38 C
Phnom Penh

នាយក​​​រដ្ឋ​​​មន្ត្រីអំពាវ​​​នាវ​​​ឲ្យ​​​អនុវត្ត​​​បម្រាម​​​លើ​​​​​​ម្សៅ​ទឹកដោះ​​​គោកូនក្មេង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន​​ សែន បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​​​​ការ​​​អនុវត្ត​​​​​​ច្បាប់​​​ស្តី​​​អំពី​​​ការ​​​ផ្សព្វ​​​ផ្សាយ​​​ និង​​​ការ​​​លក់​​​ម្សៅ​​​ទឹក​​​ដោះ​​​គោ​​​កូន​​​ក្មេងឲ្យបាន​កាន់តែ​​​តឹង​​​រឹុង​​​​​​​​ ​​​​​​ដោយ​​​ភ្ជាប់​​​​​​ការ​​​ថយ​​​ចុះ​​នៃ​​​ចំនួន​​​ស្ត្រី​​​​​​ដែល​​​បំបៅ​​​កូន​​​ដោយ​​​ទឹក​​​ដោះ​​​​​​ទៅ​​​នឹង​​​ការ​​​កើន​​​ឡើង​​​នៃ​​​ការ​​​ផ្សព្វ​​​ផ្សាយ​​​មិន​​​គោរ​​​ព​​​តាម​​​ច្បាប់​​​ ដែល​​​ផ្សព្វ​​​ផ្សាយ​​​​​មិន​​​ត្រឹម​​​​​ត្រូវ​​​អំពី​អាហារ​​​ជំនួស​ឲ្យ​ទឹក​​​ដោះ និង​​​ដែល​​​បោក​​​ប្រាស់​​​ស្ត្រី​​​​​​ទើប​​​តែ​​​សម្រាល​​​​​​កូន​​​ជា​​​លើក​​ដំបូង​។

សេចក្តី​​​ថ្លែងការណ៍​​​​​​មួ​​យ​​​ចេញ​​​ដោយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​មុន​​​ទិវា​​​ជាតិ​​​អាហា​​​រូបត្ថម្ភ​​​ ដែល​​​នឹង​​​ត្រូវ​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​សុក្រ ​​​និង​​​ដែល​​​ផ្តោត​​​លើ​​​សារៈសំខាន់នៃការបំបៅ​​​​កូន​​​ដោយ​​​ទឹក​​​ដោះ​​​ បាន​​​ណែនាំ​​​បុគ្គលិក​​​សុខា​​​ភិបាល​​​ គ្លីនិក​​​ និង​​​ក្រុម​​​ហ៊ុន​​​លក់​​​ម្សៅ​​​ទឹក​​​ដោះ​​​គោ​​​កូន​​​ក្មេង​​​ ដែល​​​ភាគ​​​ច្រើន​​​រំលោភ​​​បម្រាម​​​របស់​​​រដ្ឋាភិបាល​​លើ​ការ​​​ផ្សព្វ​​​ផ្សាយ​​​ម្សៅ​​​ទឹក​​​ដោះ​​​គោ​​​កូន​​ក្មេង​​​នោះ​​​ឲ្យ​​​គោរ​​​ព​​​តាម​​​ច្បាប់​​​។

លោក​​​ ហ៊ុន សែន បាន​​​សំដៅ​​​ដល់​ការ​​​​​​សិក្សា​​​របស់​​​ក្រសួង​​​ផែន​​​ការ​​​ដែល​​​រក​​​ឃើញ​​​ថា អត្រា​​​នៃ​​​ការ​​​បំបៅ​​​​ទារក​​​ក្រោម​​​អាយុ​​​៦​​​ខែ​​​ដោយ​​​ទឹក​ដោះ​ បាន​​​ធ្លាក់​​​ចុះ​​​ពី​​​៧៣​​​,៥ភាគ​​​រយ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១០​​​ មក​​​នៅ​​​ត្រឹម​​​៦៥​​​ភាគ​​​រយ​​​ក្នុង​​​ឆ្នាំ​​​២០១៤។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​ថា “មាន​​​កត្តា​​​មួយ​​​ចំនួន​​​ដែល​​​ធ្វើ​​​​​​ឲ្យ​​​មានការ​ធ្លាក់ចុះ​ដូច្នេះ​​ គឺ​​​ដូច​​​ជា ការខ្វះ​​​​ចំណះ​​​ដឹង ការ​​​​ខ្វះ​​​ការ​​​គាំទ្រ​​​ពី​​​ក្រុម​​​គ្រួសារ​​​ ការ​​​ធ្វើ​​​ចំណាក​​​​​​ស្រុក​​​ដើម្បី​​​រក​​​ការ​​​ងារ​​​ធ្វើ​​​​​​ ការ​​​ឈប់​​​សម្រាក​​​លំហែ​​​មាតុភាព​​​រយៈ​​​ពេល​​​ខ្លី​​​​​​​​​​​​និង​​​ការ​​​កើន​​​ឡើង​​​នៃ​​​ការ​​​ផ្សព្វ​​​ផ្សាយ​​​អំពី​​​ម្សៅ​​​ទឹក​​​ដោះ​​​គោ​​​កូន​​​ក្មេង​​​​​​​ ដែល​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​យល់​​​ច្រឡំ​​​ក្នុង​​​ចំណោម​​​ប្រជា​​​ពល​​​រដ្ឋ”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ខ្ញុំ​​​សូម​​​អំពាវ​​​នាវ​​​ដល់​​​ភាគី​​​ពាក់​​​ព័ន្ធ​​​ទាំង​​​អស់​​​​​​ដែល​​​​​​​ធ្វើ​​​ការ​​​ផ្នែក​គាំពារ​​​សុខភាព​​​មាតា និង​​​ទារក និង​​​អាហារូបត្ថម្ភ​​​ មេត្តា​​​​ឃ្លាំ​​​មើល​​​ និង​​​គ្រប់​​​គ្រង​​​ការ​​​ផ្សព្វ​​​ផ្សាយ​​​អាហារ​​​ជំនួស​​​ឲ្យ​ទឹក​​​ដោះ​​​ ដែល​​​ធ្វើ​​​ឲ្យ​​​មាន​​​ការយល់​​​ច្រឡំ​​​​នេះ​​​”។

ការ​​​ចុះ​​​ទៅ​​​ពិនិត្យ​​​តាម​​​គ្លីនិក​​​ឯកជន ឱសថ​​​ស្ថាន និង​​​កន្លែង​​​លក់​​​សម្ភារ​​​ទារក​​​​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បង្ហាញ​​​ថា អនុក្រឹត្យ​​​លេខ​​​១៣៣​​​ដែល​​​ចាត់​​​ទុក​​​ការ​​​ផ្សព្វ​​​ផ្សាយ​​​អាហារ​​​ជំនួស​​​ឲ្យ​​​ទឹក​​​ដោះ​​​សម្រាប់​​​ក្មេង​​​ៗ​​​អាយុ​​​ក្រោម​​ពីរ​​​​ឆ្នាំ​​​ថា ខុស​​​ច្បាប់​​​នោះ​​​ ជា​​​និច្ច​​​​​​កាល​​​ពុំមាន​​​ការ​​​អនុវត្ត​​​តាម​​​នោះ​​​ទេ​​​។

បុគ្គលិក​​​នៅ​​​តាម​​​គ្លីនិក​​​មួយ​​​ចំនួន​​​បាន​​​និយាយ​​​ថា តំណាង​​​ក្រុម​​​ហ៊ុន​​​លក់​​​ម្សៅ​​​ទឹក​​​ដោះ​​​គោ​​​កូន​​​ក្មេង​​​បាន​​​យក​​​ម្សៅ​​​ទឹក​​​ដោះ​​​គោ​​​កូន​ក្មេង​​​​មក​​​ទុក​​​សម្រាប់​​ចែក​​​​​ដល់​​​ស្ត្រី​​​ទើ​​​បស​​​ម្រាល​​​កូន​​​ដោយ​​​ឥត​​​គិត​​​ថ្លៃ​​​​​​ ហើយ​​​ថា បុគ្គលិក​​​គ្លីនិក​​​បាន​​​យល​​​់ព្រម​​​​​​ធ្វើ​​​តាម​​​ទោះ​​​បី​​​ជា​​​ដឹង​​​ថា វា​​​អាច​​​ផ្តល់​​​ផល​​​ប៉ះពាល់​​​អវិជ្ជមាន​​​ដល់​​​សុខភាព​​​ទារក​​​ក៏​​​ដោយ​​​។ បុគ្គលិក​​​មួយ​​​ចំនួន​​​ក៏​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​​​​ទទួល​​​បាន​​​អំណោយ​​​លើក​​​ទឹក​​​ចិត្ត​​​ដូច​​​ជា​​​ ការ​​​ចេញ​​​ថ្លៃ​​​ឲ្យ​​​ទៅ​​​េលង​​​នៅ​​​ក្រៅ​​​ ជា​​​ថ្នូរ​​​នឹង​​​ការ​​​ឲ្យ​​​ជួយ​​​ផ្សព្វ​​​ផ្សាយ​​​ម្សៅ​​​ទឹក​​​ដោះគោ​​​របស់​​​ក្រុមហ៊ុន។

កាល​​​ពី​​​ខែ​​​ឧសភា អង្គការ​​​​​​ World Vision International និង អង្គការ​​​ Helen Keller International ​​​បាន​​​ចេញ​​​របាយការណ៍​​​មួយ​​​​​​ដោយ​​​ផ្តោត​​​លើ​​​ការ​​​អង្កេត​​​​តាម​​​កន្លែង​​​លក់​​​ម្សៅ​​​ទឹក​​​ដោះ​​​គោ​​​កូន​​​ក្មេង​​​ចំនួន​​​៦៦កន្លែង​​​​នៅ​​​ក្នុង​​​ខេត្ត​​​ចំនួន​​​៦​​​ក្រៅ​​​រាជធានីភ្នំពេញ​​​ដោយ​​​មិន​​​រាប់​​​បញ្ចូល​​​មន្ទីរ​​​ពេទ្យ និង​​​គ្លីនិក​​​ ។ ការ​​​សិក្សា​​​នេះ​​​បង្ហាញ​​​ថា ក្នុង​​​ចំណោម​​​ផលិត​​​ផល​​​​​​​​​១១០​​​ប្រភេទ​​​គ្មាន​​​ផលិត​​​ផល​​​ណា​​​មួយ​​​ “អនុវត្ត​​​ឲ្យ​​​បាន​​​ពេញ​​​លេញ” តាម​​​ច្បាប់​​​ស្តី​​​ពីការ​​​ផ្សព្វ​​​ផ្សាយ​​​​​​ ដូច​​​ដែល​​​មាន​​​នៅ​​​ក្នុង​​​អនុក្រឹត្យ​​​របស់​​​រដ្ឋាភិបាល​​​ឡើយ​​​។

របាយការណ៍​​​េនះ​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា “ការ​​ផ្សព្វ​​​ផ្សាយ និង​​​ការ​​​រំលោភ​​​បំពាន​​​ស្លាក​​​ សញ្ញា​​​របស់​​​ក្រុមហ៊ុន​​​លក់​​​ម្សៅ​​​ទឹក​​​ដោះ​​​គោ​​​កូន​​​ក្មេង” បាន​​​គូស​​​បញ្ជាក់​​​ថា កុមារ​​​កម្ពុជា​​​៣២​​​ភាគ​​​​​​រយ​​​មាន​​​សភាព​​​ក្រិន​​​ ហើយ​​​បាន​​​ផ្តោត​​​លើ​សារៈ​​​សំខាន់​​​នៃ​​​សុខភាព​​​របស់កុមារ​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​២​​​ឆ្នាំ​​​ដំបូង​​​​ ជា​​​​​​ពេល​​​ដែល​​​អាហារ​​​ ជំនួស​​​ឲ្យ​​​ទឹក​​​ដោះ​​​កំពុង​​​វាយ​​​លុក​​​។

របាយការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “សភាព​​​ក្រិន​​​ដែល​​​មាន​​​អត្រា​​​ខ្ពស់​​​នេះ​​​ គឺជា​​​បញ្ហា​​​គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភ​​​ដែល​​​បង្ក​​​ឡើង​​​ដោយ​​​កង្វះ​​​អាហារូបត្ថម្ភ​​​អំឡុង​​​រយៈ​​​ពេល​​​១.០០០​​​ថ្ងៃ​​​ ដំបូង​[២៤ខែដំបូង​​​]នៃ​​​អាយុ​របស់កុមារ​​​​”។​​​

របាយការណ៍​​​នេះ​​​បាន​​​សន្និដ្ឋាន​​​ថា “ការ​​​រំលោភ​​​បំពាន​​​លើ​​​ [អនុក្រឹត្យ​​​លេខ​​​១៣៣]  គឺ​​​វា​​​​​ធ្ងន់​​​ធ្ងរ​​​ណាស់ ហើយ​​​វា​​​តម្រូវ​​​ឲ្យ​​​មាន​​​ការ​​​ចាត់​​​វិធានការ​​​ជា​​​បន្ទាន់​​​”។

នៅក្នុង​​​អីុម៉េល​​​មួយ​​​កាល​​​ពី​​​ម្សិលមិញ ​​​លោកស្រី​​​ សួង​​​ សុខ​​​សោភា​​​ ​​​អ្នក​​​គ្រប់​​​គ្រង​​​ជាន់​​​ខ្ពស់​​​ទទួល​​​បន្ទុក​​​ផ្នែក​​​ធ្វើ​​​យុទ្ធនាការ​​​នៅ​​​អង្គការ World Vision បាន​​​លើក​​​ឡើ​​​ងថា ​​​បុគ្គលិក​​​​សុខាភិបាល និង​​​បុគ្គលិក​​​បម្រើ​​​ការ​តាម​​​កន្លែង​​​លក់​​​ម្សៅ​​​ទឹក​​​ដោះ​​​គោ​​​កូន​​​ក្មេង​​​​​​ជា​​​ទូទៅ​​​មិន​​​បាន​​​ដឹង​​​អំពី​​​អនុក្រឹត្យ​​​នេះ​​​ឡើយ ​​​ហើយ​​​ថា ការ​​​ធ្វើ​​​ទីផ្សារ​​​ផ្សព្វ​​​ផ្សាយ​​​ផលិត​​​ផល​​​បែប​​​នេះ​​​ “មាន​​​ការ​​​កើន​​​ឡើង​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​” ​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មី​​​ៗ​​​នេះ​​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ក្រុម​​​ហ៊ុន​​​​​​លក់​​​ ម្សៅ​​​ទឹក​​​ដោះ​​​គោ​​​កូន​​​ក្មេង”​​​បាន​​​បើក​​​សិក្ខាសាលា​​​ជា​​​ច្រើន​​​ដែល​​​ទាក់ទាញ​​​ឪពុក​​​ម្តាយ​​​ ហើយ​​​បញ្ចុះ​​​បញ្ចូល​​​ពួក​​​គាត់​​​ឲ្យចាប់​​​អារម្មណ៍​​​លើ​​​ផលិត​​​ផល​​​ពួក​​​គេ​​​ ហើយ​​​​​​បាន​​​ប្រើ​​​យុទ្ធសាស្ត្រ​​​ទីផ្សារ​​​ដែល​​​អាច​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ប្រើ​​​ប្រាស់​​​មាន​​​ការ​​​យល់​​​ច្រឡំ​​​”។

យោ​​​តាម​​​លោកស្រី សួង សុខសោភា ​​​បាន​​​​​​ឲ្យដ​​​ឹង​​​ទៀត​​​ថា ចាប់​​​តាំង​​​ពី​​​ពេល​​​ចេញ​របាយ​ការណ៍​​​នេះ​​​​​មក​​​ក្រសួង​​​សុខាភិបាល​​​ក្រោយ​​​មក​​​បាន​​​បង្កើត​​​គណៈកម្មការ​​​មួយ​​​ដើម្បី​​​ត្រួត​​​ពិនិត្យការ​​​អនុវត្ត​​​អនុក្រឹត្យ​​​លេខ​​​១៣៣​​​នេះ​និង​បាន​​​រៀប​​​ចំ​​​សិក្ខាសាលា​​​ដើម្បី​​​ជួន​​​ដំណឹង​​​ដល់​​​វិស័យ​​​​​​ឯកជន​​​​​​ឲ្យ​​​ស្គាស់​​​ពី​​​កាតព្វកិច្ច​​​របស់​​​ខ្លួន ហើយ​​​បន្ទាប់​​​មក​​​ទៀត​​​​​​បាន​​​ផ្ញើ​​​សារ​​​ព្រមាន​​​​​​​​​ជា​​​ផ្លូវ​​​ការ​​​ដល់​​​ភាគី​​​ពាក់​​​ព័ន្ធ​​​ទាំង​​​អស់​​​នៅ​​​ក្នុង​​​ឧស្សាហកម្ម​​​នេះ​​​។

លោក​​​ស្រី​​​ ឱ វ៉ាន់​​​ឌីន អគ្គនាយក​​​នៃ​​​អគ្គ​​​នាយក​​​ដ្ឋាន​​​បច្ចេក​​​ទេស​​​នៅ​​​ក្រសួង​​​សុខាភិ​​​បាល​​​​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​អនុក្រឹត្យ​​​​​​ លេខ​​​១៣៣​​​​​​ត្រូវ​​​បាន​​​អនុវត្ត​​​យ៉ាង​​​តឹង​​​រឹុង ​​​ហើយ ​​​បានស្នើ​​​ឲ្យ​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ម្នាក់​​​ផ្តល់​​​ភ័ស្តុតាង​​​ ប្រសិនបើមានការ​​​​និយាយ​​​ផ្ទុយ​​​ពី​​​នេះ​​​។

ដោយ​បដិសេធ​​​មិន​​​​​​ប្រាប់ពី​​​ការ​​​ដែល​​​អាច​​​មានការ​ដាក់​​​ទោស​​​ទណ្ឌ​​​ណា​​​មួយ​​នោះ លោក​​​​​​ ស្រី​​​​​​បាន​​​លើកឡើង​ថា “ប្រសិន​​​បើ​​​ក្រុមហ៊ុន​​​មិន​​​អនុវត្ត​​​តាម​​​អនុក្រឹត្យ​​​នេះ​​​ទេ​​​ យើង​​​នឹង​​​ធ្វើ​​​តាម​​​ច្បាប់​​​”។ ​​

ស្ត្រី​​​ទើប​​​សម្រាល​​​កូន​​​ជាលើកដំូង​ដែល​​​ត្រូវ​​​បាន​​​​​​សាក​​​សួរ​​​កាល​​​ពី​​​ពីរ​​​សប្តាហ៍​​​មុន​​​ បាន​​​ផ្តល់​​​ហេតុផល​​​ផ្សេង​​​ៗ​​​គ្នា​​​ចំពោះ​​​ការ​​​សម្រេច​​​ចិញ្ចឹម​​​កូន​​​របស់​​​ខ្លួន​​​ដោយ​​​​​​ប្រើ​​​​ម្សៅ​​​ទឹក​​​ដោះ​​​គោ​​​កូន​​​ក្មេង​​​។ កត្តាធំៗ​​​ចំនួន​​​ពីរ​​​ គឺ​​​ថា ពួក​​​គាត់​​​គ្មាន​​​ទឹក​​​ដោះ​​​គ្រប់​​​គ្រាន់​​​ និង​​​ទារក​​​មិន​​​ព្រម​​​បៅ​​​ដោះ​​​ បន្ទាប់​​​ពី​​​បាន​​​សាក​​​ស្បង​​​បៅ​​​ទឹក​​​ដោះ​​​​​​គោ​រួច​​​​​​​។

លោកស្រី​​​ សូហ្វី ហ្គោយ៉េត (Sophie Goyet) ជា​​​ឆ្មប​​​ម្នាក់​​​​​ជំនាញ​​​ខាង​​​សម្រាល​​​កូន​​​និង​​​រោគ​​​រាតត្បាត​​​ បាន​​​​​​ផ្តល់​​​ការ​​​ពន្យល់​​​កាល​​​ពី​​​ម្សិលមិញ​​​ថា មូលហេតុ​ទាំង​​​អស់​​​នោះ​​​គឺ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​កត្តា​​​ធំៗ​​​ទាំង​​​ពីរ​​​នេះ និង​​​ការ​​​ផ្តល់​​​ព័ត៌​​​មាន​​​មិន​​​ពិត​​​។ លោកស្រី​​​បាន​​​លើក​​​ឡើង​​​ ថា ទារក​​​នឹង​​​មិន​​​ព្រម​​​បៅ​​​ដោ​​​ះ​​​ឡើយ​​​ បន្ទាប់​​​ពី​​​សាក​​​ល្បង​​​បៅ​​​ទឹក​​​ដោះ​​​គោ ព្រោះ​​​ការ​​​បៅ​​​ដោះ​​​ម្តាយ​វា​​​តម្រូវ​​​ឲ្យ​​​មាន​​​ការ​​​រៀន​​បៅ​​​​ រីឯ​​​ការ​​​បៅទឹក​​​ដោះ​​​គោ​​​វិញ វា​​​ងាយ​​​ស្រួល​​​ជាង​​​ឆ្ងាយណាស់​​​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ហេតុ​​​ដូច្នេះ​​​ហើយ​​​ មុន​​​ពេល​​​ទារក​​​រៀន​​​បៅដោះ​​​គួរ​​​ចៀស​​​វាង​​​កុំ​ឲ្យ​ទារក​​​បៅ​​​ក្បាល​​​ដោះ​​​សិប្ប​​​និ​​​មិត្ត ហេតុ​​​ដូច្នេះ​​​ទារក​​​​​​​ វា​​​មិន​​​​​​ទម្លាប់​​​ក្នុង​​​ការ​​​បៅ​​​តាម​​​បែប​​​មិន​​​ត្រឹម​​​ត្រូវ​​​”។

លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា “ការ​​​ផ្តល់​​​ម្សៅ​​​ទឹក​​​ដោះ​​​គោ​​​ ឬ​​​ដប​​​ទឹក​​​ដោះ​​​គោ​​​ឲ្យ​​​ស្ត្រី​​​ទើ​​​ប​​​សម្រាល​​​កូនជាលើកដំបូង​​​​ គឺ​​​វា​​​ពិត​​​ជា​​​អាក្រក់​​​ណាស់ ហើយ​​​គួរ​​​តែ​​​ចៀស​​​វាងឲ្យបាន​ភាគ​​​ច្រើន​​​ ប្រសិន​​​បើ​​​មិន​​​បាន​​​ទាំង​​​អស់​​​​​​”។

ស្ត្រី​​​ទើប​​​សម្រាល​​​កូន​​​ជាលើកដំបូង​មួយ​​​ចំនួន​​​ ក៏​​​បាន​​​និយាយ​​​ផង​​​ដែរ​​​ថា ទោះ​​​បី​​​ជា​​​មាន​​​បម្រាម​​​​​​បិទ​​​នៅ​​​តាម​​​គ្លីនិក​​​ក៏​​​ដោយ ​​​ក៏​​​នៅ​​​តែ​​​មាន​​​ការ​​​ផ្តល់​​ម្សៅ​​​ទឹក​​​ដោះ​​​គោ​​​កូន​ក្មេង​​​ដោយ​​​ ​​​ឥតគិត​​​ថ្លៃ​​​ពី​​​បុគ្គលិក​​​សុខាភិបាល​​​​​​អម​​​ជាមួយ​​​ការ​​​ណែនាំ​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​សារៈសំខាន់​​​នៃ​​​ទឹក​​​ដោះ​​​ម្តាយ​​​។

នៅក្នុង​​​អីុម៉េល​​​មួយ​កាល​​​ពីម្សិល​​​មិញ ​​​លោក អាណូត ឡៃ​​​លូ (Arnaut Laillou) អ្នក​​​ជំនាញ​​​ខាង​​​អាហារូបត្ថម្ភ​​​នៅ​​​អង្គការ​​​ Unicef Cambodia បាន​​​លើក​​​ឡើង​​​ថា ដោយសារ​ការ​​​ធ្វើ​​​ទីផ្សារ​​​មិន​​​ត្រឹម​​​​​​ត្រូវ​​​និង​​​ការ​កាន់​​​តែ​​​​​ងាយ​​​ស្រួល​​​​​​​​​ក្នុង​​​ការ​​​រក​​​​​​ទិញ​ម្សៅ​​​ទឹក​​​ដោះ​​​គោ​​​កូន​​​ក្មេង​​​នោះ​ អាហារ​​​ជំនួសឲ្យ​​​​ទឹក​​​ដោះ​​​បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​បង់​​​ចោល​​​ទម្លាប់​បំបៅ​​​កូន​​​ដោយ​​​ទឹក​​​ដោះ​​​ជា​​​វិធី​​​សាស្ត្រ​​​​ដែល​​​ប្រជាជន​​​ខ្មែរ​​​តែងតែ​យក​​​មក​​​អនុវត្ត​​​ពេល​​​ចិញ្ចឹម​​​កូន​​​។​​​លោក​​​បាន​​​​​​លើក​​​ឡើង​​​ទៀត​​​ថា ការ​​​ដែល​​​អាច ​​​ទទួល​​​បាន​​​​​​​​​ផល​​​ចំណេញ​​​ដោយ​​​សារ​​​ការ​​​ពង្រីក ​​​ទីផ្សារ​​​ បាន​​​ធ្វើ​​​ឲ្យ​​​តំណាង​​​ក្រុមហ៊ុន​​​លក់​​​​​​ម្សៅ​​​ទឹក​​​ដោះ​​​គោ​​​កូន​​​ក្មេង​​​ ធ្វើ​​​ការ​​​ផ្សព្វ​​​ផ្សាយ​​​ប្រាស ចាក​​​ពីការ​​​ពិត​​​ ហើយ​​​ “បញ្ចុះ​​​បញ្ចូល​​​គ្រូពេទ្យ​​​” ឲ្យ​​​​​​ផ្តល់​​​ទឹក​​​ដោះ​​​គោ​​​ភ្លាម​​​ទៅ​​​ដល់​​​ទារក​​​ដែល​​​ទើប​​​តែ​​​នឹង​​​កើត​​​​​​ ហើយ​បន្ទាប់​​​ពី​​​ការធ្វើ​ដូច្នេះ​​​​មក​​​ទារក​​​លែង​​​បៅ​​​ដោះ​​​ម្តាយ​​​ហើយ​​​។

លោក​​​ថ្លែង​​​ថា “មន្ទីរ​​​ពេទ្យ​​​ទំនង​​​ជា​​​កន្លែង​​​ដ៏​​​មាន​​​ប្រសិទ្ធភាព​​​សម្រាប់​​​ក្រុមហ៊ុន។ ស្ត្រី​​​ដែល​​​ទើប​​​នឹង​​​សម្រាល​​​កូន​​​ជាលើកដំបូង​​​​ជឿ​​​ជាក់​​​លើ​​​បុគ្គលិក​​​សុខាភិ​​​បាល​​​ ហើយ​​​ក៏​​​ជឿ​​​ជាក់​​​លើ​​​យីហោ​​​ទឹក​​​ដោះ​​​គោ​​​ដែល​​​ប្រើ​​​ប្រាស់​​​នៅ​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​ដែរ”​​​៕ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស