27 C
Phnom Penh

សមាជិក​បក្ស​​របស់​លោក ម៉ម សូណង់ដូ ​ប្រាប់តុលាការ​ពី​ករណី​​ពុក​រលួយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​ស្ថាបនិក​បីរូប​របស់​គណបក្ស​សម្បុក​ឃ្មុំ​ សង្គម ប្រជាធិបតេយ្យរបស់​លោក ម៉ម សូណង់ដូ ជា​ម្ចាស់​វិទ្យុ បានមាន​វត្ត​មាន​​​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាលពី​ម្សិល មិញ​សម្រាប់​ការ​សាកសួរ​​ជុំវិញ​ពាក្យ​បណ្តឹង​ដែលពួកគេ​ប្តឹង​សុំ​ឲ្យ​រម្លាយ​គណបក្ស​នេះ​ ពីព្រោះ​​មេដឹកនាំ​របស់​បក្ស​​ពុក​រលួយ។

និយាយ​នៅ​ខាងក្រៅ​តុលាការ​ លោក ហ៊ាង ឫទ្ធី អនុប្រធាន​គណបក្ស​បាន​ប្រាប់​អ្នក​យក​ព័ត៌មានថា លោក​បាន​ពន្យល់ទៅ​ចៅ ក្រម លី សុខឡេង ថា លោក​បាន​ដាក់​ពាក្យ​ប្តឹង​លោក ម៉ម សូណង់ដូ ពីព្រោះ​គាត់គ្រប់ គ្រង​ថវិកា​​មិន​ត្រឹម​ត្រូវ។

លោក ហ៊ាង ឫទ្ធី អនុប្រធាន​​​គណបក្ស​​​សម្បុក​​​ឃ្មុំ​​​សង្គម​​​ប្រជា​​​ធិបតេយ្យ​​​ ដើរ​​​ចេញ​​​ពី​​​សាលាដំបូង​​​រាជធានី ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ។ លោកបាន​​​ប្រាប់តុលាការ​​​​​​ពី​​​ការពុក​​​រលួយ​​​របស់​​​ប្រធាន​​​បក្ស។ រូបថតៈ សីុវ  ចាន់ណា​​​/The Cambodia Daily
លោក ហ៊ាង ឫទ្ធី អនុប្រធាន​​​គណបក្ស​​​សម្បុក​​​ឃ្មុំ​​​សង្គម​​​ប្រជា​​​ធិបតេយ្យ​​​ ដើរ​​​ចេញ​​​ពី​​​សាលាដំបូង​​​រាជធានី ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ។ លោកបាន​​​ប្រាប់តុលាការ​​​​​​ពី​​​ការពុក​​​រលួយ​​​របស់​​​ប្រធាន​​​បក្ស។ រូបថតៈ សីុវ ចាន់ណា​​​/The Cambodia Daily

លោក​បាន​មាន​ប្រសាសន៍ថា “​លោក ម៉ម សូណង់ដូ ប្រធាន​គណ​បក្ស បាន​ប្រើ​ប្រាស់​​អំណាច​ផ្តាច់​ការ​ ហើយ​ទី២ គាត់បាន​ចាយ​វាយមូលនិធិ​បក្ស​ដោយ​គ្មាន​តម្លាភាព”។

មន្ត្រី​បួននាក់​ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​គឺ លោក ហ៊ាង ឫទ្ធី ញ៉ែម វណ្ណថន អគ្គលេខា​​​ធិការ ហ៊ាង គឹមសឿន អគ្គលេខាធិការ​រង​ និង​ អ៊ូ ចាន់ផល្លា អនុប្រធាន​ហិរញ្ញវត្ថុ បាន​លើកឡើង​ថា លោក​ ម៉ម សូណង់ដូ មិនព្រម​បង្ហាញ​ ចំនួនទឹក​ប្រាក់​ដែលលោក​ទទួលបាន​ពី​ម្ចាស់​ជំនួយទេ ហើយ​បាន​ចាត់​ចែង​​មូល​​​និធិ​របស់​បក្ស​ទាំង​អស់​ដោយ​ខ្លួន​ឯង​។

លោក  ហ៊ាង ឫទ្ធី បាន​ថ្លែង​ថា  លោក ម៉ម សូណង់ដូ ក៏ដាក់​ឯកសារ​ទាម​ទារប្រាក់​​​​ចំណាយ​​ដោយ​គ្មាន​វិក្កយបត្រ​ច្បាស់លាស់​ដែរ។ លោក​​និយាយថា “​ខ្ញុំនឹង​មិនធ្វើការ​ជាមួយ​មនុស្ស​ពុករលួយ​​ដូច​នេះទេ ហើយ​គាត់​​ប្រើ​ពាក្យ ’ប្រជាធិបតេយ្យ’ ប៉ុន្តែ​​​ការ​អនុវត្ត​វិញ គាត់​ចាយ​វាយ​​មូលនិធិពុក​រលួយ និង​គ្មាន​តម្លា​ភាព”។

លោក​ ហ៊ាង ឫទ្ធី បន្ត​​​​ថា ”​ខ្ញុំ​ដាក់​ពាក្យ​បណ្តឹង​​ សុំ​ឲ្យ​រម្លាយ​​បក្ស ដោយសារ​​ការ​ចំណាយ ​មិន​ប្រកបដោយ​លទ្ធិប្រជាធិប​​​តេយ្យ…​ហើយ​ខ្ញុំស្នើសុំ​ដីការក្សា​ការ​ពារ​ឲ្យបញ្ឈប់​សកម្មភាព​បក្ស​បណ្តោះ​អាសន្ន”។​​​ លោក​បាន​​​ពន្យល់​ថា លោក​បាន​បន្ត​ករណី​នេះ​ដើម្បី​រារាំង​​លោក ម៉ម សូណង់ដូ កុំឲ្យ ” បោកប្រាស់​ប្រជាពល​រដ្ឋ”។

លោក ម៉ម សូណង់ដូ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ ហើយ​បាន​អះ​អាង​ថា លោក ហ៊ាង ឫទ្ធី មិន​សប្បាយ​ចិត្ត​ចំពោះ​លោក​ ពីព្រោះ​គាត់​ចង់​​ធ្វើជាអនុប្រធាន​បក្ស​តែ​ម្នាក់​ឯង ជាជាង​ចែក​រំលែក​​តួនាទី​ជាមួយ​លោក ហារី សំអាត។

លោក ម៉ម សូណង់ដូ បាន​និយាយ​តាម​ទូរស័ព្ទថា ”​គាត់​បំផ្លើស​ការ​ពិត…លោក​ឫទ្ធី មិន​ចង់​ឲ្យ​មាន​អនុប្រធាន​បក្ស​ពីរនាក់ទេ ដូច្នេះ​គាត់រក​​មធ្យោបាយ​ដើម្បី​បង្ក​បញ្ហា”។

លោក​បាន​បន្ថែម​ថា ”​ខ្ញុំ​ចង់​ដឹង​ថា តើ​ប្រាក់​ប៉ុន្មាន​ដែលលោក​ ឫទ្ធី​ បាន​បង់​ទៅ​ឲ្យ​បក្ស​? ហើយ​ក្នុងចំណោម​សមាជិក​​ទាំង​អស់ តើ​ពួកគេ​បង់​ប្រាក់​ប៉ុន្មាន​? គឺគ្មាន​​​ទេ”។ ចៅ​​​ក្រម​​ សុខឡេង​ មិន​អាច​ទាក់ទង​សុំអត្ថា​​​ធិប្បាយ​​​ ​បាន​​​ឡើយ​​​៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស