40.3 C
Phnom Penh

​ក្រុម​មន្ត្រី​​​និយាយ​ថា មនុស្ស​ប​ួន​នាក់​ស្លាប់​ដោយសារ​ពុល​​សាច់ឆ្កែ​នៅ​ក្នុង​ស្រុក​​​​ស្នួល ខេត្ត​ក្រចេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​ថា មនុស្ស​បី​នាក់​បាន​ស្លាប់បន្ទាប់ពីពុល​​ដោយ​សារ​ហូប​សាច់​ឆ្កែ​​​​​នៅ​ក្នុង​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃ​អាទិត្យ ហើយ​មនុស្ស​ម្នាក់​ទៀត​បាន​ស្លាប់​កាលពី​ម្សិលមិញ ​បន្ទាប់ពី​ហូប​សាច់​ឆ្កែដដែលនេះ​​ដែល​គេ​ចម្អិន​ធ្វើ​ម្ហូបនៅ​​​ពិធី​បុណ្យ​សព​​​អ្នក​ស្លាប់​ម្នាក់​​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ​​។

យោង​តាម​លោក ថៃ លីថុន ​នាយ​ប៉ុស្ដិ៍​ឃុំ​បាន​ឲ្យ​ដឹង​ថា ​ឆ្កែ​នេះ​បាន​ងាប់​ដោយ​​​មិន​ដឹង​មូល​ហេតុ​​នៅ​ក្នុង​​ឃុំស្នួល ស្រុក​ស្នួល​ ​កាល​​ពី​សប្ដាហ៍​មុន ហើយ​ម្ចាស់​ឆ្កែ​​​មាន​គម្រោង​យក​វា​ទៅ​កប់ទេ​កាលពី​ចុង​សប្ដាហ៍ ប៉ុន្តែ​ពេល​​​​​នោះ​អ្នក​ជិត​ខាង​ឈ្មោះ ជា រ័ត្ន អាយុ​៧៦​ឆ្នាំ ​បាន​សុំ​ទិញ​​យក​ទៅ​​​ដុត​ហូប​។

លោក លី ថុន មាន​ប្រសាសន៍​ថា “​ម្ចាស់​ឆ្កែ​មិន​ដឹង​ថា ​ឆ្កែ​នេះ​ត្រូវ​បាន​គេ​បំពុល​ទេ។ គាត់​​ចង់​យក​វា​ទៅ​កប់​ ប៉ុន្តែ​​លោក ជា រ័ត្ន បាន​សុំទិញ​យក​ទៅ​ចម្អិន​ធ្វើ​ម្ហូប។ គាត់​មិន​ចង់​​​បោះ​វា​ចោល​”។

​នាយ​ប៉ុស្តិ៍រូបនេះ​បាន​មាន​ប្រសាសន៍ថា ពេល​នោះ លោក ជា រ័ត្ន ​បាន​យក​ឆ្កែ​នេះ​ទៅ​ចម្អិន​ម្ហូប​ជាច្រើន​មុខ​ ហើយ​បាន​ហៅ​មិត្តភក្ដិ និង​អ្នក​ជិត​ខាង​ឲ្យ​មក​ហូប​ដែរ​។

​លោក​បាន​ថ្លែង​ថា ”​មាន​មនុស្ស​ជាច្រើន​ដែល​បាន​ហូប​ម្ហូប​នោះ​កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​មាន​មនុស្ស​តែបី​នាក់​ប៉ុណ្ណោះ​បាន​ស្លាប់ ព្រោះ​អ្នក​ផ្សេង​ទៀត​មាន​កម្លាំង​​ខ្លាំង​” ដោយ​​​​លោក​​បង្ហាញ​អត្តសញ្ញាណ​អ្នក​ស្លាប់​ទាំង​នោះ​​​ថា ឈ្នោះ ជា រ័ត្ន អ្នកស្រី ព្រឹង សារ៉ុន អាយុ​៣៥​ឆ្នាំ ​ជា​កូន​ប្រសា​របស់​គាត់ និង​អ្នក​ជិត​ខាង​​​​ឈ្មោះ ប៊ិន ណៃកេង អាយុ​៣៧​ឆ្នាំ​។

យោង​តាម​លោក គង់ គឹមនី អភិបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ មនុស្ស​ជា​ច្រើន​បាន​មក​ផ្ទះ​​លោក ​ជា រ័ត្ន ដើម្បី​ចូល​រួម​ពិធីបុណ្យ​សពរបស់​គាត់​​​​ដែល​កូនៗ​របស់​​បុរស​​ដែល​ស្លាប់​​នេះ​មិន​ដឹង​ថា ​មូលហេតុ​អ្វី​ដែល​​ធ្វើ​ឲ្យ​​ឪពុក​របស់​ខ្លួន​​ស្លាប់​ឡើយ​ ហើយ​បាន​យក​សាច់​ឆ្កែ​ដែល​នៅ​សល់នេះ​​ទៅ​ចម្អិន​​​​​ឲ្យ​អ្នក​មក​​ចូល​រួម​បុណ្យ​សព​​ហូប​។

លោក គឹមនី បាន​មាន​ប្រសាសន៍​ថា “​អ្នក​ភូមិ​២៦​នាក់​ដែល​បាន​ហូប​សាច់​ឆ្កែ​នៅ​ថ្ងៃ​បុណ្យ​សព​នោះ​​​​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​​ពេទ្យ​បង្អែក​ស្រុក​ ចំណែក​មនុស្ស​ម្នាក់​ទៀត​ដែល​​​មាន​​​សភាព​ធ្ងន់ធ្ងរ ​​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត”។

លោក​បាន​មាន​ប្រសាសន៍​​បន្ថែម​ថា ”​យើង​បាន​បញ្ជូន​មន្ត្រី​​​​របស់​យើង​ទៅ​ស៊ើបអង្កេត​ថា​ តើ​ពួកគាត់​ពុល​​​សាច់​ឆ្កែ ឬ​ក៏ស្រា​… ប៉ុន្តែ​បើ​តាម​ការ​សន្និដ្ឋាន​បឋម​ វា​បណ្ដាល​មក​ពី​សាច់​ឆ្កែ​នេះ​ឯង”។

នៅពេល​ទាក់​ទង​កាលពី​យប់​មិញ លោក វណ្ណ ឌឿន ជា​មេឃុំ​បាន​មាន​ប្រសាសន៍​ថា មនុស្ស​ទី៤​​​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ ប៉ុន្តែ​លោក​មិនបាន​​​​ប្រាប់​អត្តសញ្ញាណ​ជន​រង​គ្រោះ​​​​ឡើយ៕ សារុន​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស