27 C
Phnom Penh

រដ្ឋាភិបាល​​​ស្នើ​​​ឲ្យ​​​ឡាវ​​​សិក្សា​​​បន្ថែម​​​លើ​​​គម្រោង​​​ទំនប់​​​វារី​​​អគ្គិសនី​​​ដន​​​ សាហុង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហោ ណាំហុង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ បរទេស​​​បាន​​​ស្នើ​​​ឲ្យ​​​ឧប​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​ឡាវ​​​​​​ធ្វើ​​​ការ​​​សិក្សា​​​បន្ថែម​​​ទៀត​​​លើគ​ម្រោង​​​​ទំនប់​​​វារី​​​អគ្គិសនី​​​ដន​​​សាហុង មុន​​​​​​ការ​​​សាង​​​សង់​​​ចាប់​​​ផ្តើម​​​ អំឡុង​​​កិច្ច​​​ប្រជុំ​​​ជាមួយ​​​ប្រេសិត​​​រូប​​​នេះ​​​នៅក្នុង​​​រាជធានីភ្នំពេញ​​​កាល​​​ពីម្សិលមិញ។

គម្រោង​​​ទំនប់​​​វារី​​​អគ្គិសនី​​​កម្លាំង​​​២៥៦​​​មេហ្គាវ៉ាត់ ​​​​​​​​​​​​ដែល​​​គ្រោង​​​សាង​​​សង់​​​កាត់​​​ទន្លេ​​​មេគង្គ​​​ត្រឹម​​​តែ​​​ចម្ងាយ​​​២​​​គីឡូម៉ែត្រ​​​ពី​​​ព្រំដែន​​​កម្ពុជា​​​នោះ​​​ គឺជា​​​ប្រភព​​​នៃ​​​ភាព​​​តាន​​​តឹង​​​ជា យូរ​​​មក​​​ហើយ​​​រវាង​​​ប្រទេស​​​ឡាវ និង​​​ប្រទេស ​​​ជិត​​​ខាង​​​ ដែល​​​ព្រួយ​​​បារម្ភ​​​ខ្លាច​​​ក្រែង​​​គម្រោង​​​នេះ ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល​​​់​​​យ៉ាង​​​ខ្លាំង​​​ដល់​​​បរិស្ថាន​​​។ ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ ​​​សភា​​​ឡាវ​​​បាន​​​អនុម័ត​​​កិច្ច​​​ព្រម​​​ព្រៀង​​​សម្បទាន​​​មួយ​​​ដោយ​​​បើក​​​ផ្លូវ​​​ឲ្យ​គម្រោង​​​នេះ​​​អាច​​​ចាប់​​​ផ្តើម​​​បាន​​​ ដែល​ទំនង​​​ជា​​​នៅ​​​ដំណាច់​​​ឆ្នាំ​​​នេះ​​​។

នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ចេញ​​​កាល​​​ពី​​​ខែ​​​មុន​​​ អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​នៅ​កម្ពុជា​​​ជាង​​​៤០​​​​​​ បាន​​​សំដែង​​​ “ការ​​​ខក​​​ចិត្ត​​​យ៉ាង​​​ខ្លាំង​​​” ចំពោះ​​​សេចក្តី​​​សម្រេច​​​នេះ​​​ ដោយ​​​ លើក​​​ឡើង​​​ថា ប្រទេស​​​ឡាវ​​​នៅ​​​មិន​​​ទាន់​​​វាយ​​​តម្លៃ​​​ពី​​​ផល​​​ប៉ះ​​​ពាល់​​​​​ដែល​​​អាច​​​កកើត​​​មាន​​​​នៅ​​​កម្ពុជា​​​ ថៃ និង​​​វៀតណាម​​​ឲ្យ​​បាន​​​ត្រឹម​​​ត្រូវ​​​​​​នៅ​​​ឡើយ​​​ទេ ​​​​​​​​​។

លោក​​​ ហោ ណាំហុង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការបរទេស​​​ និង​​​ទំនាក់​​​ទំនង​​​អន្តរជាតិ​​​របស់​​​កម្ពុជា ចាប់​​​ដៃ​​​ជាមួយលោក ស៊ុមសាវ៉ាត លេងសាវ៉ាដ​​​ ឧបនាយករដ្ឋ​​​មន្ត្រី​​​ឡាវ​​​  ក្រោយ​​​កិច្ច​​​ប្រជុំ​​​មួយ​​​ក្នុង​​​រាជ​​​​​​ធានី​​​ភ្នំពេញ កាល​​​ពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily
លោក​​​ ហោ ណាំហុង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការបរទេស​​​ និង​​​ទំនាក់​​​ទំនង​​​អន្តរជាតិ​​​របស់​​​កម្ពុជា ចាប់​​​ដៃ​​​ជាមួយលោក ស៊ុមសាវ៉ាត លេងសាវ៉ាដ​​​ ឧបនាយករដ្ឋ​​​មន្ត្រី​​​ឡាវ​​​ ក្រោយ​​​កិច្ច​​​ប្រជុំ​​​មួយ​​​ក្នុង​​​រាជ​​​​​​ធានី​​​ភ្នំពេញ កាល​​​ពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

លោក ហោ ណាំហុង បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​​​​កាល​​​ពី​​​ម្សិលមិញ បន្ទាប់​​​ពី​​​លោក​​​ជួប​​​ប្រជុំ​​​ជា​​​មួយ​​​លោក​​​ ស៊ុម​សាវ៉ាត លេង​​​សាវ៉ាដ   នៅ​​​ក្រសួង​​​ការបរទេស​​​ថា “ពេល​មុន​​​ កម្ពុជា​​​ក៏​​​ដូច​​​ជា​​​ប្រទេស​​​ដែល​​​នៅ​​​ក្រោម​​​ទន្លេ​​​មេគង្គ​​​ផ្សេង​​​ទៀត​​​ដែរ​ ​​​​​មាន​​​ក្តី​​​ព្រួយ​​​បារម្ភ​​​អំពី​​​ការ​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​​​​ដន​​​សាហុង​​​ និង​​​ផល​​​ប៉ះពាល់​​​របស់​​​វា​​​លើ​​​​បរិស្ថាន ចរន្ត​​​ទឹក​​​ហូរ និង​​​ការ​​​បម្លាស់​ទី​​​របស់​​​ត្រី”។

លោក​​​បាន​​​បន្ថែម​​​ថា លោក ស៊ុម​សាវ៉ាត  លេងសាវ៉ាដ​​​ បាន​​​ប្រាប់​​​លោក​​​ថា ការ​​​សិក្សា​​​ដោយ​​​ប្រទេស​​​ឡាវ​​​បង្ហាញ​​​ថា ទំនប់​​​វារី​​​អគ្គិ សនី​​​នេះ​​​គ្មាន​​​ផល​​​ប៉ះពាល់​​​អវិជ្ជ​​​មាន​​​ណា​​​មួយ​​​​​​ឡើយ​​។ ” ប្រទេស​​​ឡាវ​​​តែង​​​តែ​​​និយាយ​​​ថា  ការ​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​នេះ​​​គឺ​​​ស្ថិត​​​នៅ​​​ក្នុង​​​អធិបតេយ្យ​​​ភាព​​​របស់​​​ឡាវ ហេតុ​​​ដូច្នេះ​​​ខ្ញុំ​​​ស្នើ​​​សុំ​​​ឲ្យ​​​មាន​​​ការ​​​សិក្សា​​​បន្ថែម​​​​​​រហូត​​​ដល់​​​ពេល​​​ចាប់​​​ផ្តើម​​​សាង​​​សង់​​​នៅ​​​ដំណាច់​​​​​​ឆ្នាំ​​​២០១៥​​​នេះ​​​”។

រដ្ឋមន្ត្រី​​​ក្រសួង​​​ការបរទេស​​​រូប​​​នេះ​​​បាន​​​បន្ថែម​​​ទៀត​​​ថា លោក​​​បាន​​​សង្កត់​​​ធ្ងន់​​​ចំពោះ​​​ប្រេសិត​រូប​​​​នេះ​​​ អំពី​​​សារៈ​​​សំខាន់​​​នៃ​​​ទន្លេ​​​មេគង្គ​​​សម្រាប់​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ដោយ​​​គូស​​​បញ្ជាក់​​​​​​ពី​​​ការ​​​ត​​​ភ្ជាប់​​​របស់​​​ទន្លេ​​​នេះ​​​ទៅ​​​នឹង​ទន្លេ​​​សាប​​​​​​ និង​​​បរិមាណ​​​ត្រី​​​នៅ​​​កម្ពុជា​​​។

លោក តឹក វណ្ណារ៉ា នាយក​​​ប្រតិបត្តិ​​​វេទិកា​​​ នៃអង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​សាង​​​សង់​​​ទំនប់វារីអគ្គិសនី​​​ដន​​​សាហុង​​​នេះ​​​ត្រូវ​​​តែ​​​ផ្អាក​​​​​​ រហូតទាល់​តែ​​​មាន​​​ការ​​​សិក្សា​​​ឲ្យ​​​បាន​​​ហ្មត់​​​ចត់​​​ជាមុន​​​សិន​​​។​”ប្រទេស​​​ ឡាវ​​​ធ្វើ​​​ការ​​​វាយ​​​តម្លៃ​​​ពី​​​ផល​​​ប៉ះ​​​ពាល់​​​បរិស្ថាន​​​​​​តែ​​​នៅ​​​ក្នុង​​​តំបន់​​​ជុំ​​​វិញ​​​ទំនប់​​​វារី​​​អគ្គិសនី​​​ដន​​​សាហុង​​​តែ​​​ប៉ុណ្ណោះ​​​។ ពួក​​​គេ​​​មិន​​​បាន​​​ធ្វើ​​​ការ​​​សិក្សា​​​ឆ្លង​​​ព្រំដែន​​​ដែល​​​​​​រួម​​​បញ្ចូល​​​ការ​​ផ្តល់​មតិ យោបល់​ពី​កម្ពុជា​​​​​​ វៀតណាម​​​ និង​​​ថៃ​​​ឡើយ​​​។

លោក​​​បាន​​​បន្ថែម​​​ថា ”យើង​​​ចង់​​​សួរ​​​រដ្ឋ​​​មន្ត្រី​​​ឡាវ​​​ថា តើ​​​ឡាវ​​​នឹង​​​ដោះ​​​ស្រាយ​​​បញ្ហា​​​របស់​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ចំនួន​​​៦លាន​​​ទៅ​​​៧លាន​​​នាក់​​​ដែល​​​នឹង​​​រង​​​ផល​​​​​​ប៉ះ​​​ពាល់​​​ដោយ​​​សារ​​​ទំនប់​​​​​​នេះ​​​​​​ដោយ​​​របៀប​​​ណា?”៕ ស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស