28.4 C
Phnom Penh

ការ​​​ធ្លាក់​ចុះ​​​​ចំនួន​ផ្សោត​​​​ក្នុង​ទន្លេ​​​មេគង្គ​​​បង្អង់​​​ល្បឿន​​​ ខណៈ​​​អត្រា​​រស់​​​របស់​​​កូន​​​ផ្សោត​​​កើន​​​ឡើង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អត្រា​​​​ថយ​ចុះ​នៃ​​​ចំនួន​​ផ្សោត​​ក្នុង​​​ទន្លេ​​​មេគង្គ​​​បាន​​​ធ្លាក់​​​ចុះ​​​គួរ​​​ឲ្យកត់​​​សម្គាល់​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំថ្មី​​​ៗ​​​នេះ ទោះបី​​​ជា​ចាំ​បាច់​​​ត្រូវ​ការ​ពារ​​​​​​ផ្សោត​​​ផ្សេង​​​ៗទៀត​​​​​​​រហូត​​​ដល់​​​ពេញ​​​វ័យ​​​ ដើម្បី​​​​​ជួយ​​​សង្គ្រោះ​​​ពួក​​​វា​កុំ​ឲ្យ​​​​ងាប់​​​ផុត​​​​​​ពូជ​​​​ក៏​ដោយ នេះ​បើ​យោង​​​តាម​​​របាយ​ការណ៍​​​ថ្មី​​​មួយ​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ម្សិល​​មិញ។

​​​របាយការណ៍​​​ដែល​​​ចេញ​​​ផ្សាយ​​​រួម​​​គ្នា​​​ដោយ​​​រដ្ឋបាល​​​ជល​​​ផល​​​ និង​អង្គ​ការ​មូល​​​និធិ​​​សត្វ​​​ព្រៃ​​​ពិភព​​​លោក (WWF) នេះ​ឲ្យ​ដឹង​ថា មាន​​​ផ្សោត​​​ប្រមាណ​​​៨០ក្បាល​​​ ហើយ​​​​ចំនួន​​​នេះ​​​បាន​​​ធ្លាក់​​​ចុះ​​​ក្នុង​​​អត្រា​ជាមធ្យម​​​១,៦​​​ភាគ​​​រយ​​​ក្នុង​​​រយៈ​​​ពេល​​​​​​៨​​​ឆ្នាំកន្លង​​​មក​​​នេះ។

របាយការណ៍​​​នេះ​​​​​​លើក​​​ឡើង​​​ថា ថនិក​សត្វ​​​ដែល​​​ជិត​​​​ងាប់​​​ផុត​​​ពូជ​​​នេះ​បាន​​​បាត់​​​បង់​​​​ក្នុង​​​អត្រា​​​៧ភាគ​​​រយ​​​ក្នុង​​​មួយ​​​ឆ្នាំ​​​ៗ​​​។ ​​តាម​ការ​ប៉ាន់​ប្រមាណ​ថា បច្ចុប្បន្ន ចំនួន​​ផ្សោត​​​ដែល​​​រស់​​រាន​​​រហូត​​​ដល់​​​ធំ​​​ពេញ​​​វ័យ ស្ថិត​ក្នុង​អត្រា​០,៨​​​ភាគរយ​​​បើ​​​ធៀប​​​នឹង​​​០ភាគរយ​​​​នៅ​ក្នុង​​​ឆ្នាំ​​​២០១៣។

cam-photo-dolphins-suppliedរបាយ​ការណ៍​​​ដដែល​បន្ត​​​ថា “ការ​​​កើន​​​ឡើង​​​​​​​ចំនួន​​​ផ្សោត​​​ដែល​​​រស់​​​រាន​​រហូត​​ដល់​​ពេញ​វ័យ​នេះ ផ្តល់​​​ក្តី​​​សង្ឃឹម​​​ថា​ស្ថាន​ភាព​​នឹង​ប្រសើរ​ឡើង​​​​ ប្រសិន​​​បើ​​​​​​អត្រា​ងាប់​​​អាច​​​កែប្រែ​​​បាន​​​។ ​​ប៉ុន្តែ ​ខណៈ​​​មាន​​​ភ័ស្តុ​​​តាង​​​​​​ច្បាស់លាស់​​​​បង្ហាញ​​​ពី​​​ការ​​​​បន្ត​ធ្លាក់​​​ចុះ​​​​​ចំនួន​​​​​​ផ្សោត​​​ ក្តី​​​សង្ឃឹម​​​ថា​​ស្ថាន​ភាព​នឹង​ប្រសើរ​ឡើង​គឺ​នៅ​តែ​មាន ​ជាក់​ស្តែង​​​ដូច​​ចំនួន​ផ្សោត​ដែល​​រស់​រាន​រហូត​​ដល់​ពេញ​វ័យ​ជា​ដើម​​​​​​​។ ប្រសិនបើ​​​អត្រា​​​ងាប់​​​អាច​​​បញ្ឈប់​​​បាន ចំនួន​​​​​ផ្សោត​​​​​​នឹង​​​នៅ​​​ថេរ​​​ ហើយ​​​​ស្ថាន​​ភាព​​​​​នឹង​​​ធូរ​​​ស្រាល​​​រយៈ​​​ពេល​​​វែង​​​”។

​ក្នុង​​​សេចក្តី​​​ប្រកាស​​​ព័ត៌មាន​​​មួយ ​​​អង្គការ​WWF បាន​​​កោត​​​សរសើរ​​ការ​​​បង្អង់​​​ល្បឿន​នៃ​ការ​ធ្លាក់​​​ចុះ​​​​​​​ចំនួន​​​​ផ្សោត​​​ថា​បណ្តាល​​​មក​​​ពី​​​​ខ្លួន​ធ្វើ​ការ​សហ​ការ​​​​ជាមួយ​​​រដ្ឋបាល​​​ជល​​​ផល​​ក្នុង​កិច្ច​​​​​​ការ​​​ពារ​​​ដែន​​​ជម្រក​​​របស់​​ផ្សោត​​​​​​ និង​ការ​​​រារាំង​​​អ្នក​​​នេសាទ​​​​​​ក្នុង​​​តំបន់​​​ការ​​​ពារ​​​ផ្សោត​​​។

លោក ឈិត សំអាត នាយក​​​អង្គការ​​​ WWF ​ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា អង្គ​ការ​របស់​លោក​បាន​​​បង្កើន​​​ការ​​​ឃ្លាំ​​​មើល​​​ក្រុម​ល្បាត​ទន្លេ​​​​របស់​រដ្ឋបាល​​​​​​​ជល​ផល​នៅ​​​​ឆ្នាំ​​​នេះ​​​ដើម្បី​ធានា​​​ថា ពួក​​​គេ​​​កំពុង​​​បន្ត​​​ឃ្លាំ​​​មើល​​​សកម្មភាព​​​ខុស​​​ច្បាប់​​​។ លោក​ថ្លែង​ថា “ការ​​​ងារ​​​សំខាន់​​​ដែល​​​យើង​​​បាន​​​ធ្វើ​​​ គឺ​​​ការ​​​អនុវត្ត​​​ច្បាប់​​​។ យើង​​​មាន​​​ទី​​​ប្រឹក្សា​​​ផ្នែក​​​អនុ​​​វត្ត​​​ច្បាប់​​​ដើម្បី​​​ចូល​​​រួម​​​ជាមួយ​​​ពួក​​​គេ​​​​ក្នុង​​កិច្ច​ការ​​​ល្បាត​​​ និង​​​ឃ្លាំ​​​មើល​​​”។

លោក ម៉ុក ពន្លក​​​ នាយ​​​រង​​​ខណ្ឌ​​​រដ្ឋបាល​​​​​​ជល​​​ផល​​​ខេត្ត​​​ក្រចេះ​​​ កន្លែង​​​ដែល​​​ផ្សោត​​​រស់​​ភាគ​ច្រើន​រស់​នៅ បាន​​​សន្មត​​​ថា អត្រា​​ផ្សោត​​ងាប់​​​ដែល​​​ថយ​​​ចុះ​​​នេះ ​​​គឺ​​​បណ្តាល​​​មក​​​ពី​​​ការ​​​បង្កើន​​​ការ​​​ល្បាត សម្ភារ​​​ល្អៗ ហើយ​​​​​​ការ​​​អប់​រំ​ណែនាំ​​​​សហគមន៍​​​ស្តី​​​ពី​​​ច្បាប់​​​នេសាទ​​​។

លោក​​​បាន​​​គូស​​​បញ្ជាក់​​​ថា នៅ​​​ឆ្នាំ​​​នេះ​​​ “យើង​​​​​​បាន​​​ចាប់​​​ផ្តើម​​​ល្បាត​​​ពេល​​​យប់។ យើង​​​ក៏ធ្វើ​ការ​​​​ផ្សព្វផ្សាយ​​​ព័ត៌​មាន​​ទៅ​ដល់​​​ពល​​​រដ្ឋ​​​ដែរ។ ពេលនេះ​​​យើង​​​មាន​​ដូច​​​ជា​​​ សាំង និង​​​សម្ភារ​​​ជា​​​ដើម​​​សម្រាប់​​​ការ​​​ល្បាត​​​”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស