34 C
Phnom Penh

​​​​តុលាការ​​​ក្រុង​​​ឲ្យ​​​ស៊ើប​​​អង្កេត​​​ឡើង​​​វិញ​​​ចំពោះ​​​​​​វី​​​ដេអូ​​​ឃ្លីប​​​​​​របស់លោក សុខហួរ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលា​​​ការ​​​ក្រុង​​​ភ្នំ​​​ពេញ​​​នៅ​​​ថ្ងៃ​​​នេះ​​​បាន​​​បញ្ជា​​​ឲ្យ​​​​​​មាន​​​ការ​​​​​​ស៊ើប​​​អង្កេត​​​​​​ស្រាវ​​​ជ្រាវ​​​ឡើង​​​វិញ​​​ចំពោះ​​​វី​​​ដេអូ​​​ឃ្លីប​​​ ដែល​​​បង្ហោះ​​​លើ​​​ហ្វេស​​​ប៊ុក​​​​​​របស់​​​លោក ហុង សុខហួរ សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណបក្ស​​​ប្រឆាំង​​​​​​​​​​​​​​ដែល​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ក្លែង​​​​​​ឯកសារ​​​សាធារណៈ​​​ និង​​​​​​ញុះញង់​​​។

ក្រោយ​​​ពី​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ប្រហែល​​​៣០​​នាទី​​​នៅ​​​រសៀល​​​នេះ ប្រធាន​​​​​​ក្រុម​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ លោក រស់ ពិសិដ្ឋ បាន​​​​​​ប្រកាស​​​ថា “ប្រ​​​គល់​​​ការ​​​ស៊ើប​​​អង្កេត​​​​​​​​ទៅ​​​ចៅ​​​ក្រម​​​​​​តុលាការ​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ។ សម្រេច​​​ឲ្យ​​​ភាគី​​​ជន​​​ជាប់​​​ចោទ​​​ដាក់​​​កាល​​​បរិច្ឆេទ​​​​​​ឲ្យ​​​បាន​​​ច្បាស់​​​អំពី​​​​​ឯក​​​សារ​​​​​​ដែ​​​ល​​​ដក​​​ចេញ​​​ពី​​​​​​អ៊ិន​​​ធឺណិ​​​ត​​​ និង​​​សូម​​​បញ្ជាក់​​​ពី​​​លេខ​​​ម៉ាស៊ីន​​​ និង​​​សម្ភារ​​​ដល់​​​តុលាការ”។

លោក ជួង ជូងី មេ​​​ធាវី​​​របស់​​​លោក សុខហួរ បាន​​​ជំទាស់​​​នឹង​​​ការ​​​ចាត់​​​របេៀប​​​នេះ ដោយ​​​និយាយ​​​ថា តុលាការ​​​​​​គួរ​​​តែ​​​បន្ត​​​សវ​​​នាការ។

លោក ជូងី បាន​​​និយាយ​​​ថា ​​​”ការ​​​សម្រេច​​​ចាត់​​​របៀប​​​របស់​​​តុលាការ​​​ក្រុង​​​ភ្នំពេញ​​​ មិន​​​សម​​​ហេតុ​​​​​​សម​​​ផល​​​ទេ ពី​​​ព្រោះ​​​គាត់​​​មិន​​​ទាន់​​​បាន​​​បង្ហាញ​​​ភ័ស្តុតាង​​​ដោះ​​​បន្ទុក​​​នៅ​​​ឡើយ​​​ទេ”។​​​​​​

ក្នុង​​​សវនាការ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក សុខ​​​ហួរ បាន​​​បដិ​​​សេធ​​​​​​ថា​​​មិន​​​បាន​​​​​​​​​ក្លែង​​​ឯក​​​សារ​​​​​​ទេ ដោយ​​​និយាយ​​​ថា លោក​​​បាន​​​រក​​​ឃើញ​​​ឯក​​​សារ​​​នោះ​​​តាម​​​អ៊ិនធឺណិត​​​ច្រើន​​​ឆ្នាំ​​​​​​​​​មក​​​ហើយ។

សមាជិក​​​ព្រឹទ្ធ​​​សភា ​​​អាយុ​​​៥៩​​​ឆ្នាំ​​​រូប​​​​​​នេះ​​​ ដែល​​​​​​ទទួល​​​បាន​​​ការ​​​​​​ជ្រើស​​​​​​ឲ្យធ្វើ​​​ជា​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​សម្រាប់​​​គណបក្ស​​​ សម រង្ស៊ី កាល​​​ពី​​​ឆ្នាំ​​​២០១២​​​ ត្រូវ​​​​​​បាន​​​​​​នគរ​​​បាល​​​​​​​​​​​​ប្រដាប់​​​អាវុធ​​​​​​​​​​​​ចាប់​​​ខ្លួន​​​​​​​​​​​​កាល​​​ពីថ្ងៃ​​​ទី​​​១៥​​​ ខែ​​​សីហា​​​ ប៉ុន្មាន​​​ថ្ងៃ​​​​​​​​​ប៉ុណ្ណោះ​​​បន្ទាប់​​​ពី​​​លោក​​​នាយក​​​​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ចេញ​​​​​​បទ​​​បញ្ជា​​​ឲ្យ​​​​​​ចាប់​​​ខ្លួន​​​​​​លោក​​​ពាក់​​​ព័ន្ធ​​​​​​នឹង​​​ការ​​​បង្ហោះ​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ ដែល​​​​​​​​​បង្ហាញ​​​អំពី​​​សន្ធិសញ្ញា​​​ព្រំដែន​​​ក្លែង​​ក្លាយ។

​​​​​​លោក សុខហួរ​​​ បាន​​​ដើរ​​​តួ​​​នាទី​​​យ៉ាង​​​សំខាន់​​​​​​ក្នុង​​​យុទ្ធ​​​នាការ​​​កន្លង​​​មក​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ដើម្បី​​​លាត​​​ត្រដាង​​​ការ​​​ទន្ទ្រាន​​​​​​របស់​​​វៀត​​​ណាម​​​ចូល​​​កម្ពុជា៕​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស