29.3 C
Phnom Penh

ទាហាន​កង​​​យោធពល​​​ខេមរភូមិន្ទ​​​ម្នាក់​សម្លាប់​ ហើយដុត​សាកសព​ប្រពន្ធ​របស់​ខ្លួន រួច​រត់​គេច​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​នគ​​​របាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា  ទាហាន  ​​​ម្នាក់​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​ បន្ទាប់ពី​​​សម្លាប់​​​មិត្ត​​​ស្រី​​​ជា​​​យូរ​​​មក​​​ហើយ​​​របស់​​​ខ្លួន​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​សុក្រ​​​ ហើយ​​​បាន​​​ដុត​​​សាក​សព​​​របស់​​​នាង​​​នៅ​​​ក្នុង​​​ពាង​​​ទឹក​​​ បន្ទាប់មក​​​បាន​​​រត់​​​គេច​​​​​​ខ្លួន​​​ ក្រោយ​ពេល​​​ប្រាប់​​​ករណី​​​នេះ​​​ដល់​​​បង​​​ប្អូន​​​ប្រុស​​​របស់​​​ខ្លួន​​​ដែល​​ស្មាន​​​ថា ជននេះ​គ្រាន់​​​តែ​​​​និយាយ​​​លេងនោះ​​​​។

លោក នួន សានិត នាយ​​​រង​​​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ធ្ងន់​​​រាជធានី​​​ បាន​​​ឲ្យ​​​ដឹង​​​​​​ថា ឈ្មោះ​ សុង ទូច អាយុ​​​៤៨​​​ឆ្នាំ​​​ជា​​​ទាហាន​​​​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​ខណ្ឌ​​​សែន​​​សុខ​​​ រាជធានី​​​ភ្នំពេញ​​​ បាន​​​រត់​​​គេច​​​ខ្លួន​​​បន្ទាប់​​​ពី​​​បា​​​ន​​​សម្លាប់​​​មិត្ត​​​ស្រី​​​ឈ្មោះ ​​​ ទឹម សោភា អាយុ​​​៣៤​​​ឆ្នាំ​​​។​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ដឹង​​​អំពី​​​ករណី​​​នេះ​​​នៅ​​​ម៉ោង​​​៩ និង​​​៣០​​​នាទី​​​ព្រឹក​​​មិញ បន្ទាប់​​​ពី​​​អ្នក​​​ភូមិ​​​បាន​​​ឃើញ​​​សាច់ និង​​​ឆ្អឹង​​​មនុស្ស​​​នៅ​​​ក្នុង​​​ពាង​​​ទឹក​​​មួយ​​​នៅ​​​មុខ​​​ផ្ទះ​​​ជួល​​​របស់​​​ជន​​​រង​​​គ្រោះ​​​ ហើយ​​​បាន​រាយការណ៍​​​ទៅ​​​នគរ​​​បាល​​​មូល​​​ដ្ឋាន”។

លោក​​​បាន​​​បន្ថែម​​​ថា “អ្នក​​​ជិត​​​ខាង​​​បាន​​​ឃើញ​​​ជន​​​សង្ស័យកំពុង​​​​ដុត​​​អ្វី​​​មួយ​​​នៅ​​​ក្នុង​​​ពាង​​​ទឹក​​​នៅ​​​ខាង​​​មុខ​​​ផ្ទះ​​​ ប៉ុន្តែ ពួក​​​គាត់​​​គិត​​​ថា ​​​ជន​​​នេះ​​​កំពុង​ដុត​​​​​​សំរាម​​​ ព្រោះ​​​គ្រួសារ​​​របស់​​​ជន​​​នេះ​​​តែង​​​តែ​​​ធ្វើ​​​ដូច្នេះ”។

លោក នួន សានិត បាន​​​លើក​​​ឡើង​​​ទៀត​​​ថា អ្នក​​​ជិត​​​ខាង​​​បាន​​​ឮ​​​ សុង​​​ ទូច ឈ្លោះ​​​ប្រកែក​​​គ្នា​​​យ៉ាង​​​ខ្លាំង​​​ជាមួយ​​​មិត្ត​​​ស្រី​​​ដែល​​​ជា​​​អ្នក​​​គួក​​​ជេ​ដី​​​ នៅ​​​យប់​​​ថ្ងៃ​​​កើត​​​ហេតុ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “នៅ​​​យប់​​​ថ្ងៃ​​​សុក្រ​​​ ពួក​​​គាត់​​​បាន​​​ឮ​​​ប្តី​​​ប្រពន្ធ​​​​ទាំង​ពីរនេះ​ស្រែក​​​ ប៉ុន្តែ មិន​​​ចាប់​​​អារម្មណ៍​​​នោះ​​​ទេ​​​។ លុះ​​​ដល់​​​ព្រឹក​​​ព្រលឹម​ថ្ងៃ​​​សៅរ៍​​​ សាក្សី​​​បាន​​​ឃើញ​​​ជន​​​សង្ស័យ​​​ជិះ​​​ម៉ូតូ​​​យ៉ាង​​​លឿន​​​​ចេញ​​​ពី​​​ផ្ទះ”។ ប្តី​​​ប្រពន្ធ​​​ទាំងពីរនាក់​​នេះ​​​បាន​​​រស់​​​នៅ​​​ជាមួយ​​​គ្នា​​​ជា​​​យូរ​​​មក​​​ហើយ ប៉ុន្តែ មិនបាន​​​រៀប​​​ការ​​​នោះ​​​ទេ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ​​​”ប្តីប្រពន្ធ​​​​​​ទាំងពីរ​នាក់​នេះ​​​មិនទាន់​​​រៀប​​​ការ​​​ទេ​​​ ​​​ប៉ុន្តែ តែង​​​តែ​​​មាន​​​ការ​ឈ្មោះប្រកែក​​​គ្នា​​​ដ៏ហិង្សា​​​”។

លោក អេង សោភា នាយ​​​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ស្រាល​​​រាជធានី​​​បាន​​​បន្ថែម​​​ថា សុង​​​ ទូច បាន​​​ប្រាប់​​​បង​​​ប្អូន​​​ប្រុស​​​របស់​ខ្លួន​​​ពី​​​អ្វី​​​ដែលខ្លួន​​​​បាន​​​ធ្វើ មុន​​​ពេល​​​រត់​​​គេច​​​កាល​​​ពីថ្ងៃ​​​សៅរ៍ ប៉ុន្តែ បង​​​ប្អូន​​​របស់​ជន​នេះ​​​​ស្មាន​​​​ថា ជន​នេះ​គ្រាន់តែ​​​​​និយាយ​​​លេង​​​​​​ បន្ទាប់​​​ពី​​​មានការ​​​ឈ្លោះ​​​ប្រកែក​​​គ្នា។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​នេះ​​​បាន​​​ប្រាប់​​​បង​​​ប្អូន​​​ប្រុសរបស់​​​​ខ្លួន​​​មុន​​​ពេល​​​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​ថា ខ្លួន​​​បាន​​​សម្លាប់​​​ប្រពន្ធ​​​ដោយ​​​​​​ ចៃដន្យ​​​។ មក​​​ទល់​​​នឹង​​​ពេល​​​នេះ​​​យើង​​​​​​​ចាប់​​​ខ្លួន​​​ជន​​​នេះ​​​មិន​​​ទាន់​​​​បាន​​​នៅ​​​ឡើយ​​​ទេ។​​​យើង ​​​​​​កំពុង​​​ស្វះ​​​ស្វែង​​​តាម​ចាប់​ជន​​​នេះ​​​”៕​​​ ស៊ុយឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស