28.4 C
Phnom Penh

ជន​​​ជាតិ​​​ម៉ាឡេ​​​ស៊ី​​​ពីរ​​​នាក់​​​ប្តី​​​ប្រពន្ធ​​​កាត់​​​ឲ្យ​​​​​ជាប់​​​ទោស​​​ព្យួរក​​​ទាក់​​​ទិន​​​ឃាតកម្ម​​​​​​លើ​​​ស្ត្រី​​​បម្រើ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​​​​របាយការណ៍​​​​​​​​​​​​ព័ត៌មាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​ជាតិ​​​ម៉ាឡេស៊ី​​​ពីរ​​​នាក់​​​ប្តី​​​ប្រពន្ធ​​​​​​​​​​​​​​​​​​​​​ដែល​​​កាត់​​​ឲ្យ​​​ជាប់​​​​​​ទោស​​​​​​​​​​​​ពី​​​បទ​​​ឃាត​​​កម្ម​​​​​​លើ​​​​​​ស្ត្រី​​​​​​បម្រើ​​​ជន​​​ជាតិ​​​ខ្មែរ​​​​​​របស់​​​គេ​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​ ត្រូវ​​​បាន​​​​​​សាលា​​​ឧទ្ធរណ៍​​​​​​ម៉ាឡេ​​​ស៊ី​​​ ផ្តន្ទា​​​ទោស​​​ប្រ​​​ហារ​​​ជីវិត​​​​​​​​​ដោយ​​​ព្យួរ​​​ក​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ។​​​

​​​ដក​​​ស្រង់​​​​​​​​​ម៉ាឡេ​​​​​​ម៉េល​​​អន​​​ឡាញ ​​​កា​​​សែត​​​ស្ត្រេតស៍ ថែម​​​ស៍ បាន​​​រាយ​​​ការណ៍​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ថា សាលា​​​ឧទ្ធរណ៍​​​​​​បាន​​​ប្តូរ​​​​​​ការ​​​កាត់​​​​​​ឲ្យ​​​ជាប់​​​ទោស​​​ពី​​​បទ​​​ឃាត​​​កម្ម​​​ឆ្នាំ​​​​​​២០១៣​​​ប្រ​​​ឆាំង​​​​​​លោក ស៊ូ ជូ​​​ទុង​​​និង​​​ប្រពន្ធ​​​គាត់​​​ឈ្មោះ​​​​​​ជិន ឆុយ​​​លីង​​​​​​ទៅ​​​ជា​​​ឃាតកម្ម​​​​​​ដែល​​​មាន​​​ទោស​​​​​​​​​​​​​​​​​​​​​ធ្ងន់​​​​​​គឺ​​​ទោស​​​ប្រហារ​​​ជីវិត។

​​​ជន​​​ជាតិ​​​ម៉ាឡេ​​​​​​ស៊ី​​​ទាំង​​​ពីរ​​​នាក់​​​ប្តី​​​​​​ប្រពន្ធ​​​​​​បាន​​​រក​​​ឃើញ​​​ថា​​​មាន​​​ទោស​​​ពី​​​បទ​​​​​​សម្លាប់​​​​​​​​​ស្ត្រី​​​​​​​​​បម្រើ​​​​​​របស់​​​គេ​​​កាល​​​ពី​​​ឆ្នាំ​​​២០១២ គឺ​​​​​​ ម៉ី ស៊ី​​​ចាន់​​​ អាយុ​​​ ២៣​​​ឆ្នាំ​​​ ដែល​​​​​​គេ​​​រក​​​ឃើញ​​​​​​សាក​​​សព​​​​​​ស្គម​​​ស្គាំង​​​​​​នៅ​​​ក្នុង​​​ផ្ទះ​​​របស់​​​គេ​​​ ហើយ​​​មាន​​​ស្នាម​​​របួស​​​និង​​​ជាំ​​​ពេញ​​​ខ្លួន​​​។​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​​​តាម​​​​​​របាយ​​​ការណ៍​​​​​​ព័ត៌មាន​​​​​​ឲ្យ​​​ដឹង​​​ថា បុព្វ​​​ហេតុ​​​នៃ​​​​​​ការ​​​ស្លាប់​​​​​​បាន​​​កំណត់​​​ថា​​​​​​មាន​​​ការ​​​រលាក​​​ក្រពះ​​​ធ្ងន់​​​ធ្ងរ​​​​​​ ដោយ​​​សារ​​​តែ​​​​​​​​​ដំបៅ​​​ក្រពះ​​​ទាក់​​​ទង​​​នឹង​​​​​​ការ​​​ធ្វើ​​​បាប​​​​​​ ដែល​​​ទំនង​​​កាន់​​​តែ​​​​​​មាន​​​សភាព​​​ធ្ងន់​​​ធ្ងរ​​​​​​ដោយ​​​ការ​​​​​​អត់​​​អាហារ។​​​​​​​​​​​​

កាសែត​​​បាន​​​បន្ត​​​ថា​​​​​​ជន​​​ជាតិ​​​ម៉ាឡេស៊ី​​​​​​ប្តី​​​ប្រពន្ធ​​​ពីរ​​​នាក់​​​​​​បាន​​​ណែ​​​នាំ​​​មេ​​​ធាវី​​​របស់​​​គេ​​​ឲ្យ​​​ប្តឹង​​​​​​សាទុក​​​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​​​​ទៅ​​​តុលា​​​ការ​​​សហព័ន្ធ។

លោក​​​ ជុំ សុន្ទរី​​​ អ្នក​​​នាំ​​​ពាក្យ​​​​​​ក្រសួង​​​ការ​​​បរទេស​​​កម្ពុជា បាន​​​និយាយ​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​អំពី​​​​​​ការ​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ទេ ហើយ​​​បដិ​​​សេធ​​​មិន​​​អត្ថា​​​ធិប្បាយ​​​។​​​​​​​​​​​​

លោក ជួប ណារ័ត្ន​​​ អនុ​​​ប្រ​​​ធាន​​​​​​​​​​​​នាយក​​​ដ្ឋាន​​​​​​​​​មុខងារ​​​និង​​​ហត្ថ​​​កម្ម​​​នៃ​​​ក្រសួង​​​ការ​​​ងារ​​​ បាន​​​និយាយ​​​ថា​​​លោក​​​បាន​​​អាន​​​សាលដី​​​កា​​​របស់​​​តុលាការ​​​​​​ក្នុង​​​សារ​​​ព័ត៌មាន។​​​ លោក​​​បាន​​​និយាយ​​​ថា ​​​លោក​​​ពេញ​​​ចិត្ត​​​ចំពោះ​​​​​​​​​​​​​​​ការ​​​កាត់​​​ទោស​​​​​​ជន​​​ជាតិ​​​ម៉ាឡេស៊ី​​​ពីរ​​​នាក់​​​ប្តី​​​ប្រពន្ធ​​​ ប៉ុន្តែ​​​បាន​​​បដិសេធ​​​មិន​​​​​​អត្ថា​​​ធិប្បា​​​យ​​​ចំពោះ​​​ការ​​​​កាត់​​​ឲ្យ​​​​​​ទោស​​​ប្រហារ​​​ជី​​​វិត​​​ទេ។​​​​​​​​​

ក្នុង​​​ឆ្នាំ​​​២០១១ ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន​​​ សែន​​​ បាន​​​ដាក់​​​បម្រាម​​​​​​មិន​​​ឲ្យ​​​បញ្ជូន​​​ស្ត្រី​​​បម្រើ​​​តាម​​​​​​ផ្ទះ​​​ទៅ​​​ប្រទេស​​​ម៉ាឡេ​​​ស៊ី​​​ ព្រោះ​​​មាន​​​ភ័ស្តុតាង​​​យ៉ាង​​​ច្រើន​​​​​​ដែល​​​ថា ខ្មែរ​​​នៅ​​​ទី​​​នោះ​​​​​​ត្រូវ​​​គេ​​​ធ្វើ​​​បាប​​​ បង្ខំ​​​ឲ្យ​​​ជំពាក់​​​បំណុល​​​និង​​​ហិង្សា​​​ផ្នែក​​​ផ្លូវ​​​ភេទ។

​​​​​​ក្នុង​​​ខែ​​​មីនា ក្រសួង​​​​​​ការ​​​ងារ​​​​​​បាន​​​និយាយ​​​ថា​​​ប្រទេស​​​កម្ពុជា​​​​​​បាន​​​យល់​​​ព្រម​​​លើ​​​អនុស្សារ​​​ណៈ​​​​​​នៃ​​​ការ​​​យោគ​​​យល់​​​គ្នា​​​​​​ថ្មី​​​មួយ​​​ដែល​​​នឹង​​​​​​លើក​​​បម្រាម​​​​​​នោះ ហើយ​​​ដាក់​​​វិធានការ​​​ថ្មី​​​ ដើម្បី​​​ការពារ​​​ស្ត្រី​​​បម្រើ​​​តាម​​​ផ្ទះ ហើយ​​​កំពុង​​​រង់​​​ចាំ​​​​​​ប្រទេស​​​ម៉ាឡេស៊ី​​​ ដើម្បី​​​ចុះ​​​ហត្ថ​​​លេខា។

កាល​​​ពី​​​ម្សិល​​​មិញ​​​ លោក ណារ័ត្ន​​​ បាន​​​និយាយ​​​ថា​​​ប្រទេស​​​ម៉ាឡេស៊ី​​​​​​បាន​​​យល់​​​ព្រម​​​លើ​​​អនុស្សារណៈនោះ​​​​​​រួច​​​ហើយ និង​​​ថា​​​បម្រាម​​​នោះ​​​នឹង​​​លើក​​​​​​ឆាប់ៗ​​​នេះ។​​​​​​​​​​​​​​​​​​​​​

លោក ណារ័ត្ន​​​ បាន​​​និយាយ​​​ថា “គេ​​​នឹង​​​ចុះ​​​ហត្ថ​​​លេខា​​​ឆាប់ៗ​​​នេះ នៅ​​​ចុង​​​ឆ្នាំ​​​នេះ។ យើង​​​ទើប​​​តែ​​​រៀប​​​ចំ​​​កាល​​​វិភាគ​​​​​​សម្រាប់​​​​​​រដ្ឋ​​​មន្ត្រី​​​​​​នៃ​​​ប្រទេស​​​ទាំង​​​ពីរ​​​ចុះ​​​ហត្ថ​​​លេខា”។ លោក ណារ័ត្ន បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​សេច​​​ក្តី​​​លម្អិត​​​ទេ ដោយ​​​រង់​​​ចាំ​​​កិច្ច​​​ព្រម​​​ព្រៀង​​​បាន​​​ធ្វើ​​​រួច​​​រាល់​​​សិន​​​៕​​​ រើន​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស