30 C
Phnom Penh

កម្មករ​​​​​​​​​រោង​​​ចក្រ​​​៣​​​នាក់​​​របួស​​​ធ្ងន់ និង​​​៥០​​​នាក់​​​របួស​​​ស្រាល​​​​ក្នុង​​​​គ្រោះ​​​ថ្នាក់​​​ក្រឡាប់​​​ឡាន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប៉ូលិស​​​​​​និយាយ​​​ថា​​​​​​​​​ មាន​​​កម្មករ​​​​​​​​​កាត់​​​ដេរ​​​៣​​​នាក់​​​បាន​​​រង​​​របួស​​​ធ្ងន់ និង​​​៥២​​​នាក់​​​ផ្សេង​​​ទៀត​​​​​​​​​​​​របួស​​​ស្រាល​​​ក្នុង​​​​​គ្រោះ​​​ថ្នាក់​​​​​​ចរាចរណ៍​​​ក្រឡាប់​​​ឡាន​​​​​​កាល​​​ពី​​​ល្ងាច​​​ម្សិល​​​មិញ​​​នៅ​​​លើ​​​កំណាត់​​​ផ្លូវ​​​​​​លេខ​​​៥​​​ក្នុង​​​​​​ស្រុក​​​​​​កំពង់​​​​​ត្រឡាច​​​ ខេត្ត​​​កំពង់​​​ឆ្នាំង។​​​

លោក មាស ស៊ី​​​ភិន អធិការ​​​ស្តី​​​ទី​​​ស្រុក​​​​​​កំពង់​​​ត្រឡាច​​​ និយាយ​​​​​​ថ្ងៃ​​​នេះ​​​ថា​​​​​​ឡាន​​​​​​មួយ​​​​​​គ្រឿង​​​ដែល​​​ដឹក​​​កម្មករ​​​​​​រោង​​​ចក្រ​​​​​​ប្រហែល​​​ ​​​៦០​​​នាក់​​​​​​​​​បាន​​​ក្រឡាប់​​​ ហើយ​​​ធ្លាក់​​​​​​ចូល​​​ក្នុង​​​​​​​​​​​​ត្រពាំង​​​ទឹក​​​ពី​​​មុខ​​​វត្ត​​​តា​​​ក្តុល​​​​​​ក្នុង​​​ភូមិតាក្តុល ឃុំ​​​ពានី ស្រុក​​​កំពង់​​​ត្រឡាច​​​​​​កាលពី​​​ម៉ោង​​​៦​​​កន្លះ​​​ល្ងាច​​​ម្សិល​​​មិញ​​​ ក្នុង​​​​​​ពេល​​​​​​ដែល​​​អ្នក​​​បើក​​​បរ​​​ព្យាយាម​​​គេច​​​ចេញ​​​ពី​​​ម៉ូតូ​​​មួយ​​​គ្រឿង​​​ដែល​​​កំពុង​​​​​​បើក​​​កាត់​​​ផ្លូវ។​​​​​​ ​​​

លោក ស៊ីភិន បាន​​​និយាយ​​​ថា “ឡាន​​​ដឹក​​​កម្មករ​​​បាន​​​ក្រឡាប់​​​ ព្រោះ​​​កំពុង​​​តែ​​​បើក​​​បរ​​​ ស្រាប់​​​តែ​​​​​​មាន​​​ម៉ូតូ​​​បើក​​​កា​​​ត់​​​ផ្លូវ​​​ ហើយ​​​អ្នក​​​បើក​​​ឡាន​​​​​​ក៏​​​បួង​​​ចង្កូត​​​ធ្លាក់​​​ផ្លូវ​​​តែ​​​ម្តង”។​​​

​​​មន្ត្រី​​​និយាយ​​​​​​ថា អ្នក​​​របួស​​​ធ្ងន់​​​៣​​​នាក់​​​ ដែល​​​រួម​​​មាន​​​បុរស​​​​​​ម្នាក់​​​ កំពុង​​​ទទួល​​​ការ​​​ព្យា​​​បាល​​​នៅ​​​ឯ​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត ចំណែក​​​ឯ​​​​​​៥២​​​នាក់​​​ផ្សេង​​​ទៀត​​​ទទួល​​​ការ​​​ព្យា​​​បាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​ខេត្ត​​​កំពង់​​​ឆ្នាំង។​​​

លោក ស៊ី​​​ភិន បាន​​​និយាយ​​​ថា “ឥឡូវ​​​យើង​​​កំពុង​​​តាម​​​រក​​​អ្នក​​​បើក​​​បរ​​​​​​នៅ​​​ឡើយ ហើយ​​​គាត់​​​​​​រត់​​​គេច​​​ខ្លួន​​​ក្រោយ​​​ពី​​​​​​ឡាន​​​ជួប​​​គ្រោះ​​​ថ្នាក់”។​

​​​​​​លោក ឈឹម សារុន ប្រធាន​​​ការិយាល័យ​​​ចរាចរណ៍​​​​​​ខេត្ត​​​ បាន​​​និយាយ​​​ថា យ៉ាង​​​ហោច​​​ណាស់​​​ក៏​​​មាន​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ប្រហែល​​​៥០​​​ភាគ​​​រយ​​​​​​មិន​​​មាន​​​ប័ណ្ណ​​​បើក​​​បរ​​​ទេ​​​។​​​​​​

លោក សារុន​​​ បាន​​​និយាយ​​​ថា “​​​អ្នក​​​បើក​​​បរ​​​​​​ច្រើន​​​តែ​​​បើក​​​ធ្វេស​​​ប្រហែស បើក​​​ជែង​​​គ្នា និង​​​អត់​​​សណ្តាប់​​​ធ្នាប់”។

លោក​​​ប្រធាន​​​ការិយាល័យ​​​ចរាចរណ៍​​​​​​ខេត្ត​​​​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា​​​ ចាប់​​​ពី​​​ខែ​​​មករា ឆ្នាំ​​​ក្រោយ​​​នឹង​​​មាន​​​ការ​​​អនុវត្ត​​​ច្បាប់​​​ចរាចរណ៍​​​​​​តឹង​​​រឹង ដោយ​​​ចាត់​​​វិធាន​​​ការ​​​ចំពោះ​​​អ្នក​​​​​​បើក​​​បរ​​​រថ​​​យន្ត​​​ដែល​​​គ្មាន​​​ប័ណ្ណ​​​បើក​​​បរ៕​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស