29 C
Phnom Penh

លោក រង្ស៊ីថា គ្មានគម្រោងជួប ជាមួយមេដឹកនាំហ៊្វុនស៊ិនប៉ិចទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី មេដឹក​​​នាំ​​​បក្ស​​​ប្រ​​​ឆាំង​​​ បាន​​​បដិសេធ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា លោក​​​គ្មាន​​​គម្រោង​​​ជួប​​​ជាមួយ​​​​​​សម្តេច​​​ក្រុម​​​ព្រះ នរោត្តម​​​ រណ​​​ឫទិ្ធ​​​ ដើម្បី​​​ពិ​​​ភាក្សា​​​អំពី​​​​​​ការ​​​ចូល​​​រួម​​​គណបក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​ជាមួយ​​​គណបក្ស​​​ហ៊្វុនស៊ិន​​​ប៉ិច​​​តទល់​​​នឹង​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​​​​ មុន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​​​​ឆ្នាំ​​​២០១៨​​​ទេ។ ​​​​​​​​​

វិទ្យុ​​​អា​​​ស៊ី​​​សេរីរាយ​​​ការណ៍​​​សប្តាហ៍​​​នេះ​​​ថា មេដឹក​​​នាំ​​​នៃ​​​បក្ស​​​ទាំង​​​ពីរ​​​​​​នឹង​​​ជួប​​​គ្នា​​​នៅ​​​ខែ​​​នេះ​​​ ដើម្បី​​​ពិភាក្សា​​​គ្នា​​​​​​អំពី​​​ការ​​​ចូល​​​រួម​​​គ្នា។ 

ក្នុង​​​ការ​​​បង្ហោះ​​​តាម​​​ហ្វេស​​​ប៊ុក​​​ លោក រង្ស៊ី ដែល​​​តំណាង​​​សម្តេច​​​ក្រុម​​​ព្រះ​​​​​​នៅ​​​អ៊ឺ​​​រ៉ុប​​​​​​នា​​​ទស​​​វត្សរ៍​​​​​​ឆ្នាំ​​​១៩៨០​​​ ប៉ុន្តែ​​​បាន​​​បែក​​​បាក់​​​គ្នា​​​​​​ជា​​​មួយ​​​ព្រះ​​​អង្គ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា មិន​​​មាន​​​គម្រោង​​​បែប​​​នេះ​​​ទេ។​​​ 

លោក រង្ស៊ី បាន​​​​​​សរសេរ​​​ថា “ពាក្យចចាមអារ៉ាម​​​ថា CNRP គិតជួបជាមួយ FUNCINPEC នោះ មិនពិតទេ! គណបក្សសង្គ្រោះជាតិ ជាក្តីសង្ឃឹមតែមួយគត់​​​សម្រាប់​​​ប្រជារាស្ត្រ​​​ខ្មែរ។ យើង​​​មិន​​​​​​ទៅ​​​ចំណាយ​​​ពេល​​​ក្នុងរឿងឥត​​​ប្រយោជន៍​​​ទេ”។ 

ទាក់​​​ទង​​​តាម​​​ទូរ​​​ស័ព្ទ​​​នៅ​​​អ៊ឺ​​​រ៉ុប ប្រពន្ធ​​​លោក រង្ស៊ី គឺ​​​លោកស្រី ជូឡុង សូមួរ៉ា​​​ បាន​​​​​​មាន​​​​​​ប្រសាសន៍​​​ថា ប្តី​​​របស់​​​​​​លោក​​​ស្រី​​​​​​មិន​​​​​​មាន​​​ពាក្យ​​​អ្វី​​​ត្រូវ​​​និយាយ​​​បន្ថែម​​​ទេ។​​​​​​​​​​​​​​​​​​​​​ 

លោក រង្ស៊ី​​​ បាន​​​ធ្វើ​​​ជា​​​​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ហិរញ្ញ​​​វត្ថុ​​​​​​​​​របស់​​​សម្តេច​​​ក្រុម​​​ព្រះ​​​​​​​​ពី​​​ឆ្នាំ​​​១៩៩៣​​​​​​ដល់​​​ឆ្នាំ​​​១៩៩៤ មុន​​​​​​​​​នឹង​​​​​​លោក​​​ត្រូវ​​​បាន​​​គេ​​​បណ្តេញ​​​ចេញ​​​ពី​​​សភា។​​​ 

បន្ទាប់​​​ពី​​​​​​បង្កើត​​​គណបក្ស​​​ផ្ទាល់​​​ខ្លួន​​​ លោក រង្ស៊ី​​​ បាន​​​​​​ចង​​​សម្ពន្ធ​​​ភាព​​​​​​ជា​​​មួយ​​​សម្តេច​​​ក្រុម​​​ព្រះ​​​ដើម្បី​​​តទល់​​​នឹង​​​​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ក្នុង​​​​​​ការ​​​បោះ​​​ឆ្នោត​​​នា​​​ឆ្នាំ​​​១៩៩៨ និង​​​ឆ្នាំ​​​២០០៣ ប៉ុន្តែ​​​ទី​​​បញ្ចប់ សម្តេច​​​ក្រុម​​​ព្រះ​​​បាន​​​ចូល​​​រួម​​​ជាមួយ​​​​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​​​​ក្នុង​​​រដ្ឋា​​​ភិបាល​​​ទាំង​​​ពីរ​​​លើក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស