27.5 C
Phnom Penh

សន្តិសុខ​​​ត្រូវ​​​ពង្រឹង​​​​​​សម្រាប់​​​​​​លោក​​​មេដវេដេវ​​​អំឡុង​​​​​​​​​ទស្ស​​​នកិច្ច​​​រយៈ​​​ពេល​​​៤​​​ថ្ងៃ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចំនួន​​​​​​កង​​​កម្លាំង​​​សន្តិសុខ​​​​​​ដ៏​​​ច្រើន​​​​​​ត្រូវ​​​បាន​​​ដាក់​​​ពង្រាយ​​​​​​​​​នៅ​​​តាម​​​បណ្តា​​​ទីតាំង​​​នានា​​​​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប និង​​​ក្រុង​​​ភ្នំពេញ​​​ ដើម្បី​​​ការ​​​ពារ​​​​​​លោក ឌីមីទ្រី មេដវេដេវ ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​រុស្ស៊ី ដែល​​​មក​​​ដល់​​​​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ ដោយ​​​មាន​​​គណៈ​​​ប្រតិភូ​​​​​​នៃ​​​មន្ត្រី​​​​​​រុស្ស៊ី​​​​​​សម្រាប់​​​​​​កិច្ច​​​ប្រ​​​ជុំ​​​​​​ជា​​​ផ្លូវ​​​ការ​​​ និង​​​ការ​​​​​​ទស្ស​​​នា​​​​​​​​​កម្សាន្ត​​​។​​​​​​

យោង​​​តាម​​​​​​សេច​​​ក្តី​​​ថ្លែង​​​ការណ៍​​​​​​ចេញ​​​ផ្សាយ​​​​​​នៅ​​​លើ​​​​​​​​​វិប​​​សាយ​​​នគរ​​​បាល​​​ជាតិ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ឲ្យ​​​ដឹង​​​ថា ​​​កង​​​កម្លាំង​​​​​​ជាង​​​១០.០០០​​​នាក់​​​​​​មក​​​​​​ពី​​​​​​នគរ​​​បាល​​​ជាតិ​​​​​​​​​​​​​​​ កង​​​យោធពល​​​ខេមរភូមិន្ទ​​​​​​ និង​​​នគរ​​​បាល​​​ជាតិ​​​ នឹង​​​ត្រូវ​​​ដាក់​​​ពង្រាយ​​​​​​ទូទាំង​​​ក្រុង​​​ភ្នំពេញ និង​​​​​​ខេត្ត​​​សៀម​​​រាប​​​​​​អំឡុង​​​ពេល​​​ទស្ស​​​នកិច្ច​​​រយៈ​​​ពេល​​​៤​​​ថ្ងៃ។​​​​​​

យោង​​​តាម​​​​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​​​​​​​ពី​​​​​​ក្រសួង​​​ការ​​​បរទេស​​​ឲ្យ​​​ដឹង​​​ថា លោក​​​ មេដវេដេវ​​​ ស្ថិត​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​នៅ​​​ថ្ងៃ​​​នេះ​​​ ដែល​​​នៅ​​​ទី​​​នោះ​​​​​​លោក​​​​​​មាន​​​​​​​​​គម្រោង​​​​​​​​​​​​​​​ទស្ស​​​នា​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​​​​​​​ នៅ​​​ក្នុង​​​កម្ម​​​វិធីជា​​​​​​​​​​​​​​​ឯកជន ដែល​​​​​​អនុញ្ញត​​​ឲ្យ​​​​​​មាន​​​​​​​​​អ្នក​​​យក​​​ព័ត៌មាន​​​​​​រដ្ឋា​​​ភិបាល​​​​​​តែ​​​ពីរ​​​នាក់​​​ប៉ុណ្ណោះ​​​​​​ចូល​​​យក​​​ព័ត៌មាន​​​។

​​​​​​​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​​​​បាន​​​និយាយ​​​ថា “ចំពោះ​​​ទស្ស​​​នកិច្ច​​​នៅ​​​សៀម​​​រាប​​​ ភាគី​​​រុស្ស៊ី​​​​​​បាន​​​យល់​​​ព្រម​​​​​​​​​ឲ្យ​​​មាន​​​តែ​​​​​​ការ​​​ចូល​​​រួម​​​យក​​​ព័ត៌មាន​​​​​​ពី​​​ទូរទស្សន៍​​​ជាតិ​​​កម្ពុជា​​​មួយ​​​នាក់​​​ និង​​​ភ្នាក់​​​ងារ​​​​​​សារព័ត៌មាន​​​ AKP​​​ម្នាក់​​​​​​​​​តាម​​​ការ​​​ស្នើ​​​សុំ​​​​​​របស់​​​តំណាង​​​​​​ក្រសួង​​​ព័ត៌មាន​​​​​​​​​”។

លោក ឃឹម ប៊ុនសុង អភិបាល​​​ខេត្ត​​​សៀម​​​រាប​​​​​​ ជា​​​ឧត្តម​​​សេនីយ៍​​​យោធា​​​យូរ​​​អង្វែង​​​មួយ​​​រូប​​​​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​​​​អាទិត្យ​​​ថា លោក​​​​​​​​​​​​​​​ជឿ​​​ជាក់​​​ថា វិធាន​​​ការ​​​សន្តិសុខ​​​​​​មាន​​​ពេញ​​​លេញ។

​​​លោក​​​អភិបាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “សរុប​​​មក​​​ សុវត្ថិភាព​​​ និង​​​សន្តិសុខ​​​ត្រៀម​​​រួច​​​រាល់​​​អស់​​​ហើយ​​​….​​​រឿង​​​សំខាន់​​​បំផុត​​​​​​ គឺ​​​ថា​​​​​​យើង​​​ដាក់​​​កង​​​កម្លាំង​​​​​​គ្រប់​​​ប្រភេទ​​​ ដើម្បី​​​​​​ផ្តល់​​​សន្តិសុខ​​​​​​សម្រាប់​​​មេដឹក​​​នាំ​​​​​​ទាំង​​​អស់​​​ ដែល​​​មក​​​ទស្សនា​​​​​​កម្ពុជា​​​”។​​​

​​​នៅ​​​​​​​​​ថ្ងៃ​​​​​​អង្គារ៍ និង​​​ថ្ងៃ​​​ពុធ លោក​​​ មេដវេដេវ​​​នឹង​​​ជួប​​​ជាមួយ​​​​​​លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ដើម្បី​​​​​​ធ្វើ​​​ជា​​​អធិបតី​​​ក្នុង​​​​​​ពិធី​​​​​​ចុះ​​​ហត្ថ​​​លេ​​​ខា​​​​​​រវាង​​​ប្រទេស​​​រុស្ស៊ី និង​​​កម្ពុជា រួម​​​មានកិច្ច​​​ព្រម​​​ព្រៀង​​​បង្កើត​​​​​​ទំនាក់​​​ទំនង​​​​​​រវាង​​​គណបក្ស​​​ប្រ​​​ជាជន​​​កម្ពុជា​​​ និង​​​​​​រុស្ស៊ី​​​​​​។​​​​​​​​​​​​​​​

​​​លោក ឡុង ឌី​​​ម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​ក្រុង​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ថា ​​​កម្លាំង​​​សន្តិសុខ​​​​​​ក្រុង​​​សហការ​​​ជា​​​មួយ​​​​​​​​​លោក នេត សាវឿន អគ្គ​​​ស្នង​​​ការ​​​នគរ​​​បាល​​​ជាតិ​​​ និង​​​​​​លោក សៅ សុខា អគ្គ​​​មេបញ្ជា​​​ការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ ដើម្បី​​​​​​ធាន​​​ានូវ​​​សុវត្តិភាព។​​​​​​​​​

លោក ឌីម៉ង់ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​កំពុង​​​ប្រឹង​​​ប្រែង​​​ធ្វើការ​​​ ដើម្បី​​​ធានា​​​នូវ​​​សន្តិសុខ ព្រោះ​​​សុវត្ថិភាព និង​​​សន្តិសុខ​​​ គឺ​​​ជា​​​អាទិភាព​​​ទី​​​មួយ​​​របស់​​​យើង”៕​​​​​​​​​

 

 

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស