27 C
Phnom Penh

សហជីព​យល់ព្រម​​បញ្ឈប់ការ​តវ៉ា ហើយ​រោងចក្រ​ដក​ពាក្យ​បណ្តឹង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​តុលាការ​​​មួយរូប និង​​​សមាជិក​​​សហជីព ​​​បាននិយាយ​​​ថា ការ​​​តវ៉ា​​​ជុំវិញការ​​​បង្កើត​​​សហ​ជីព​​​ថ្មីនៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរមួយ​​​​ក្នុងខេត្ត​​​កំពង់​​​ស្ពឺ​​​បាន​​​បញ្ចប់​​​កាល​​​ពី​​​ម្សិល​មិញ​ បន្ទាប់​​​ពី​​​អ្នក​​​គ្រប់​គ្រង​​​បាន​​​ដក​​​ពាក្យ​​​បណ្តឹង ​​​ប្តឹង​​​កម្មករ ដែលជាប់ពន្ធនាគារ​​​​ពី​​​រនាក់​​​​​​ជាថ​​​្នូរ​​​នឹង​​​ការ​​​ឲ្យអ្នក​​​តវ៉ា​ទាំង​​​អស់​​​យល់​​​ព្រម​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​វិញ​​​។

យោង​​​តាម​​​មន្ត្រី​​​ម្នាក់​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​គ្រប់​​​គ្រង​​​នៅ​​​រោង​​​ចក្រ Agile Sweater ក្នុង​​​ក្រុង​​​ច្បារ​​​មន បានយល់ព្រម​ដក​​​ពាក្យ​​​បណ្តឹង​​​ពី​​​​​​បទ​​​ឆបោក និ​​​ងពីបទ​​​ញុះ​​​ញង់​​ប្តឹង​កម្មករ​​​បី​​​នាក់​​​ដែល​​​​​​ស្វះ​​​ស្វែងធ្វើ​​​យ៉ាង​​​ណា​​​ឲ្យ​​​សហព័ន្ធ​​​សហជីព​​​កម្មករ​​​អាស៊ាន​​​ឈរ​​​ជើង​​​នឹង​​​ ប៉ុន្តែ​​​នៅ​​​តែ​​​មាន​​​គម្រោង​​​បណ្តេញ​​​ពួក​​​គេ​​​ចេញ​​​ដដែល​​​។

​​​លោក សុខ រ៉ាវុធ ទី​​​ប្រឹក្សា​​​អ្នកគ្រប់​​​គ្រង​​​រោង​​​ចក្រ​​​ និ​​​ងជា​​​ប្រធាន​​​សហជីព​​​សេរី​​កម្ម​​​ករ​​​ប្រជា​ធិបតេយ្យ​ (TUWFPD) ដែល​​​ជា​​​សហជីព​​​តែ​​​មួយ​​​គត់​​​ដំណើរ​​​ការ​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​នេះបាន​មាន​ប្រសាសន៍ថា “​រោង​ចក្រ​និង​រូបខ្ញុំ​នៅ​ថ្ងៃនេះ​​បាន​សម្រេច​ដក​ពាក្យ​បណ្តឹង​ ពីព្រោះ​យើង​​បាន​ឈាន​ដល់​ការ​យោគយល់គ្នា​ ហើយ​យើង​ចង់​ឲ្យ​​កម្មករ​ដែល​ធ្វើការ​តវ៉ា​ទាំងអស់​ត្រឡប់ទៅ​ធ្វើការ​វិញ”។ ​​​លោក​​​បាន​​​ថ្លែង​​​បន្ត​​​ថា “វា​​​ជា​​​ការ​​​ឈ្នះ​​​សម្រាប់​​​គ្រប់​​​គ្នា”​​​។

អួង ផារី និង អីុ ថារី ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ដាក់​​​ពន្ធនាគារ​​​កា​​​ល​​​ពី​​​សប្តាហ៍​​​មុន ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ជាមួយ​​​ ហ៊ាង ឌី ដែល​​​កំពុង​​​លាក់​​​ខ្លួន​​​ បន្ទាប់​​​ពី​​​យុទ្ធនាការ​​​ជំរុញ​​​ឲ្យ​​​កម្មករ​​​ផ្តាច់​​​ខ្លួន​​​ពី TUWFPD ហើយ​​​ទៅ​​​ចូល​​​រួម​​​ជា​​​មួយ UFAW ដែល​​​សន្យា​​​ថា នឹង​​​ស្ថិត​​​នៅ​​​ឯករាជ្យនៅ​រោង​ចក្រ​នោះ។

យោង​​​តាម​​​លោក រ៉ាវុធ បាន​​​ឲ្យ​​​ដឹង​​​ថា បើ​​​ទោះ​​​ជារោង​​​ចក្រ​​​យល់​​​ព្រម​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​អ្នក​​​ទាំង​​​បី​​​ដោយ​​​អនុញ្ញាត​​​ឲ្យ​​​ដោះ លែង ផារី និង​​​ ថារី ក៏​​​ដោយ ក៏​​​បុរស​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​​​​នឹង​​​នៅ​​​តែត្រូវ​​​​បណ្តេញ​​​ចេញ​​​ពីការ​​​ងារ​​​របស់​​​ខ្លួន​​​ដដែល​​​។

លោក​​​បាន​​​ថ្លែង​​​ថា “រោង​​​ចក្រ​​​នឹង​​​បញ្ចប់​​​កិច្ច​​​សន្យា​​​របស់ពួកគេ​​​ ហើយ​​​បង់​​​ប្រាក់​​​អតីត​​​ការ​​​ងារឲ្យ​ពួកគេ​​​​តាម​​​ច្បាប់​​​ការ​​​ងារ​​​”។

ការ​​​តវ៉ា​​​មាន​​​សភាព​​​ខ្លាំង​​​ក្លា​បំផុត​​​​​​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ នៅ​​​ពេល​​​លោក សំ សាក់​​​ប្រធាន​​​ការិយាល័យ​​​នគ​​​របាល​​​ព្រហ្ម​​​ទណ្ឌ​​​កម្រិត​​​ធ្ងន់​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ព្រះរាជ​​​អាជ្ញា​​​ កែវ សុធា បាន​​​ប្រាប់​​​កម្មករ​​​ប្រហែល​​​​​​៦០០នាក់​​​​​​ដែល​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​សាលា​​​ដំបូង​​​ខេត្ត​​ថា​ពួក​​​គេ​​​នឹង​​​ត្រូវ​​​ប្រឈម​​​មុខ​​​ជាមួយ​​​យោធា​​​ប្រសិន​​​បើ​​​ ពួក​​​គេ​​​មិន​​​ព្រម​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​វិញ​​​។ លោក សុធា បាន​​​បដិសេធ​​​នៅថ្ងៃ​​​បន្ទាប់​​​ថា លោក​​​មិន​​​បាន​​​គំរាម​​​អ្នក​​​តវ៉ា​​​ឡើយ​​​។

នៅពេល​​​ទាក់ទង​​​កាល​​​ពី​​​ម្សិលមិញ ​​​លោក ឡី សុខជា អគ្គលេខាធិការ​​​រង​​​ UFAW ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សហជីព​​​បាន​​​លុប​​​ចោល​​​ផែន​​​ការ​​​ដឹក​​​កម្មករ​​​១០​​​ឡាន​​​ទៅ​​​ធ្វើ​​​ការ​​​តវ៉ា​​​ក្នុងរាជ​​​ធានីភ្នំពេញ​​​​​​កាល​​​ពី​​​ម្សិលមិញ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “រោង​​​ចក្រ​​​ និង​​​លោក ​​​សុខ រ៉ាវុធ បាន​​​យល់​​​ព្រម​​​ដក​​​ពាក្យ​​​បណ្តឹង ​​​ហើយ​​​សហជីព​​​របស់​​​យើង​​​នឹង​​​ឈប់​​​ដឹក​​​នាំ​​​ការ​​​តវ៉ា​​​។ បន្ទាប់​​​ពី​​​ក្រុមហ៊ុន​​​ដក​​​ពាក្យ​​​បណ្តឹង ​​​តំណាង​​​សហជីព​​​ពីរ​​​រូប​​​ប្រហែល​​​ត្រូវ​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​​”។

លោក សុខជា បាន​​​ថ្លែង​​​ថា UFAW នៅ​​​មាន​​​សមាជិក​​​ផ្លូវ​​​ការ​​​តែ​​​ប្រាំ​​​មួយ​​​រូប​​​ប៉ុណ្ណោះ​​​ក្នុង​​​រោង​​​ចក្រ​​​ ហើយ​​​នឹង​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​ចរចា​​​ជាមួយ​​​អ្នកគ្រប់​​​គ្រង​​​ដើម្បី​ពង្រីក​វត្តមាន​របស់ខ្លួន​ “ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​នេះ​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន”​​​។

បើ​​​ទោះ​​​ជា​​​មាន​​​ការ​​​ំពឹង​​​​​​ទុក​​​ពី​​​សហជីព និ​​​ង​​​ អ្នក​​​គ្រប់​​​គ្រង​​​ថា បុរស​​​ដែល​​​ជាប់​​​ពន្ធនាគារ​​​ទាំង​​​ពីរ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ញុះ​​​ញង់​​​ឲ្យ​​​ប្រព្រឹត្តិ​​បទ​​​ឧក្រិដ្ឋ​​​ ក្លែង​​​ឯកសារ​​​ បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​​​ដោយ​​​ចេតនា និង​​​គំរាម​​​កំហែង​​​កម្មករ​​​នោះ នឹង​​​ត្រូវ​​​ដោះ​​​លែង​​​ក៏​​​ដោយ​​​ ក៏​​​លោក សុធា បាន​​​បដិសេធ​​​មិន​​​និយាយ​​​អ្វី​​​ឡើយ​​​។ លោក​​​បាន​​​ថ្លែង​​​ថា “យើង​​​នឹង​​​សើុប​​​អង្កេត​​​ ​​​បន្ថែម​​​ទៀត​​​​​​ ប៉ុន្តែ​សម្រាប់​ជន​​​ដៃ​​​ដល់​វិញ យើង​​​នឹង​​​ចាត់​​​វិធានការ​​​តាម​​​ច្បាប់​​​”។

លោក វីលៀម កុនគ្លីន (William Conklin) នាយក​​​មជ្ឈមណ្ឌល​​​សាមគ្គីភាព ជា​​​អង្គការ​​​សិទ្ធិ​​​ការ​​​ងារ​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​បាន​​​ថ្លែង​​​ថា បើ​​​ទោះ​​​ជា​​​ដំណោះ​​​ស្រាយ​​​នោះ​​​ជា​​​ព័ត៌មាន​​​ល្អ​​​ក៏​​​ដោយ ក៏​​​ស្ថាន​​​ភាព​​​នៅ​​​រោង​​​ចក្រ ទី​​​ដែល​​​​​​សហជីព​​​តែមួយ​គត់​ធ្វើការ​​​យ៉ាង​​​ជិត​​​​​​ស្និទ្ធ​​​ជាមួ​​យ​​​អ្នក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ​​​​​​ “មិន​​​ទាន់​​​ល្អ​​​ដែរ”។

លោក​​​បាន​​​ថ្លែង​​​ថា “សមាជិកសហជីព​​​ពិត​​​ប្រាកដ​​​ឆ្អែតចិត្ត​​​នឹង​​​សហជីព​​​ដែល​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​អ្នក​​​គ្រប់គ្រង ហើយ​​​យើង​​​ត្រូវ​​​ដក​​​ខ្លួន​​​ចេញ​​​ពី​​​រឿង​នោះ។ នោះ​​​គឺជា​​​អ្វី​​​ដែល ​​​​​​ប្រសើរ​​​បំផុត​​​សម្រាប់​​​ទំនាក​​​់​​​ទំនង​​​​​​ឧស្សា​​​ហ​​​កម្ម​​​ទាំងមូល​”៕សារុន (រាយការណ៍​​​ដោយ Matt Blomberg)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស