27.5 C
Phnom Penh

ក្រសួង​​​សង្គម​​​កិច្ច​​​បើក​​​ការ​​​សើុប​​​អង្កេត​​​លើ​​​ព្រះវិហារ​​​ដំណឹងទាំង៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​យោង​​​តាម​​​ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ព្រះវិហារ​​​គ្រិស្ត​មួយ​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​​​​សហរដ្ឋ​​​អាេមរិក​​​ ដែល​​​មាន​​​បណ្តាញ​​​”មណ្ឌល​​​កុមារ​​​កំព្រា​​​” ជា​​​ច្រើន​​​នៅ​​​ក្នុង​​​ប្រទេស ​​​កម្ពុជា ​​​​​​នឹង​​​ត្រូវ​​​សើុប​​​អង្កេត​​​ដោយ​​​ក្រសួង​​​សង្គម​​​កិច្ច​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​​ដែល​​​កើត​​​ឡើង​​​នៅ​​​ក្នុង​​​មណ្ឌល​​​មួយ​​​ក្នុង​​​ចំណោម​​​មណ្ឌល​​​ជា​​​ច្រើន​​​របស់​​​ខ្លួន​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​ ទោះ​​​​​​ជា​​​យ៉ាង​​​ណា​​​អង្គការ​​​នេះ​​​នឹង​​​ត្រូវ​​​ទុក​​​ពេល​​​ឲ្យ​​​បី​​​ខែ​​​ដើម្បី​​​ឲ្យ​​​​​​ ធ្វើ​​​ការ​​ត្រួតពិនិត្យ​​​​ដោយ​​​ខ្លួន​​​ឯង​​​ជា​​​មុន​​​សិន​​​។​​​

ព្រះ​​​វិហារ​​​ដំណឹង​​​ទាំង​​​៤នៅកម្ពុជា​ (Foursquare Cambodia church) និង​​​មណ្ឌល​​​គាំពារ​​​​​​កុមារ​​​​​​នៅ​​​ក្នុង​​​ឃុំ​​​ឆ្លូង​​​ ស្រុក​​​ឆ្លូង ខេត្ត​​​ក្រចេះ ​​​ ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​អ្នក​​​ស្រី ណាវ ​​​សៃហូ  អាយុ​​​៣២​​​ឆ្នាំ គឺ​​​ជា​​​មណ្ឌល​​​គាំពារកុមារ​​​ប្រហែល ​​​ ១០​​​នាក់ ដែល​​​បាន​​​ចូល​​​សិក្សា​​​នៅ​​​សាលា​​​រដ្ឋ​​​ក្នុង​​​មូល​​​ដ្ឋាន​​​។

កាល​​​ពី​​​ដើម​​​ខែ​​​កញ្ញា អ្នក​​​ស្រី​​​ ណាវ ​​​សៃហូ ​​​បាន​​​ទុក​​​ឲ្យ​​​ប្តី​​​របស់​​​ខ្លួន​​​ឈ្មោះ ញ៉ ធី អាយុ​​​៣៧​​​ឆ្នាំ មើល​​​ថែ​​​ទាំ​​​កុមារ​​​ ខណៈ​​​អ្នក​​​ស្រី​​​ចេញ​​​ទៅ​​​បើក​​​វគ្គ​​​បណ្តុះ​​​បណ្តាល​​​នៅ​​​ស្រុក​​​សំបូរ​​​ដែល​​​ស្ថិត​​​នៅ​​​ក្បែរ​​​ស្រុក​​​ឆ្លូង​​​នេះ​​​។ យោង​​​តាម​​​នគ​​​រ​​​ បាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក ញ៉ ធី បាន​​​ធ្វើ​​​បាប​​​ និង​​​ប៉ុន​​​ប៉ង​​​រំលោភ​​​ក្មេង​​​ស្រី​​​​​​បី​​​នាក់​​​ដែល​​​មាន​​​អាយុ​​​ចន្លោះ​​​ពី​​​១០ឆ្នាំ​ដល់ ១២​​​​ឆ្នាំ មុន​​​ពេល​​​គេច​​​ចេញ​​​ពី​​​មណ្ឌល​​​នេះ​​​។ ឥឡូវ​​​ បុរស​​​រូប​​​នេះ​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ​​​។

លោក អ៊ុំ សុផាន់​​​ណារ៉ា ប្រធាន​​​នាយក​​​ដ្ឋាន​សុខុមាល​ភាព​កុមារ​​​នៃ​​​ក្រសួង​​​សង្គម​​​កិច្ច​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​បាន​​​បើក​​​កិច្ច​​​ប្រជុំ​​​ជាមួយ​​​មន្ត្រី​​​សង្គម​​​កិច្ច​​​ខេត្ត​​​​​​និង​​​តំណាង​​​របស់​​​ព្រះ​​​វិហារ​​​​​​ដំណឹង​​​ទាំង​​​៤​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ដោយ​​​អំឡុង​​​ពេល​​​នោះមាន​​​ការ​​​​សម្រេច​​​ថា មណ្ឌល​​​កុមារ​​​នៅ​​​ក្នុង​​​ស្រុក​​​ឆ្លូង​​​ នឹង​​​លែង​​​អនុញ្ញាត​​​ឲ្យ​​​ធ្វើ​​​ប្រតិបត្តិការ​​​ជា​មណ្ឌល ​​​គាំពារកុមារ​​​ទៀត​​​ហើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​​​​លើក​​​ឡើង​​​​​​ពី​​​បញ្ហា​​​មួយ​​​ចំនួន​​​ជា​​​មួយ​​​ព្រះវិហារ​​​ ​​​ដំណឹង​​​ទាំង​​​៤។ យើង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​មើល​​​ថែ​​​ទាំ​​​កុមារ​​​តទៅ​​​មុខ​​​ទៀត​​​ទេ​​​ ប៉ុន្តែ ​​​យើង ​​​នឹង​​​អនុញ្ញាត​​​ពួកគេ​បន្ត​​​ប្រតិបត្តិការ​​​របស់​​​ខ្លួ​​​ន​​​ជា​​​ព្រះវិហារ​​​”។

លោក អ៊ុំ​ សុផាន់ណារ៉ា បាន​​​លើកឡើង​​​ទៀត​​​ថា កុមារ​​​ដែល​​​ដេក​​​ស្នាក់​​​នៅ​​​ក្នុង​មណ្ឌល​​​ គាំពារនេះ​​​មុន​​​ពេល​​​លេច​​​ធ្លាយ​​​នូវ​​​​រឿង​​​អាស្រូវ​​​ រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ ​​​​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ឲ្យ​​​គ្រួសារ​​​របស់​​​ពួក​​​គេ​​​មើល​​​ថែ​​​ទាំ​​​វិញ​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក​​​បាន​​​បន្ថែម​​​ថា ​​​ដោយធ្វើ​តាម​​​សំណើ​​​របស់​​​លោក​ស្រី​​​​ ស៊ូ មន្ថា ប្រធាន​​​ព្រះវិហារ​​​ដំណឹង​​​ទាំង​​​៤​​​នៅ​​​កម្ពុជា​​​អង្គការ​​​នេះ​​​នឹង​​​ត្រូវ​ទុក​​​ពេល​​​ឲ្យ​​​បី​​​ខែ​​​ដើម្បី​​​ធ្វើ​​​ការ​​​ត្រួត​​​ពិនិត្យ​​​ផ្ទៃ​​​ក្នុង​​​លើ​​​មណ្ឌល​​​ចំនួន​​​៩៣​​​កន្លែង​​​របស់​​​ខ្លួន​​​ មុន​​​ពេល​​​រដ្ឋាភិបាល​​​​​​ចាប់​​​ផ្តើម​​​សើុប​​​អង្កេត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​ចាត់​​​តាំង​​​ក្រុម​​​ការ​​​ងារ​​​ឲ្យ​​​ចុះ​​​ទៅ​​​តាម​​​មណ្ឌល​​​គាំពារហើយ​​​ត្រួត​ពិនិត្យ​​​ម្តង​​​មួយ​​ៗ”។

លោក អ៊ុំ សុផាន់ណារ៉ា បាន​​​លើកឡើង​​​បន្ត​​​ថា ការ​​​ត្រួត​​​ពិនិត្យ​​​ផ្ទៃ​​​ក្នុង​​​របស់​​​ព្រះវិហារ​​​ដំណឹង​​​ទាំង​​​៤​​​ នឹង​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ស្រាវ​​​ជ្រាវ​​​ថា តើ​​​កុមារ​​​ត្រូវ​​​បាន​​​ទុក​​​ឲ្យ​​​នៅ​​​តែ​​​ឯង​​​ក្រោម​​​ការ​​​មើល​​​ថែ​​​ទាំ​​​របស់​​​សមាជិក​​​បុគ្គលិក​​​​​​ប្រុស​​​ ឬ​​​យ៉ា​​​ងណា ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​បន្ថែម​​​ទេ​​​ទាក់ទិននឹង​ការ​​​ត្រួត​​​ពិនិត្យ​​​របស់​​​​​ព្រះ​​​វិហារ​​​​​​ និង​​​រដ្ឋាភិបាល​​​។

លោក​​​​ស្រី​​​ ស៊ូ មន្ថា មិន​​​អាច​​​ទាក​​​់​​​ទង​​​សុំ​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ​​​។ ​​​លោក ពៅ ណារ៉េត​​​ អ្នកគ្រប់គ្រង​មួយរូប​​​​នៅ​​​​​ព្រះវិហារ​​​ដំណឹង​​​ទាំង​​​៤​​​នៅ​​​កម្ពុជា​​​​​​បាន​​​បដិ​​​សេធ​​​មិន​​​និយាយ​​​អំពី​​​ករណី​​​នេះ​​​ទេ​​​។

​​​មណ្ឌល​​​គាំពាររាប់​​​សិប​​​កន្លែង​​​ ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​​​​ព្រះវិហារ​​​ដំណឹង​​​ទាំង​​​៤​​​នៅ​​​កម្ពុជា​​ ត្រូវ​​​អង្គការនះ​​​​ចាត់​​​ទុក​​​ថា ជា​​​មណ្ឌល​​​កុមារ​​​កំព្រា​​​ ទោះ​​​បី​​​ជា​មើល​​​ថែ​​​ទាំ​​​កុមារ​​​ភាគច្រើន​ដែល​​​មាន​​​ឪពុ​​​ក​​​ម្តាយ​​​នៅ​​​រស់​​​ក៏​​​ដោយ​​​ ហើយ​​​ធ្វើ​​​ប្រតិបត្តិការ​​​ដោយ​​​មាន​​​ការ​​​ត្រួត​​​ពិនិត្យ​​​តិច​​​តួច​​​ពី​​​រដ្ឋាភិបាល​​​ ព្រោះ​​​មណ្ឌល​​​ទាំង​​​នេះ​​​មិន​​​បាន​​​ចុះ​​​បញ្ជី​​​ជា​​​មណ្ឌល​​​កុមារ​​​កំព្រា​​​​ទេ​​​។

ទោះ​​​បី​​​ជា លោក​​​ អ៊ុំ សុផាន់ណារ៉ា អះ​​​អាង​​​ ថា គ្មាន​​​កុមារ​​​ស្នាក់​​​នៅ​​​មណ្ឌល​​​គាំពារ​ក្នុង​​​ស្រុក ​​​ឆ្លូង​​​ក៏​​​ដោយ ក៏​លោក តូ ដុង ប្រធាន​​​មន្ទីរ​​​សង្គម​​​​​​ កិច្ច​​​ខេត្ត​​​​ បាន​​​​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ ​ថា ក្មេង​​​ប្រុស​​​អាយុ​​​១៥​​​ឆ្នាំ​​​ម្នាក់​​​បាន​សម្រេច​​​ចិត្ត​​​បន្ត​​​ស្នាក់​​​នៅ​​​​​​ក្នុង​​​មណ្ឌល​​​នេះ​​​ដែល​​​នៅ​​​តែ​គ្រប់​​​គ្រង​​​​​​ដោយ​​​អ្នក​​​ស្រី ណាវ​ សៃ​​​ហូ​ ​​​ដដែល​ ។

លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “ក្មេង​​​ប្រុស​​​ម្នាក់​​​បាន​​​សុំ​​​ព្រះវិហារ​​​ស្នាក់​​​នៅ​​​មួយ​​​ឆ្នាំ​​​ទៀត​​​ដោយ​​​សារ​មានការ​លំបាក​​​ក្នុង​​​ការ​​​ប្តូរ​​​សាលា​​​”៕​​​ ស៊ុយឈាង​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស