30 C
Phnom Penh

បើក​រថយន្ត​​ទាំង​ស្រវឹង​បុក​មនុស្ស​បីនាក់ស្លាប់​ បណ្តាល​ឲ្យ​ក្រុម​មនុស្ស​ព្រួត​វាយ​រហូត​ដល់​សន្លប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​នគ​​​របាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​ទាហាន​​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​​​ម្នាក់​​​ស្ថិត​​​ក្នុង​​​កន្លែង​​​​ឃុំ​​​ខ្លួន​​​របស់​​​នគរ​​​បាល​​​ ហើយ​​​សន្លប់​​​បាត់​​​ស្មារតី​​​​​កាល​​​ពីម្សិលមិញ បន្ទាប់​​​ពី​​​ត្រូវ​​​ក្រុម​​​មនុស្ស​​​ព្រួត​​​វាយ​​​ បន្ទាប់ពីបើក​​​រថយន្ត​​​ទាំង​ស្រវឹង​បុក​​​អ្នក​​​ជិះ​​​ម៉ូតូ​​​បីនាក់ស្លាប់​​​​​​​​​ ​​​​​​ក្នុង​​​ខណ្ឌ​​​សែន​​​សុខ​​​រាជ​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​រំលង​​​អធ្រាត្រ​​​។

លោក សឿន សារឿន អនុប្រធាន​​​​​​ផ្នែក​​​សើុប​​​​​​​​អង្កេត​​​​​នៃ​​​នគ​​​របាលចរាចរ​​​​រាជធានី​​​ភ្នំពេញ​​​​​មាន​​​ប្រសាសន៍​​​ថា ទុំ​​​ សម្បត្តិ ​អាយុ​​​​២៣​​​​​​ឆ្នាំ​​​​​​បើក​​​រថយន្ត​​​ម៉ាស្តា​​​​ពណ៌​​​​ខ្មៅ​ នៅ​ពេល​​នោះ​ បាន​​​បុក​​​ពី​​​ក្រោយ​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​ដែល​​​កំពុង​​​បើក​​​បរ​​​នៅ​​​ពី​​​មុខ​​​​​​នៅ​​​ម៉ោង​​​ប្រហែល​​​១​​​និង​​​១៥​​​នាទី​​​រំលង​​​អធ្រាត្រ​​​ ហើយ​​បាន​ជ្រុល​​​ទៅ​​​​បុក​​​ពី​​​ក្រោយ​​​ម៉ូតូ​​​ទី២មួយ​​​​គ្រឿង​​​ទៀត។

លោក សារឿន បាន​​​ថ្លែង​​​ថា ម៉ូតូ​​​ទាំង​​​នោះ​​​​​​​​មាន​​​​មនុស្សជិះ​​​​ពីរ​​​ៗ​​​នាក់​​​ ហើយ​​​ថា មនុស្ស​​​បី​​​នាក់​​​​​ក្នុង​​​ចំណោម​​​ពួក​​​គេ​​​ទាំង​​​បួននាក់​ ​​​បាន​​​ស្លាប់​​​​​​នៅ​​​​​​កន្លែង​​​កើត​​​ហេតុ​​​​​​។

លោកបាន​​​ថ្លែង​​​ថា “បុរស​​​រូបនេះ បើក​​​បរ​​​ក្នុង​​​ល្បឿន​​​លឿន ហើយ​​​បុក​​​ពី​​​ក្រោយ​​​ម៉ូតូ​​​ទាំង​​​នោះ​​​ដែល​​​បើក​​​បរក្នុង​ទិសដៅ​​​​ស្រប​​​​​​គ្នា។ ​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​មាន​​​បុរស​​​បី​​​នាក់​​​ស្លាប់ ​និង​​​ម្នាក់​​​រង​​​របួស​​​ធ្ងន់​​​”។

លោក​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​អ្នក​​​ស្លាប់​​​​​​ទាំងនោះថា ឈ្មោះ អុ៊ល សំណាង អាយុ​​​២៥​​​​ឆ្នាំ សយ តុល អាយុ​​​៣៧​​​ឆ្នាំ និង​​​ហេង ​តុប ​​អាយុ​​​៣៧​​​ឆ្នាំ ហើយ​​​លោក​​​​​​បាន​​​លើក​​​ឡើង​​​ថា ​​ពួកគេ​ទាំងនេះ​មិន​បាន​​​​ពាក់​​​មួក​​​សុវត្ថិភាពទេ​​​។ ​​​លោក​​​​​​​​​ថ្លែង​​​ថា លោក​​​មិន​​​ស្គាល់​​​អត្ត​​​សញ្ញាណ​​​​​​បុរស​​​រង​​​របួស​​​ទេ​​​​ដែល​​​ត្រូវ​​​បាន​​​បញ្ជូន​​​​​ទៅ​ព្យាបាល​នៅ​​​​គ្លីនិក​​​ឯកជន​។

លោក​​​បាន​​​ថ្លែង​​​ថា សម្បត្តិ​​​ ​​​បើក​​រថយន្ត​បាន​​​​ចម្ងាយ​​​ប្រហែល​​​១០០ម៉ែត្រ​​​ទៀតតាម​​​ផ្លូវ​​​បន្ទាប់​​​ពី​​​គ្រោះ​​​ថ្នាក់​​​ ប៉ុន្តែ បើក​ទៅមុខ​​លែង​រួច​​​​​ ពីព្រោះ​​​ម៉ូតូ​​​មួយ​​​ក្នុង​​​ចំណោម​​​ម៉ូតូ​​​ទាំងនោះបាន​​​​ជាប់​​​នៅ​ពីក្រោម​រថយន្ត​​​ ត្រង់​​​​​​នេះ​​​ហើយ​​​ ដែល​​​ក្រុម​​​មនុស្ស​​​មាន​​​កំហឹង​​​បាន​​​​​ព័ទ្ធជិត។

លោក​​​​​​ថ្លែង​​​ថា ”មនុស្ស​​​ជា​​​ច្រើន​​​បាន​​​​​ព័ទ្ធ​​​កន្លែង​​​កើត​​​ហេតុជិត​ ហើយ​​​បាន​​​គប់​​​ដុំ​​​ថ្ម​​​ដាក់​​​រថយន្ត​​​នោះ​​​។ មនុស្ស​​​ម្នា​​​ដែល​​​មាន​​​កំហឹង​​​បាន​​​​​វាយ​​ សម្បត្តិ ធ្វើ​​​ឲ្យ​​​ជន​​​នេះ​​​រង​​​របួស​​​ធ្ងន់​​​​​​”។

លោក សារឿន បាន​​​ថ្លែង​​​ថា សម្បត្តិ​​​ ស្រវឹង​​​ស្រា​​​នៅ​​​ពេល​​​នគរ​​​បាល​​​មក​​​ដល់​​​ ហើយ​​​ថា ​ជន​​​​​នេះ​​​សន្លប់​​​ ខណៈ​​​ពេល​​​ស្ថិត​​​​ក្នុង​​​កន្លែង​​​ឃុំខ្លួន​​​របស់​នគរបាល​​​រយៈ​​​ពេល​​​ប្រហែល​១ម៉ោង​​​បន្ទាប់​​​ពី​​​បង្ក​​​គ្រោះ​​​ថ្នាក់​​​។

លោក​​​បាន​​​​​​និយាយ​កាល​​​ពី​​​រសៀល​​​ម្សិល​​មិញ​​​ថា “ជន​​​នេះ​​​ស្ថិត​​​ក្នុង​​​ស្ថានភាព​​​សង្គ្រោះ​​​បន្ទាន់​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត​​​នៅថ្ងៃ​​​េនះ ​ហើយយើង​​​កំពុង​​​រង់​​​ចា​​​ំ។ ប្រសិនបើ​​​ជន​​​នេះ​ដឹង​​​ខ្លួន​​​យើង​​​នឹង​​​បញ្ជូន​​​ទៅសាលា​​​ដំបូង​​​រាជ​ធានី​​​ ដើម្បី​​​ប្រឈម​​​ការ​​​ចោទ​​​ប្រកាន់​​​”។

លោក​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ ឈ្មោះ ​សម្បត្តិ​​​ ថា ជា​​​មន្ត្រី​​​ទ័ព​​​អាកាស​​​នៃ​​​កង​​​យោពល​​​​ខេមរភូមិន្ទ ប៉ុន្តែ លោក​​​មិន​​​ដឹង​​​ពី​​​ឋានន្តរសក្ដិ​​​របស់​​​ជន​​​នេះ​ឡើយ៕សារុន​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស