28 C
Phnom Penh

ប្រពន្ធរបស់​​​នគរ​​​បាល​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ ដោយ​​​សារ​​​​​ចាក់​​​់​​​ប្តី​​​របស់​​​ខ្លួន​​​ឯងស្លាប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​នគ​​​របាល​​​ខេត្ត​​​មណ្ឌល​គិរី​បាន​​​ឲ្យដ​​​ឹង​​​ថា ប្រពន្ធ​​​របស់​​​​​​មន្ត្រីនគរបាល​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ម្នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ម្សិលមិញ បន្ទាប់ពីយក​​​កាំបិត​​​ចិត​​​បន្លែ​​​ចាក់​​​ប្តី​​​​​​របស់​​​ខ្លួន​​​អំឡុង​​​ពេល​​​​​​ឈ្លោះប្រកែកគ្នា​​​ពេល​​​ស្រវឹង​​​ស្រា​​​ ។

លោក សូ សុវណ្ណ ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ តូច​​​ ចាន់​​​ហេង​​​ អាយុ​​​៤២​​​ឆ្នាំ​​​ ជា​​​មន្ត្រី​​​នគរ​​​បាល​​​ក្រុង​​​សែន​​​មនោរម្យ​​​ និង​​​ប្រពន្ធ​​​ឈ្មោះ  មាស​​​ ចន្ទ្រា  អាយុ​​​២៦​​​​​​ឆ្នាំ​​​បាន​​​ឈ្លោះ​​​ប្រកែក​​​គ្នា​​​នៅ​​​ផ្ទះ​​​​​​របស់​​​ខ្លួន​​​ក្នុង​​​សង្កាត់​​​ស្ពាន​​​មាន​​​ជ័យ​​​ បន្ទាប់​​​ពី​​​ផឹក​​​​​​ សីុ​​​ស្រវឹង​​​ជោក​​​ជាំ​​​ពេញ​​​មួយ​​​​យប់ ហើយ​​​ពេល​​​​​​នោះ​​​ អ្នក​​​ស្រី ចន្ទ្រា បាន​​​កាន់​​​កាំបិត​​​គំរាម​​​ចាក់​​​ខ្លួន​​​ឯង​​​។ លោក​​​ សុវណ្ណ បាន​​​ថ្លែង​​​ថា “ពួក​​​គេ​​​ទាំង​​​ពីរ​​​ស្រវឹង​​​ស្រា​​​ ហើយ​​​បន្ទាប់​​​មក​​​​​​បុរសជា​​​ប្តី​​​បាន​​​​​​ប្រតាយ​​​ប្រតប់​​​ជាមួយ​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​ដែលមាន​​​កាំបិត​​​ក្នុង​​​ដៃ​​​។ ពួក​​​គេ​​​បាន​​​ដួល​​​ហើយ​​កាំបិតក៏ជុង​​​​​​​ធ្លាយ​​​ពោះ​​​បុរសជា​​​ប្តី​​​​។​​​គាត់​​​​ហូរ​​​ឈាម​​​យ៉ាង​​​ខ្លាំង និង​​​​ធ្លាយ​​​ពោះ​​​វៀន​​​​​​មក​​​ក្រៅ​​​”។

ពេលនោះ​ អ្នក​​​ស្រី ចន្ទ្រា និ​​​ងអ្នក​​​ជិត​​​ខាង​​​បាន​​​ប្រញាប់​​​ប្រញាល់​​​បញ្ជូន​​​លោក​​​ ចាន់​​​ហេង  ទៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ក្រុង​​​សែន​​​មនោរម្យ​​​  ហើយ​​​គាត់​​​បាន​​​ស្លាប់​​​នៅ​​​ទី​​​នោះ​​​​​​នៅ​​​ម៉ោង​​​១០និង​៣០​​​នាទី​​​យប់។

លោក សុវណ្ណ បាន​​​​​​និយាយបន្ថែម​​​​​​​​​ថា ស្ត្រី​​​រូប​​​នេះ​​​ នឹង​​​បង្ហាញ​​​ខ្លួន​​​នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​នៅ​​​ថ្ងៃ​​​េនះ​​​ដើម្បី​​​ប្រឈម​​​ការ​​​ចោទ​​​ប្រកាន់ ​​​ពីបទ​​​មនុស្ស​​​ឃាត​​​ដោយ​​​ចេតនា​​​​​​៕​​​ សារុន​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស