យោង តាមនគរបាលបានឲ្យដឹងថា មេភូមិម្នាក់ក្នុង ខណ្ឌឫស្សីកែវនៃក្រុងភ្នំពេញបានរងគ្រោះដោយសារ ការជះទឹកអាសីុដពីសំណាក់បុរសពីរនាក់ជិះ លើម៉ូតូមួយគ្រឿងកាលពីព្រឹកព្រលឹមថ្ងៃសុក្រ។
យោង តាម លោក ម៉ុល វីរៈ ចៅសង្កាត់ឫស្សីកែវ បានឲ្យដឹង ថា ខណៈដែលគាត់កំពុងហាត់ប្រាណនៅខាងក្រៅផ្ទះរបស់ គាត់នាវេលាម៉ោង៥និង៣០នាទីព្រឹក លោក យឹម សុផាត ជាមេភូមិបឹងសាឡាង ដែលមានវ័យខ្ទង់៦០ ឆ្នាំប្លាយ ត្រូវគេស្រោចទឹកអាសីុដលើក្បាលនិង ដៃឆ្វេង។
ដោយដកស្រង់ការរៀបរាប់ផ្តល់ដោយសាក្សីម្នាក់ លោកបានមានប្រសាសន៍ថា “ជនរងគ្រោះកំពុងហាត់ប្រាណនៅខាងមុខផ្ទះគាត់…ស្រាប់ តែមានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងដែលមិន ដឹងចេញពីកន្លែងណាមកទេ ហើយម្នាក់ចុះពី ម៉ូតូហើយក៏ស្រោចទឹកអាសីុដលើក្បាលជនរង គ្រោះ”។
លោក វីរៈ បាន មានប្រសាសន៍ថា លោកមិនដឹងថា ការជះទឹកអាស៊ីុដ នេះបណ្តាលមកពីមូលហេតុអ្វីនោះទេ ដោយលោក ហៅមេភូមិនោះថា ជា “មនុស្សចាស់ទុំនិងសុភាពរាបសា”។
លោក ទៀង ចាន់ សា អធិការនគរបាលខណ្ឌឫស្សីកែវ បានមានប្រសាសន៍ ថា អាជ្ញាធរបានធ្វើយ៉ាងណាឲ្យលោក សុផាត បានទទួល ការព្យាបាលត្រឹមត្រូវសិនមុនពេលចាប់ផ្តើមការ ស្វែងរកជនជះទឹកអាស៊ីដ។
លោកបានមានប្រសាសន៍ថា “ជា បណ្តោះអាសន្ន យើងកំពុងជំរុញកិច្ចការរបស់អ្នកសើុបអង្កេតដោយ យកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកជនដៃដល់”។ លោកបានបន្ថែមថា លោកមិនដឹងមូលហេតុនៃការវាយប្រហារនេះទេ។
ទោះ ជាយ៉ាងនេះក្តី លោក អីុវ ឈុនផេង អធិការរងនគរបាល ខណ្ឌបានមានប្រសាសន៍ថា លោកជឿថា ការជះទឹកអាស៊ីដ នេះ គឺដោយសារតែការប្រច័ណ្ឌ។
លោកបានមានប្រសាសន៍ទៀតថា “ការ សន្និដ្ឋានដំបូងរបស់យើង គឺថា រឿងនេះទំនង បំផុតណាស់ ដោយសារតែស្នេហាត្រីកោណ ហើយជនរងគ្រោះ មានស្រីកំណាន់”។ លោក បានបដិសេធមិនពន្យល់ពីរបៀបដែលនគរបាលឈាន ដល់ការសន្និដ្ឋាន ឬថាតើភរិយារបស់ជនរងគ្រោះ កំពុងត្រូវគេសាកសួរទាក់ទងនឹងការវាយ ប្រហារនេះ ឬយ៉ាងណានោះទេ។
លោក សម្បត្តិ កុសល ជា សន្តិសុខម្នាក់នៅមន្ទីរពេទ្យកាល់ម៉ែត ដែល លោក សុផាត ត្រូវគេបញ្ជូនទៅព្យាបាលបន្ទាប់ពីរង របួស បាននិយាយថា ជនរងគ្រោះត្រូវបានផ្ទេរចេញ ពីបន្ទប់សង្គ្រោះបន្ទាន់កាលពីព្រឹកថ្ងៃ សៅរ៍ ប៉ុន្តែកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យនេះ នៅឡើយកាលពីម្សិលមិញ។
ការ ជះទឹកអាស៊ីដ ដែលធ្លាប់កើតមានជាញឹកញាប់នោះ បានថយចុះយ៉ាងខ្លាំងចាប់តាំងពីមានការ អនុម័តច្បាប់ស្តីពីអាស៊ីដកាលពីឆ្នាំ ២០១២ ដែល ដាក់ទោសធ្ងន់ចំពោះជនល្មើស និងដាក់កំហិតលើការ លក់អាស៊ីដខ្លាំង។ ទោះជាយ៉ាងនេះក្តី ក្រុមដែល ធ្វើការជាមួយអ្នកនៅរស់ពីការជះទឹកអាសីុដ និយាយថា កិច្ចប្រឹងប្រែងដាក់កំហិតលើការលក់ អាស៊ីដមិនទាន់គ្រប់គ្រាន់នៅឡើយទេ៕និត