នៅ​​​ពេល​​​នោះ​ស្រាប់តែ​ ​​​ស្ត្រី​​​​ជា​សង្សារ​​​រូប​នេះ​​​បាន​​​យក​​​​​​​ទឹក​​​អាសីុត​​​ស្រោច​លើ​​​ក្បាល​​​ និងក​​​មិត្ត​​​ប្រុស​​​របស់​ខ​​​្លួន​​​តែម្តង​នៅវេលា​​​​​​ម៉ោង​​​២​​​​និង​៣០នាទី​រសៀល នេះ​​​បើ​​​យោង​​​តាម​​​លោក ​ម៉ក់ ​បូរុណ​​​​​ឆស័ក​​​​ នាយ​​​ប៉ុស្តិ៍​​​នគ​​​របាល​​​សង្កាត់​​​វាល​​​វង់។

លោក​​​បាន​​​មានប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​មិញ​​​ថា “ស្ត្រី​​​ជា​​​សង្សារ​រូប​​​នេះ​​​បាន​​​​ស្រោច​​​ទឹក​​​ អាសីុត​​​លើ​​​មិត្តប្រុស​របស់​ខ្លួន​​​។ បុរស​​​ជា​​​សង្សារ​​​​​រង​​​របួស​​​ធ្ងន់​​​ត្រង់​​​ក្បាល​​​ និង​​​ក​​​ ហើយ​​​​ក្រុម​គ្រួសារ​​​​​​បាន​​​បញ្ជូន​​​គាត់​​​ទៅ​​​ព្យាបាល​​​នៅ​​​វៀតណាម”។

លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា កញ្ញា ​ចិន ​លីគីម ក៏​​​ត្រូវ​​​ទឹក​​​អាស៊ីត​​​ចំមុខ​​​ដែរ​​​អំឡុង​​​ហេតុ​​​ការណ៍​​​នេះ​​​។  “នគ​​​របាល​​​នៅ​​​មិន​​​ទាន់​​​សន្និដ្ឋាន​​​នៅឡើយទេ​​​ថា តើ​​​ហេតុ​​​ការណ៍​​​នេះ​​​កើត​​​ឡើង​​​​​ ដោយ​​​សារ​​​ការ​​​ប្រចណ្ឌ ឬ​​​​មូល​​​ហេតុ​​​​​​ផ្សេង​​​​​​​​​​​​​​​​​​”។

លោក ជា សុខ អធិការ​​​រង​​​នគរ​​​បាល​​​ខណ្ឌ​​​នេះ​​​បាន​​​ឲ្យដឹង​​​ថា កញ្ញា ចិន លីគីម បាន​​​រត់​​​គេច​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​​​​ភ្លាម​​​ៗ​​​ បន្ទាប់​​​ពី​​​កើត​ហេតុការណ៍​​​​​​ស្រោច​​​ទឹក​​​អាសីុត​​​នេះ​​​រួច​​​។

លោកបាន​​​ថ្លែង​​​ថា “ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​ព្យាយាម​​​​​​តាម​​​ចាប់​​​ជន​​​សង្ស័យ​​​​​​ ហើយ​​​យើង​​​កំពុង​​​ស្វែង​រក​​​នាង​​​នៅ​​​តាម​​​មន្ទីរ​​​ពេទ្យ​​​”។

លោក សុខ សារិន ដែល​​​ត្រូវ​​​ជា​​​​ឪពុកមា​របស់​​​ជន​​​រង​​​គ្រោះ​​​​​​​​​លើក​​​ឡើង​​​ថា ក្មួយ​​​ប្រុស​​​​​របស់​​​ខ្លួន​​​កំពុង​​​ព្យាបាល​​​នៅ​​​ប្រទេស​​​វៀត​ណាម​​​​​​នៅ​​​ឡើយ​​​ គិត​​​ត្រឹម​​​រសៀល​​​ម្សិល​មិញ​​​។

លោក​​​​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា គូ​​​សង្សារ​​​មួយ​​​គូ​​​នេះ​​​បាន​​​ណាត់​​​ជួប​​​គ្នា​​​​ជិត​មួយ​​​​ឆ្នាំ​​​មក​​​ហើយ ​ហើយ​​​ថា កញ្ញា​​​ ចិន លីគីម តែងតែ​​​​រំអុក​​​ក្មួយ​​​ប្រុស​​​របស់​​​គាត់​​​ឲ្យ​​​ចូល​​​ស្តី​​​ដណ្តឹង​​​នាង។

​​​លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​ទៀត​​​ថា  ដំបូង​​​ឡើយ ជន​​​រង​​​គ្រោះ​​​ សុជាតា ​​​ចង់​​​រៀប​​​ការ​​​ដែរ​​​ប៉ុន្តែ បាន​​​ប្តូរ​​​ចិត្ត​​​វិញ បន្ទាប់​​​ពី​​​ដឹង​​​ថា មិត្ត​​​ស្រី​​​របស់​​​ខ្លួន​​​ធ្លាប់​​​ភ្ជាប់​​​ពាក្យ​​​បីបួនដង​​​​រួច​​​មក​​​ហើយ​​​ហើយ​​​បាន​​​​​​ផ្តាច់​​​ពាក្យ​​រាល់​​​លើក​​​ បន្ទាប់ពី​​​ទទួល​​​​​បាន​​​ប្រាក់​​​ និង​​​គ្រឿង​​​អលង្ការពី​​​បុរស​​​ដែល​​​ធ្លាប់ភ្ជាប់​​​ពាក្យ​​​ជាមួយ​​​នាង​​​។

លោក​​​ សុខ​​​ សារិន បាន​​​បន្ថែម​​​ទៀត​​​ថា ​នគរ​​​បាល​​​បាន​​​ប្រាប់​​​គាត់​​​ថា ​កញ្ញា ចិន ​លីគីម ​ទើប​​​តែ​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ប៉ុណ្ណោះ​​​ពី​​​បទ​​​លួច​​​ខ្សែក និង​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​​​ញៀន ប៉ុន្តែ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​។ ​ហើយ​​​​​នៅ​​​ប៉ុន្មាន​​​ម៉ោង​​​មុន​​​កើត​ហេតុ​​​ការណ៍​​​​​​ស្រោច​​​​​ទឹក​​​អាសីុត​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ បង​​​ប្អូន​ស្រី​របស់​​​គាត់​​​ដែល​​​ត្រូវ​​​ជា​​​ម្តាយ​​​របស់​​​ ឡេង ​សុជាតា ​បាន​​​ទូរស័ព្ទ​​​មក​​​គាត់​​​ប្រាប់​​​ថា កញ្ញា ​ចិន លីគីម ​បាន​​​ទូរស័ព្ទ​​​​​គំរាម​​​​​​​​​ថា មនុស្ស​​​មួយ​​​ក្រុម​​​កំពុង​​​ទៅ​​​រក​​​កូន​​​​​​របស់​​​គាត់​​​ ហើយ​​​ថា នឹង​​​មាន​​​​​រឿង​​​ល្ខោន​​​កើត​​​ឡើង​​​។

លោក សុខ សារិន  ​​​និយាយ​​​ថា ​”ប្រហែល​​​​៣០​​​នាទី​​​ក្រោយ​​​មក​​​បងប្អូន​ស្រី​របស់​​​​ខ្ញុំ​​​បាន​ប្រាប់​​​ខ្ញុំ​​​ថា កូនប្រុស​​​របស់​​​គាត់​​​ត្រូវ​​​​​​​គេ​​​​​​ស្រោច​​​​​​ទឹក​​​អាសីុត​​​លើ​​​ហើយ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ​លោក​​​ជឿ​​​ថា កញ្ញា ចិន លីគីម ​​​​​​ព្យាយាម​​​ចង់​​​បាន​​​​​ប្រាក់​​​​​​ពី​​​ក្មួយ​​​ប្រុស​​​របស់​​​គាត់​​​ ហើយ​​​ស្រោច​​​​​ទឹក​​​អាសីុត​​​លើ​​​ក្មួយ​​​គាត់​​​ បន្ទាប់​​​ពី​​​ក្មួយ​​​គាត់​​​​​​សុំ​​​ដាច់​​​គ្នា​​​។

រូបថត​​​មួយសន្លឹក​​​​​​របស់​​​កញ្ញា ​ចិន ​លីគីម ​ដែលបង្ហោះ​​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេស​​​បុ៊ុក​​​របស់​​​បង​​​ប្អូន​​​ជី​​​ដូន​​​មួយ​​​ ឡេង សុជាតា បង្ហាញ​​​ឲ្យ​​ឃើញ​​​ថា ជន​​​សង្ស័យ​​​រូប​​​នេះ​​​មាន​​​​​​បង់​​​រុំរបួស​​​ត្រង់​​​​ភ្នែក​​​ខាង​​​ស្តាំ​​​ដែល​​​ទំនង​​​ជា​​​រង​​​របួស​​​ដោយ​សារ​​​​​ទឹក​​​អាសីុត។ លោក សុខ សារិន បាន​​​លើក​​​ឡើង​​​​​ទៀត​​​ថា កញ្ញា ចិន លីគីម បាន​​​ផ្ញើ​​​រូប​​​ថត​​​នេះ​​​មក​​​ឲ្យ​​​បង​​​ប្អូន​​​ជីដូន​​​មួយ​​​របស់​​​ ឡេង ​សុជាតា ​​ដោយ​​​ផ្ទាល់​​​។

ចំនួន​​​នៃ​​​ហេតុការណ៍​​​ជះ​​​ទឹក​​​អាស៊ីត​​​ទូទាំង​​​​​ប្រទេស​​​កម្ពុជា​​​បាន​​​ថយ​​​ចុះ​​​យ៉ា​​​ងខ្លាំង​​​ ចាប់​​​តាំង​​​​​ពី​​​រដ្ឋាភិបាល​​​បាន​​​អនុម័ត​​​ច្បាប់​​​ដែល​ផ្តោត​​​លើ​​​ការ​​​ដោះស្រាយ​​​បទ​​​ល្មើស​​​បែប​​​នេះ​​​ក្នុង​​​ឆ្នាំ​​​២០១២ ហើយ​​​​​​បាន​​​អនុម័ត​​​នូវ​អនុក្រឹត្យ​​​​​​គ្រប់​គ្រង​ការ​​​លក់ និង​​​ការ​​​ប្រើ​​​ប្រាស់​​​ទឹក​​​អាស៊ីត​​​រួច​មក​​​៕ ស៊ុយឈាង​​​​​​​​​​​​​​​        ​​​​​​​​