31 C
Phnom Penh

នគរ​​​បាល​​​តាម​​​ស្វែង​​​​​​រក​​​ចាប់​​​ខ្លួន​​​អ្នក​​​កាប់​​​សម្លាប់​​​កម្មករ​​​ដូច​​​គ្នា​​​ បន្ទាប់​​​ពីមាន​​​ជម្លោះ​​​​​​នៅពេល​​​ផឹក​​​ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ នគ​​​របាល​​​នៅ​​​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​កំពុង​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន​​​បុរស​​​ម្នាក់​​​​​​ដែល​​​​​​គេ​​​សង្ស័យ​​​ថា បាន​​​សម្លាប់​​​កម្មករ​​​ដូច​​​គ្នា​​​នឹង​​​កាំបិត​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ក្រោយ​​​ពី​​​ការ​​​ផឹក​​​សីុ​​​ពេល​​​យប់​​​​​​នៅ​​​ចម្ការ​​​​​​កៅស៊ូ​​​មួយ​​​កន្លែង​​​ដែល​​​ពួក​​​គេ​​​ធ្វើ​​​ការ​​​នៅ​​​ទី​​​នោះ​​​។ 

លោក អិន ខេ អធិការ​​​នគរ​​​បាល​​​ស្រុក​​​ត្រពាំង​​​ប្រាសាទ​​​បាន​​​និយាយ​​​ថា ជន​​​សង្ស័យ​​​ឈ្មោះ វេង ផល្លី អាយុ​​​២០​​ឆ្នាំ​​​ បាន​​​កាប់​​​ជន​​​រង​​​គ្រោះ​​​ឈ្មោះ ទូច ចិត្ត អាយុ​​​៣៦​​​​​​ឆ្នាំ​​​ ចំ​​​សៀត​​​​​​ផ្កា​​​ ជើង​​​ និង​​​ដៃ​​​ នៅ​​​ចម្ងាយ​​​ប្រហែល​​​១០​​​ម៉ែត្រ​​​ពី​​​កន្លែង​​​ដែល​​​ពួក​​​គេ​​​ស៊ីផឹក​​​។

ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​ លោក ឡឹក​​​សុខា បាន​​​និយាយ​​​ថា “ជន​​​ដៃ​​​ដល់​​​ និង​​​ជន​​​រង​​​គ្រោះ​​​​​​មាន​​​ការ​​​​​​ផឹក​​​ស៊ី​​​មួយ​​​ជាមួយ​​​កម្មករ​​​ផ្សេង​​​ទៀត​​​ ហើយ​​​ជន​​​ដៃ​​​​​​ដល់​​​​​​​​​បាន​​​​​​ចាក​​​ចេញ​​​មុន​​​​​​ហើយ​​​រង់​​​ចាំ​​​ជន​​​រង​​​គ្រោះ​​​”។

លោក​​​ស្នង​​​ការ​​​រង​​​រូប​​​នេះ​​​បាន​​​បន្ថែម​​​ថា អ្នក​​​ទាំង​​​ពីរ​​​បាន​​​​​​ឈ្លោះ​​​ប្រកែក​​​គ្នា​​​ពីព្រោះ​​​លោក ផល្លី ជំពាក់​​​លុយ​​​​​​ ទូច ចិត្ត​​​។​​​”នៅ​​​ពេល​​​ជន​​​រង​​​គ្រោះ​​​បើក​​​ម៉ូតូ​​​ចេញ​​​ទៅ​​​…គាត់​​​បាន​​​វាយ​​​ប្រហារ​​​ជន​​​រង​​​គ្រោះ​​​ជា​​​ច្រើន​​​កន្លែង​​​ហើយ​​​[ជន​​​រងគ្រោះ​​​] បាន​​​ស្លាប់​​​នៅ​​​នឹង​​​កន្លែង​​​”។

លោក សុខា បាន​​​និយាយ​​​ថា បុរស​​​ទាំង​​​ពីរ​​​ក៏​​​បាន​​​ឈ្លោះ​​​ប្រកែក​​​គ្នា​​​ដែរ​​​កាល​​​ពី​​​​​​ពីរបី​​​ថ្ងៃ​​​មុន​​​នោះ​​​ អំពី​​​ប្រាក់​​​១៥ដុល្លារ​​​ដែល​​​ ទូច ចិត្ត​​​បាន​​​ទារ​​​ពី​​​ លោក ផល្លី ជា​​​ប្រាក់​​​សំណង​​​សម្រាប់​​​​​​ ឧប​​​ករណ៍​​​ស្ទូច​​​ត្រី ដែល​​​គាត់​​​បាន​​​ធ្វើ​​​ឲ្យ​​​ខូច​​​។​​​លោក​​​បាន​​​និយាយ​​​ថា “នេះ​​​ជា​​​ឃាត​​​កម្ម​​​គិត​​​ទុក​​​ជាមុន​​​ ហើយ​​​ឥឡូវ​​​នេះ​​​យើង​​​ស្នើ​​​សុំ​​​កិច្ច​​​សហការ​​​ពី​​​អាជ្ញាធរ​​​ខេត្ត​​​ផ្សេង​​​ទៀត​​​ ដើម្បី​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​”៕និត​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស