28 C
Phnom Penh

មនុស្សប្រាំនាក់​រង​របួស ហើយ​ពីរនាក់​ត្រូវ​ចាប់ខ្លួន​​បន្ទាប់ពី​វាយ​តប់គ្នានៅ​​​ក្នុង​​​​វត្ត​អារាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរ​បាល​ម្នាក់​បាន​និយាយ​កាលពី​ម្សិលមិញ​ថា បុរស​ពីរ​នាក់​ត្រូវ​​បាន​ចាប់​ខ្លួន​​ក្នុង​ខេត្ត​បាត់ដំបង ​កាលពី​យប់​ថ្ងៃ​អង្គារ បន្ទាប ់ ពី​មនុស្ស​ប្រាំនាក់​​​​រង​របួស ក្នុង​​​នោះ​​​​ពីរ​នាក់​រង​របួស​ធ្ងន់​ នៅ​ពេល​​មាន​ការវាយ​តប់​គ្នា​ក្នុង​​​​វត្ត​​អារាម​​​អំឡុង​ពិធីបុណ្យ​​កាន់​បិណ្ឌ​។

លោក ស៊ា ធី ​អធិការ​នគរ​បាល​ស្រុក​រកា​​​គិរី ​មាន​ប្រសាសន៍​ថា ​​ការ​វាយ​តប់គ្នា​​នៅ​វត្ត​​ព្រែក​​​​ជីក ក្នុង​ឃុំព្រែក​ជីក ​បាន​​កើត​ឡើង​​អំឡុង​​​ពេល​​​មាន​​​​​ការ​​​ផឹក​ស៊ីស្រវឹង​ជោកជាំ​មួយ​​​នា​​​ពេល​​​ល្ងាច​​​​​នៅ​​​វត្ត​នេះ ហើយវា​​​កើត​​​ឡើង​​​រវាង​​​​​មនុស្ស​ប្រហែល៦នាក់ និងមនុស្ស​​​​មួយ​ក្រុមផ្សេង​​​​ទៀត​មាន​​គ្នា​​ប្រាំបី​នាក់ប្រដាប់​​​ដោយ​កាំបិត​​​មក​ពី​ស្រុក​​​​គាស់​ក្រឡ​ជាប់​គ្នា​នោះ។ ​

លោក ធី បាន​ថ្លែង​ថា ​​”​ជម្លោះ​នេះ​​ចាប់​ផ្ដើម​ឡើង​ដោយ​ការ​​​ទាស់​​​ទែង​​​ពាក្យ​សម្ដី​ ហើយ​បន្ទាប់​មក​​​ឈាន​ដល់​​ការ​ប្រើ​ដំបង​ និង​គប់​ដុំថ្ម​ដាក់​គ្នា និង​មាន​ការ​ប្រើ​កូនកាំបិត​ទៀត​ផង”​​។

លោក​បាន​បន្ថែម​ថា ​មនុស្ស​ពីរ​នាក់​រង​របួស​ក្បាល​ធ្ងន់ធ្ងរ​ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន ចំណែក​មនុស្ស​បី​នាក់​ទៀតដែល​​​រង​របួស​ស្រាល ហើយ​​​ដេក​​​​​ព្យាបាល ​នៅ​ផ្ទះនោះ​ បាន​ធូរស្រាល​ហើយ​។

អធិការ​នគរ​បាល​រូប​នេះ​បាន​ថ្លែង​ថា បុរស​ពីរ​នាក់​មកពី​​​ក្រុម​នៅ​ស្រុក​គាស់ក្រឡ ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់ពី​​​ការ​វាយ​តប់​គ្នា​​ ហើយ​​​កំពុង​​​​​​​ឃុំខ្លួននៅ​​ប៉ុស្តិ៍​នគរ​បាល​​​នៅ​​​ឡើយ​។ លោក​បាន​បដិសេធ​មិន​ប្រាប់​​ឈ្មោះ ​បុរស​ទាំង​ពីរ​នាក់​នេះ​ទេ៕ សារុន​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស