29 C
Phnom Penh

​ឱសថស្ថាន​មួយ​​​​ត្រូវ​​​អាជ្ញាធរ​បិទ បន្ទាប់ពី​បុរស​ម្នាក់ស្លាប់ដោយសារ​ផឹក​ទឹក​​​អាហារ​​​បំប៉ន​សុខភាព​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ឱសថ​​​ស្ថាន​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​មួយ​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​ដែលបាន​​​លក់​​​ទឹក​អាហារ​​​​​​បំប៉ន​​​សុខ ភាព​​​ដែល​​​អ្នក​​​ផលិត​​​អះ​​​អាង​​​ថា អាច​​​ព្យាបាល​​​​​​”ជំងឺ​​​១០០​​​មុខ”​ នោះ​​​​ត្រូវ​​​បាន​​​បិទ​​​កាល​​​ពីថ្ងៃ​​​ពុធ បន្ទាប់​​​ពី​​​បុរ​​​ស​​​៧២​​​ឆ្នាំ​​​ម្នាក់​​​បាន​​​ស្លាប់​ក្រោយ​​​ពេល​​​ផឹកទឹក​​​​​​អាហារ​​​បំប៉ន​​​សុខ​​​ភាព​​​នេះ​​​​​​។

លោកស្រី លី វណ្ណៈ ប្រធាន​ការិយាល័យគ្រប់គ្រង​​​​ឱសថនៃ​​​​​មន្ទីរ​​​​​​សុខាភិបាល​​​ខេត្ត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា បុរស​​​វ័យ​​​ចំណាស់​​​រូប​​​នេះ​​​ដែល​​​លោកស្រី​​​បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះបាន​​​ស្លាប់​​​ក្រោយ​​​ពី​​​​​​ផឹកទឹក​​​​​​អាហារ​​​​​​បំប៉ន​​​សុខ​​​ភាព​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ បន្ទាប់​​​ពី​​​ទិញ​​​វាពី​​​ឱសថ​​​ស្ថាន Join & Coin Corporation  របស់​​​ថៃ​​​ក្នុង​​​សង្កាត់​​​គោក​​​ចក​​​។

លោកស្រីបាន​​​ថ្លែង​​​ថា គេ​​​នៅ​​​មិនទាន់​​​ច្បាស់​​​​​​នៅ​​​ឡើយ​​​ទេ​​​ថា តើ​​​បុរស​​​រូប​​​នេះ​​​ដែ​​​ល​​​មាន​​​ជំងឺ​​​ឫស​​​ដូង​​​បាត​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​ការ​​​ផឹក​​​ទឹក​​​អាហារ​​​បំប៉ន​​​នេះ ឬ​​​យ៉ាង​​​ណា​​​នោះ​​​។

លោក​​​ស្រី​​​ ​ វណ្ណៈ បាន​​​​​​លើក​​​ឡើង​​​​​ថា “យើង​​​ ទទួល​​​ បាន​​​របាយការណ៍​​​ពីអាជ្ញាធរ​​​មូល​​​ដ្ឋាន​​​ថា  បុរស​​​វ័យ​​​៧២​​​ឆ្នាំ​​​ម្នាក់​​​បាន​​​ស្លាប់​​​ក្នុង​​​សង្កាត់​​​ជីក្រែង​​​។ គាត់​​បាន​ប្រើប្រាស់​ទឹក​​​អាហារ​​​បំប៉ន​​​សុខ​​​ភាព​​​ពី​​​កន្លែង​​​នោះ​​​ [Join & Coin] ដូច្នេះ ហើយ​​​​ខ្ញុំ​​​បាន​​​បញ្ជា​​​ឲ្យ​​​មន្ត្រី​​​សុខាភិបាល​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​”។

លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា បន្ទាប់ពី​​​ការ​​​សើុប​​​អង្កេត​​​ ឱសថ​​​ស្ថាន​​​នេះ​​​ត្រូវ​​​បាន​​​បិទ​​​ ព្រោះ​បាន​​​លក់​​​ទឹក​​​​​​អាហារ​​​បំប៉ន​​​ទៅ​​​ឲ្យ​​​បុរស​​​រូបនេះ​​​ដោយ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​។

លោកស្រី​​​បាន​​​ថ្លែង​​​ថា ”កាល​​​ពី​​​ម្សិលមិញ  យើង​​​បាន​​​សហការ​​​ជាមួយ​​​នគរ​​​បាល​​​ចុះ​​​ទៅ​​​ពិនិត្យ​ឱសថស្ថាន​​​នោះ​​​។ យើង​​​បាន​​​សម្រេច​​​បិទ​​​ឱសថ​​​ស្ថាន​​​នេះ ពីព្រោះ​​​ឱសថស្ថាននេះ​គ្មាន​​​អាជ្ញាប័ណ្ណ​​​ពី​​​មន្ទីរ​​​សុខាភិបាលឡើយ​​​​”។

លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ ថា “[អ្នក​​​ផលិត​] ​​អះ​​​អាង​​​ថា ទឹក​​​អាហារ​​​បំប៉ន​​​សុខភាព​​​របស់​​​ខ្លួន​​​អាច​​​ព្យាបាល​​​ជំងឺ​​​បាន​​​​​​ច្រើ​​​ន​​​មុខ ប៉ុន្តែ យើង​​​មិន​​​ជឿ​​​ទេ។ ខ្ញុំ​​​គិត​​​ថា ឱសថ​​​ណា​​​ដែល​​​​​​អះ​​​អាង​​​ថា អាច​​​ព្យាបាល​​​​​​ជំងឺ​​​១០០​​​មុខ​​​នោះ​​​ គឺ​​​ជា​​​ការ​​​បំផ្លើស​​​”។

លោក អ៊ុំ អមរា ស្នង​​​ការ​​​រង​​​នគរបាល​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​មាន​​​ប្រសាសន៍​​​ថា  បុគ្គលិក ​​​នៅ ឱសថ​​​ស្ថា​ន​​​នេះ​​​ឈ្មោះ វ៉ែន​​​ ចន្ទ្រា អាយុ​​​២៤​​​ឆ្នាំ​​​ ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​រយៈ​​​ពេល​​​ខ្លី​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ ប៉ុន្តែ ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ បន្ទាប់ធ្វើការ​​សាក​​​សួរ​​​រួច​​​។ លោក​​​បាន​​​ថ្លែង​​​ថា ក្រុម​មន្ត្រី​​​​​​​​កំពុង​​​ស្វែង​​​រក​​​ម្ចាស់​​​ឱសថ​​​ស្ថាន​​​នេះ​​​ដែល ​​​ពួក​​​គេ​​​ជឿ​​​ថា មិន​​​ស្ថិតនៅ​​​​ក្នុង​​​ប្រទេស​​​ឡើយ​​​។

លោក​​​បាន​​​បន្ថែម​​​ថា ”យើង​​​មិន​​​អា​​​ច បណ្តោយ​​​ឲ្យ​​​ពួក​​​គេ​​​បើក​​​តទៅទៀត​​​ទេ​​​ ពី ព្រោះ​​​វា​​​គ្រោះ​​​ថ្នាក់​​​ខ្លាំង​​​ណាស់​​​ ពួក​​​គេ​​​អះ​​​អាង​​​ថា [ទឹកអាហារ​​​បំប៉ន​​​សុខភាព] ​​​នេះ​​​អាច​​​ព្យាបាល​​​ជំងឺ​​​បាន​​​១០០​​​មុខ​​​។ នេះ​​​មិន​​​មែន​​​រឿង​​​តូច​​​តាច​​​ទេ​​​ ពីព្រោះ​​​រឿង​​​នេះវា​​​ពាក់​​​ព័ន្ធ​​​ដល់​​​សុខភាព​​ប្រជា​​​ពល​​​រដ្ឋ​​​”។

តំណាង​​​ឱសថ​​​ស្ថាន Join & Coin មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​អត្ថា​​​ធិប្បាយ​​​បាន​​​ទេ​​​៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស