27.5 C
Phnom Penh

នគរបាល​​ចាប់​​​បាន​​​​​​​ជន​សង្ស័យ​ក្នុងករណី​​​​សម្លាប់​ស្ត្រី​ជន​ជាតិ​ចិន​ម្នាក់​​​ក្នុង​​​ខណ្ឌពោធិ៍សែន​​​ជ័យ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​មនុស្ស​ប្រាំ​នាក់​រស់​នៅ​ផ្ទះ​រួម​គ្នា​ជាមួយ​​ស្ត្រីជន​ជាតិ​ចិន​ម្នាក់​ដែល​ត្រូវ​បាន​សម្លាប់​យ៉ាង​សាហាវ​នៅ​ក្នុងផ្ទះល្វែង​របស់​គាត់​នៅ​ក្នុង​អគារ​​អាផាត​មិន​​នៅ​​ជាយ​រាជ​ធានី​ភ្នំ​​​ពេញ​កាល​ពី​​ថ្ងៃ​អាទិត្យ​នោះ កំពុង​ត្រូវ​បាន​​​នគរបាល​​ឃុំខ្លួន​នៅ​ឡើយ​កាលពី​យប់​មិញ បើ​ទោះ​ជា​​​ការ​កំណត់​ផ្លូវ​ច្បាប​់​សម្រាប់​ការ​ឃុំខ្លួន​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​​ហួស​រយៈ​ពេល​កំណត់​​ក្នុង​ករណី​នេះ​ក៏​​​ដោយ។

​លោក ទូច ផុន អធិការ​រង​នគរ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កន្លែង​ដែល​អំពើ​ឃាតកម្ម​បាន​កើត​ឡើង​បាន​មាន​ប្រសាសន៍​ថា បន្ទាប់​​​ពី​​​​លើស​រយៈ​ពេល​កំណត់​៧២​ម៉ោង​សម្រាប់​ការ​ឃុំខ្លួន​ជនសង្ស័យ​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់ នគរ​បាល​បាន​ព្យាយាម​បញ្ជូន​​ក្រុម​នេះ​ដែល​រួម​ទាំង​​ស្ត្រី​ម្នាក់​ដែល​ពួកគេសង្ស័យ​​​ ​ថា ជា​ពិរុទ្ធជននោះ ​​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​យប់​មិញ ប៉ុន្តែ​យឺត​ពេល​ទៅ​​ហើយ​។

​លោក​បាន​ថ្លែង​ថា “​យើង​បាន​បញ្ជូន​ជន​សង្ស័យ​ជាជនជាតិ​ចិនទាំង​ប្រាំ​នាក់​ទៅ​សាលា​​​​ ដំបូង​រាជធានី​ភ្នំពេញ​​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ពីព្រោះ​យើង​គ្មាន​សិទ្ធិ​​ឃុំខ្លួន​ពួកគេ​តទៅ​ទៀត​ ឡើយ”។ លោក​​បន្ថែម​ថា ក្រុម​នេះ​​ ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ ហើយ​នឹង​ត្រូវ​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​នេះ។

លោក ទូច ផុន បាននិយាយ​ថា បន្ទាប​់ពី​ការ​សាក​សួរ​អ្នក​ស្នាក់​នៅ​ផ្ទះ​រួម​គ្នា​ទាំង​នេះ និង​ការ​វិភាគ​​ស្នាម​របួស​១៨​កន្លែង​ដោយ​កាំបិត​ប៉័ងតោ​​ត្រង់​ករ​របស់​ជន​រងគ្រោះ​មក នគរ​បាល​​ជឿ​ថា ចិន ហ៊ូយីង (Chen Huaying) អាយុ​២៥​ឆ្នាំ ត្រូវ​បាន​​​សម្លាប់​ដោយ​ស្រីស្នាក់​​នៅ​បន្ទប់​ជាមួយ​គ្នា​។

ដោយ​ពន្យល់​ថា ហេតុ​ផល​នេះ​​បាន​សម្រេច ឲ្យ​បុរស​បី​នាក់​ដែល​រស់​នៅ​ក្នុង​ផ្ទះល្វែង​នោះ ប៉ុន្តែ​​ក៏​កំពុង​ត្រូវ​បាន​ឃុំខ្លួន​ដែរនោះ លោក​បាន​មាន​ប្រសាសន៍​ថា “​ប្រសិន​បើ​បុរស​​កាប់​ [ជន​រងគ្រោះ​] គេនឹង​មិន​កាប់​ច្រើន​កាំបិត​​ប៉័ងតោដូច្នេះ​ទេ​” ​។

​លោក ទូច ផុន បាន​និយាយថា ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​សារភាព​ថា បាន​លួច​កាំបិត​ចំនួន​ពីរ​​ពី​ចុង​ភៅ​នៅ​ផ្ទះ​​ដែល​​ពួកគេ​ស្នាក់​នៅ​​ ជាហេតុ​ឲ្យ​នគរ​បាល​សន្និដ្ឋាន​ថា ស្ត្រី​​​​រូប​នេះ​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​​នេះ​ បើ​ទោះ​ជា​គាត់​​ឆ្លើយ​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​ក៏ដោយ។

លោក​បាន​និយាយ​ថា “​​ស្ត្រី​រូប​នេះ​បាន​ប្រាប់​នគរ​បាល​ថា គាត់​បាន​លួច​កាំបិត​ប៉័ង​តោ និង​កូន​កាំបិតពី​ចុង​ភៅ​សម្រាប់​​ចិតផ្លែ​ឈើ​”។លោក​បាន​បន្ថែម​ថា នគរ​បាល​​ឃើញ​ថា​​វា​ចម្លែក​ដែល​​មាន​គេ​លួច​កាំបិត​​ប៉័ងតោ​ទៅ​​ចិត​ផ្លែឈើនោះ​​។

លោក ទូច ផុន បាន​មាន​ប្រសាសន៍​ថា នគរ​បាល​ជឿ​ថា ចិន ហ៊ូយីង និង​អ្នក​នៅបន្ទប់​ជាមួយ​គ្នា​​បាន​​ប្រវាយ​ប្រតប់​គ្នា​​នៅ​មុខ​បន្ទប់​ដែល​ពួកគេ​ស្នាក់​នៅ​រួមគ្នា​នៅ​ពេល​ជន​សង្ស័យ​បាន​ចាក់​ជន​រងគ្រោះ​ត្រូវ​ត្រង់​ពោះ​ ហើយ​បន្ទាប់​មក​បាន​អូស​ចូលទៅ​ក្នុង​បន្ទប់​ ទី​ដែល​​​ជន​​សង្ស័យ​បានយក​កាំបិត​ប៉័ង​តោ​​កាប់​​​ជន​រងគ្រោះ​ត្រង់​ក​។

លោក យឹម សារ៉ាន់ អធិការ​នគរ​បាល​ខណ្ឌ​ពោធិ៍សែន​ជ័យបានមាន​ប្រសាសន៍ថា ​ដំណើរ​ការ​សាក​សួរ​​មនុស្ស​មួយ​ក្រុម​នេះ​​ជួប​ការ​លំបាក​​ត្រង់​ភាសា​ ដោយមាន​​​តែ​​​​ស្ថាន​​​ទូត​ចិន​​ផ្ដល់​អ្នក​បក​ប្រែភាសា​ប៉ុណ្ណោះ​​កាលពី​ថ្ងៃ​ពុធ។

លោក​បាន​ថ្លែង​ថា ​”វា​លំបាក​សួរ​ជន​សង្ស័យ​ ទាំង​នេះ​ណាស់ ពីព្រោះ​ពួកគេ​មិន​ចេះ​ខ្មែរ ហើយ​យើង​ក៏មិន​​ចេះចិន​​ដែរ​។ យើង​ចង់​ឲ្យ​ស្ថានទូត​ចូល​រួម​​សាក​សួរ​ជាមួយ​យើង និង​បក​ប្រែ​ភាសា​ផង​ ពីព្រោះ​យើង​មិន​ចង់​ឲ្យ​ពួកគេ​​និយាយ​ថា នគរ​បាល​ធ្វើ​ការ​ធ្វេស​ប្រហែស​ឡើយ”៕ សារុន​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស