28 C
Phnom Penh

ការសិក្សាស្រាវជ្រាវពីជំងឺគ្រុនឈាម​នៅកម្ពុជា​បង្ហាញថា​ ជំងឺនេះ​អាច​ចម្លង​ទៅ​សត្វ​មូស​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការសិក្សា​​​ស្រាវ​​​ជ្រាវ​​​ថ្មីមួយ​​​​​​ស្តី​​​អំពី​​​ការ​​​ឆ្លង​​​មក​​​កាន់​​​មនុស្ស​​​នៃ​​​មេរោគ​​​គ្រុន​​​ឈាម​​​​​​​ដែល​​​ធ្វើ​​​ឡើង​​​នៅ​​​ក្នុងខេត្ត​​​​កំពង់​​​ចាម​​​​​​ បាន​​​បង្ហាញ​​​ថា មេរោគ​​​នេះ​​​អាច​​​ចម្លង​មក​​​​​​​មូស​​​វិញ​​​តាម​រយៈ​អ្នក​​​ផ្ទុក​​​មេរោគ​​​នេះ​​​ដែលមិន​​​បង្ហាញ​​​រោ​​​គ​​​ សញ្ញា​​​ និង​​​ដែល​​​តាម​​​ពិត​​​ទៅ​​​ចម្លង​ខ្លាំង​ជាង​​​អ្នក​​​ដែល​​​បង្ហាញ​​​រោគ​​​សញ្ញា​​​ទៅទៀតនោះ​។

​​​ធ្វើ​​​ឡើង​​​ដោយ​​​វិទ្យាស្ថាន​​​ប៉ាស្ទ័រ​​​និង​​​មជ្ឈ មណ្ឌល​​​ជាតិ​បារាំង​​​សម្រាប់​​​ការ​​​ស្រាវ​​​​​​ ជ្រាវ​​​ (French National Center for Scientific Research) ​​​ នៅ​​​មន្ទីរ​​​ពេទ្យ​​​រដ្ឋ​​​ចំនួន​​​បី​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​នេះ​​​អំឡុង​​​រដូវ​​​វស្សា​​​ក្នុង​​​ឆ្នាំ​​​២០១២ និង​​​២០១៣ ការ​​​សិក្សា​​​នេះ​​​​​​ត្រូវ​​​បាន​​​ចេញ​​​ផ្សាយ​​​តាម​​​អីុនធឺណិត​​​ ដោយ​​​ទស្សនាវដ្តី​​​ Proceedings of the National Academy of Science ​​​ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ។

ការ​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​នេះ​​​ដែល​​​ផ្តល់​​​មូល​​​និធិ​​​ដោយ​​​​​​សហភា​​​ពអឺរ៉ុប​​​ បាន​​​រក​​​ឃើញ​​​ថា ​​​អ្នក​​​ដែល​​​ឆ្លង​​​ជំងឺ​​​គ្រុន​​​ឈាម​អាច​​​ចម្លង​​​មេរោគ​​​នេះ​​​ទៅ​​​មូស​​​វិញ​​​ ទោះ​​​បី​​​ជា​​​ពួក​​​គេ​​​មិន​​​ បង្ហាញ​​​រោគ​​​សញ្ញា​​​​​​គ្រុន​​​ឈាម​ណាមួយ​ ដូចជា​​ឈឺក្បាល​​​ ឈឺ​​​សាច់​​​ដុំ ​ឈឺស​​​ន្លាក់​​ឆ្អឹង​ និង​​​ស្នាម​​​​កន្ទួល​​​ក៏​​​ដោយ​​​។

ការ​​​សិក្សា​​​ស្រាវជ្រាវ​​​នេះ​​​​​​ធ្វើ​​​ឡើង​​​លើ​​​មនុស្សចំនួន​​​​១៨១​​​នាក់​​​ អាយុ​​​ចន្លោះ​​​ពី​​​២​​​ឆ្នា​​ំ​​​ដល់​​​៤០​​​ឆ្នាំ​​​ ដែល​​ធ្វើ​​​តេស្ត​​​រក​​​ឃើញ​​​ថា ​​​ឆ្លង​​​ជំងឺ​​​គ្រុន​​​ឈាម​​​​តែ​​​មិន​​​បង្ហាញ​​​រោគ​​​សញ្ញា។ ​​​អ្នក​​​ទាំង​​​នេះ​​​សុទ្ធ​​​តែ​​​បាន​​​ចំណាយ​​​ពេល​​​៥​​​នាទី​​​ដាក់​​​ជើង​​​របស់​​​ខ្លួន​​​​ឲ្យ​​​សត្វ​​​មូស​​​ញី​​​​​​​​​៥០​​​ក្បាល ដែលគេ​ចិញ្ចឹម​​​នៅ​​​ក្នុង​​​មន្ទីរ​​​ពិសោធន៍​​​​​​​​និង​​​ដែល​​​តែង​​​តែ​​​ត្រូ​​​វបាន​​​ធ្វើ​​​តេស្ត​​​រក​​​មេរោគ​​​​​​ គ្រុន​​​​ឈាម​នេះ​ខាំ​​​​​។

លទ្ធផល​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “ការសិក្សាស្រាវជ្រាវ​​​​របស់​​​យើង​​​ ផ្តល់​​​ភ័ស្តុ​​​តាង​​​​​​ថា មនុស្ស​​​ដែល​​​ឆ្លង​​​ជំងឺ​​​គ្រុន​​​ឈាម​ប៉ុន្តែ​មិន​បង្ហាញ​​​រោគ​​​សញ្ញា ឬស្ថិត​ក្នុង​ដំណាក់កាល​មុន​ពេល​​ចាប់ផ្តើម​ចេញ​រោគ​​​សញ្ហា​ គឺ​​​ចម្លង​​​មេរោគ​​​នេះទៅ​​​សត្វ​​​មូស”។

លទ្ធផល​​​សិក្សា​​​នេះមាន​​​ខ្លឹម​​​សារ​​​បន្ត​​​ថា ​​​”ដោយ​​​សារ​​​វា​​​ជា​​​មេរោគ​​​ក្នុង​​​ឈាម​​​ មនុស្ស​​​ដែល​​​មិនបង្ហាញ​​រោគ​​​សញ្ញា​​​ គឺ​ជាក់​​​ស្តែង​​​ចម្លង​​​មេរោគ​​​នេះ​​​ទៅមូស​​​ខ្លាំង​​​ជាង​​​អ្នក​​​ជំងឺ​​​ដែល​​​បង្ហាញ​​​​រោគ​​​សញ្ញា​​​ទៅ​​​ទៀត​​​​​​”។

លោក​​​ ដួង វាសនា អ្នក​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​មក​​​ពី​​​ផ្នែក​​​វិសាណូ​សាស្ត្រ​​​នៅ​​​វិទ្យាស្ថាន​​​បា៉ស្ទ័រ​​​​​​ កម្ពុជា​​​ និង​​​ជាអ្នក​​និពន្ធ​ដ៏សំខាន់​នៅក្នុង​​​ការ​​​សិក្សា​​​ស្រាវជ្រាវ​នេះ​​​បាន​​​លើក​​​​​​ឡើង​​​កាល​​​ពី​​​​​ម្សិល​​​មិញ​​​នេះ​​​ថា ការ​​​សិក្សា​​​នេះ​​​គឺជា​​​ការ​​​សិក្សា​​​លើក​​​ដំបូង​​​ដែល​​ពិនិត្យ​​​ឲ្យ​​​បាន​​​ជាក់​​​លាក់​​​លើ​​​អ្នក​​​ជំងឺ​​​ដែល​​​មិន​​​បង្ហាញ​​​រោគ​​​សញ្ញា​​​។

ដោយគូសបញ្ជាក់ពី​ប្រភេទ​ជំងឺ​គ្រុន​​​ឈាម​តំបន់អាស៊ី​ដែល​រកឃើញ​​​នៅតំបន​់​អាហ្វ្រិក​ខាងត្បូង​នោះ លោក​​​​​មាន​​​ប្រសាសន៍​​​ ​​​ ថា “លទ្ធផល​​​នេះ​​​មិន​​​គ្រាន់​​​តែ​​​មាន​​​សារៈ​​​សំខាន់​​​សម្រាប់​​​កម្ពុជា​​​ទេ​​​ ប៉ុន្តែ ថែម​​​ទាំង​​​មាន​​​សារៈសំខាន់​​​សម្រាប់​​​សហគមន៍​​​វិទ្យាសាស្ត្រ​​​ផ្សេងៗ​ផង​​​ដែរ​​​។ យើង​​​បាន​​​បង្ហាញ​​​ថា ​​​ជំងឺ​​​គ្រុន​​​ឈាម​​​​កើត​​​ចេញ​​​ពី​​​មនុស្ស​​​ធម្មតា​​​អាច​​​ចម្លង​​​ខ្លាំង​​​ជាង​​​អ្នក​​​ដែល​​​បង្ហាញ​​​ថា​​​មាន​​​រោគ​​​សញ្ញា​​​នេះ​​​ទៅ​​​​ទៀត​​​”។

លោក​​​បាន​​​​​​បន្ថែម​​​ថា”អ្នក​​​ដែល​​​មិន​​​បង្ហាញ​​​រោគ​​​សញ្ញា​​​អាច​​​ធ្វើ​​​ដំណើរ​​​​ទៅប្រទេសផ្សេងៗ​ ហើយ​​​ចម្លង​​​ជំងឺ​​​គ្រុន​​​ឈាម​នេះ​​​ទៅ​​​កាន់​​​ប្រទេស​​​ដែល​​​សម្បូរ​​​​សត្វ​​​មូស”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស