28 C
Phnom Penh

នាយករដ្ឋមន្ត្រី៖ការ​ប្រណាំង​ទូក​មិន​ត្រូវ​បាន​ហាម​ឃាត់​ទេ អំឡុង​​ព្រះរាជ​ពិធី​បុណ្យអំទូក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​​លើក​ ឡើង​នៅក្នុងសារ​បង្ហោះ​តាម​​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​ការ​​​ប្រណាំង ​​​ទូក​​​នឹង​​​អនុញ្ញាត​​​ឲ្យ​​​ធ្វើ​​​អំឡុង​​​ព្រះរាជ​​​​ពិធី​​​បុណ្យ ​​​អំុ​​​ទូក​​​នៅ​​​សប្តាហ៍​​​ក្រោយ​​​ ប៉ុន្តែ​​​ថា ការ​​​ប្រណាំង​​​ នឹង​​​មិន​​​មាន​​​ការ​​​រៀប​​​ចំ​​​ជា​​​ផ្លូវ​​​ការ​​​ទេ​​​។ 

កាល​​​ពី​​​ថ្ងៃ ទី​​​៣១​​​ខែ​​​តុលា រដ្ឋាភិបាល​​​បាន​​​ប្រកាស​​​ផ្អាក​​​ព្រះរាជ​​​ពីធី​​​បុណ្យ​​​អុំ​​​ទូក​​​ឆ្នាំ​​​នេះ ​​​ដោយសារ​​​កម្រិត​​​ទឹក​ទន្លេ​​​​ទាប​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ សារ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​របស់​លោក ​​​ហ៊ុន សែន បាន​​​ពន្យល់​​​ថា កម្មវិធី​​​​កម្សាន្ត​​​ផ្សេង​​​ៗ​​​ នៅក្នុង​ព្រះរាជ​​​​ពិធី​​​ប្រចាំ​​​ឆ្នាំ​​​នេះនឹង​​​អនុញ្ញាត​​​ឲ្យ​​​ធ្វើ​​​តាម​​​ធម្មតា​​​។

លោក​​​បាន​​​សរសេរ​​​ថា “កម្រិត​​​ទឹក​​​ទន្លេ​​​ ពេល​​​នេះ​​​ក៏​​​កំពុង​​​ស្រក​​​ចុះ​​​យ៉ាង​​​ខ្លាំង​​​ដែល​​​គ្មាន​​​សុវត្ថិភាព​​​ក្នុង​​​ការ​​​ប្រណាំង​​​ទូក​​​ជា​​​ផ្លូវ​​​ការ​​​។ ​​​ប៉ុន្តែ ប្រសិន​​​បើ​​​បង​​​ប្អូន​​​ប្រជា​​​ពល​​​រដ្ឋ ឬ​​​ក្រុម​​​អ្នក​​​ស្ម័គ្រ​​​ចិត្ត​​​ទាំង​​​ឡាយ​​​ណា ដែល​​​មាន​​​លទ្ធភាព​​​​​​ ចង់​​​រៀប​​​ចំ​​​អុំ​​​ទូក​​​ ក៏​​​ពុំ​​​មាន​​​ការ​​​ហាម​​​ឃាត់​​​ដែរ តែ​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​សុវត្ថិភាព​​​របស់​​​ខ្លួន​​​ឲ្យ​​​បាន​​​ល្អ​​​បំផុត”។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា នឹង​​​មាន​​​ការ​​​ប្រគំ​​​តន្ត្រី​​​ក្នុង​​​រាជធានី​​​អំឡុង​​​ព្រះរាជ​​​ពិធី​​​បុណ្យ​​​អុំ​​​ទូក​​​នេះ ដែល​​​នឹង​​​ធ្វើ​​​ឡើង​​​ចាប់​​​ពី​​​ថ្ងៃ​​​ទី​​​២៤​​​ដល់​​​​​​ថ្ងៃ​​​ទី​​​២៦​​​ខែ​​​វិច្ឆិកា​​នេះ​។​ លោក​​​បាន​​​សរសេរ​​​បន្ត​​​ថា ” រាជ​​​រដ្ឋាភិបាល​​​​​​​​​​​​ នឹង​​​ចាត់​​​ចែង​​​ឲ្យ​​​មាន​​​ការ​​​ប្រគំ​​​តន្ត្រី​​​អប​​​​អរ​​​សាទរ​ជូន​​​ប្រជា​​​ពល​​​រដ្ឋ​​​នៅ​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ ​​​នៅ​​​តាម​​​ទី​​​កន្លែង​​​មួយ​​​ចំនួន​​​ដូច​​​ជា ​​​រមណីយ​​​ដ្ឋាន​​​វត្ត​​​ភ្នំ សួន​​​ច្បារ​​​មុខ​​​វត្ត​​​បទុមវតី​​​ និង​​​កោះ​​​ពេជ្រ ព្រម​​​ទាំង​​​មាន​​​ការ​​​ផ្សាយ​បន្ត​​​​ផ្ទាល់​​​តាម​​​TV ​​​និង​​​មាន​​​​បាញ់​​​កាំជ្រួច​​​​អបអរ​ពិធីបុណ្យ​​​​​​​ទៀត​ផង​​​​”៕ស៊ុយឈាង​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស